Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio
SBS ខ្មែរ

គណបក្សនយោបាយ​ឆ្លើយតបពីបញ្ហាអន្តោប្រវេសន៍​មុន​ពេល​បោះឆ្នោត

លោក ខឺម សារឹម និង​លោកស្រី ស៊ីណែត សារ អាជីវករ​នៅ​តំបន់​Dandenong។ Source: SBS

នៅ​ក្នុង​វេទិកា​ផ្លាស់ប្តូរ​ព័ត៌មាន​ដែល​រៀប​ចំ ដោយ​វិទ្យុអេស​ប៊ីអេសរវាង​​មេដឹកនាំ​ក្នុង​សហគមន៍ ម្ចាស់​អាជីវកម្ម​ក្នុង​តំបន់ ព្រម​ទាំង​បេក្ខជន​ឈរ​ឈ្មោះ​នៅក្នុង​តំបន់​ដើម្បី​ឆ្លើយ ​សំណួរ​ផ្សេងៗ​ទាក់​ទង​ទៅនឹង​គោល​នយោបាយ​ដែល​គណបក្ស​ឈ្នះ​ឆ្នោត​ត្រូវ​អនុវត្ត អាជីវករ​នៅ​ទីក្រុង​ម៉ែលប៊ិន​បាន​ស្នើ​គណបក្ស​ជាប់ឆ្នោត​ក្រោយ​នេះ​ឲ្យ​បើក​ទូលាយ​ព្រំដែន​ដើម្បី​ទទួល​យកជនអន្តោប្រវេសន៍។

អ្នក​ស្រី​ស៊ីណែត ​អាជីវករ​ដែល​មាន​អាជីវកម្ម​មួយចំនួន​នៅ​ទីក្រុង​ម៉ែលប៊ិន​បាន​ស្នើ​គណបក្ស​ជាប់ឆ្នោត​ក្រោយ​នេះ​ឲ្យ​បើក​ទូលាយ​ព្រំដែន​ដើម្បី​ទទួល​យកជនអន្តោប្រវេសន៍​ដើម្បី អភិវឌ្ឍន៍​សេដ្ឋកិច្ច។

(សំឡេង​លោកស្រីស៊ីណែត)

 

លោក ជូលៀន ហ៊ីល សមាជិក​សភា​សហព័ន្ធ​ពីគណបក្ស​ឡេប៊ឺ និង​ជា​បេក្ខជន​ឈរ​ឈ្មោះ ឡើង​វិញ​នៅ​តំបន់ Bruce បាន​ថ្លែង​ប្រាប់​ SBS ថាគណបក្ស​ឡេប៊ឺនឹង​លើក​កម្ពស់​សេវាកម្ម​អន្តោប្រវេសន៍​ ៖

ពាក្យ​បណ្តឹង​ច្រើន​ជាង​គេ​បំផុត​នៅក្នុង​ការិយាល័យ​តំណាង​រាស្ត្រ​របស់​ខ្ញុំ​គឺ​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ចេញ​ទិដ្ឋាការទោះ​បីជា​ទិដ្ឋាការធានា​​ប្តី​ ឬ​ប្រពន្ធ​មក​រស់​នៅ​អូស្ត្រាលី ឬ​សូម្បី​តែ​ទិដ្ឋាការ​សម្រាប់​អ្នក​ទេសចរណ៍សម្រាប់​សាច់​ញាតិ​ដែល​រស់​នៅ​ទីនេះ​ដើម្បី​ចេញ​ចូល​បាន។ គណបក្ស​ឡេបឺ​ទទួល​ស្គាល់​ថា​ក្រសួង​អន្តោប្រវេសន៍​បំពេញ​ការងារ​មិន​ល្អ ហើយ​គណបក្ស​ Liberal ដែល​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​យក​ចិត្ត​ទុកដាក់ ហើយ​យើង​ត្រូវ​តែ​លើក​កម្ពស់​ប្រព័ន្ធ​វាយ​តម្លៃ​ផ្តល់​ទិដ្ឋាការរបស់​យើង។

ចំណែល​លោក Matthew Kirwin បេក្ខជន​ឈរ​ឈ្មោះ​នៅ​តំបន់ ព្រូស មក​ពី​គណបក្ស​ Green ក៏​បាន​សន្យា​ផង​ដែរ​ថា​នឹងផ្តល់​ធន​ធាន​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​ក្រសួង​អន្តោប្រវេសន៍​ដើម្បី​បំពេញការងារបាន​ទាន់​ពេល​វេលា។ លោក បញ្ជាក់​ថា

ចំណុច​សំខាន់​គឺ​យើង​ត្រូវ​តែ​ធ្វើ​ការ​វាយ​តម្លៃ​ផ្តល់​ទិដ្ឋាការ​អន្តោប្រវេសន៍​បាន​លឿន​។ ក្រសួង​អន្តោប្រវេសន៍​ចំណាយ​ពេល​រាប់​ខែ​ រាប់​ឆ្នាំ​ដើម្បី​វាយ​តម្លៃ​មុន​ផ្តល់​ទិដ្ឋាការ​អន្តោប្រវេសន៍។ ម្យ៉ាង​វិញ​ទៀត​នៅពេល​គេ​បាន​សិទ្ធិ និង​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ គេ​នៅ​តែ​ចំណាយ​ពេល​ច្រើន​ទៀតមុន​នឹង​បាន​ចូល​សញ្ជាតិ។ យើ​ងត្រូវ​តែ​ផ្តល់​ធនធាន​ឲ្យ​ក្រសួង​អន្តោប្រវេសន៍​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​វាយត​ម្លៃ​ការ​ផ្តល់​ទិដ្ឋាការ​ឲ្យ​បាន​កាន់​តែ​លឿន។

សូម​បញ្ជាក់​ថា​គណបក្ស​ Liberal ដែល​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​បាន​បញ្ជូន​តំណាង​មក​ចូលរួម​នៅក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​ព័ត៌មាន​ដែល​រៀបចំ​ដោយ​វិទ្យុ អេស​ប៊ីអេស​ទេ។ ប៉ុន្តែ​គណបក្ស​ Liberal មាន​គោល​នយោបាយ​ការ​ពារ​ព្រំ​ដែន​ឲ្យ​បាន​រឹង​មាំ ដោយលើក​ឡើង​ថា​គណបក្ស​ឡេប៊ឺទទួល​បរាជ័យ​ទាក់​ទង​នឹង​ការ​ការ​ពារ​ព្រំ​ដែនដោយ​អនុញ្ញាត​ឲ្យ​មាន​ពលរដ្ឋ​ផ្សេង​ឆ្លង​ដែន​តាម​ទូកជាច្រើន​ម៉ឺន​នាក់ និង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ពេល​ធ្វើ​ដំណើរ​តាម​ទូក និង​ការ​ឃុំ​ឃាំង​មនុស្ស​ជាច្រើន​នាក់​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណាយរហូត​ដល់ 17 ពាន់​លាន​ដុល្លារ​ចំពោះ​បញ្ហា​លំហូរ​ចូល​អន្តោប្រវេសន៍​ខុស​ច្បាប់​នេះ។ គោល​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​របស់​គណបក្ស​ Liberal រួម​មាន​ការ​បើក​ ការិយាល័យ​វាយ​តម្លៃ​ផ្តល់​ទិដ្ឋាការ​នៅ​តាម​តំបន់ ការ​ផ្តល់​ទិដ្ឋាការ​ការពារ ដែល​អាច​ការពារ​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ឲ្យ​ទូក​ត្រឡប់​ទៅ​ប្រភព​ដើម​វិញបើ​មាន​សុវត្ថិភាព​នៅ ពេល​ចូល​អូស្ត្រាលី​ខុសច្បាប់។

 

សូម​បញ្ជាក់​ថា​ការ​បោះ​ឆ្នោត​សហព័ន្ធ​ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ទី 21 ឧសភា​ចុង​សប្តាហ៍​នេះ ក្រៅ​ពី​មាន​គណបក្ស​ធំៗ​ចំនួន​ពីរគឺ​គណបក្ស​ Liberal ដែល​ជា​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​ជាមួយគណបក្ស​ National និង​គណបក្ស​ឡេប៊ឺ​ដែល​ជាគណបក្ស​ប្រឆាំង ក៏​មាន​គណបក្ស​មួយចំនួ​នទៀត​ដូចជាគណបក្ស Green, United Australia Party និង​បេក្ខជន​ឈរ​ឈ្មោះ​ឯករាជ្យ​ជាច្រើន​ទៀត។

Coming up next

# TITLE RELEASED TIME MORE
គណបក្សនយោបាយ​ឆ្លើយតបពីបញ្ហាអន្តោប្រវេសន៍​មុន​ពេល​បោះឆ្នោត 17/05/2022 03:59 ...
អូស្ត្រាលីកាន់តែសម្បូរបែប៖ ជំរឿនឆ្នាំ 2021 28/06/2022 06:35 ...
តើអ្វីជាពិធីស្វាគមន៍មកកាន់មាតុប្រទេស? 28/06/2022 09:05 ...
ក្លោងទ្វារនិងរបងដែលមានរចនាបថបន្ទាយស្រីបានកសាងរួចរាល់នៅសមាគមខ្មែររដ្ឋវិចតូរីយ៉ា 28/06/2022 13:49 ...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ 24/06/2022 12:58 ...
ភាពសំខាន់នៃ STEM SKILLS និងការសិក្សាគណិតវិទ្យា 24/06/2022 11:05 ...
តើមូលនិធិសម្រាប់ការថែទាំមនុស្សចាស់ជរាត្រូវចំណាយយ៉ាងដូចម្តេច? 23/06/2022 08:47 ...
សហភាព​អឺរ៉ុប​គ្រោង​នឹង​សម្រេច​ការ​ដេញថ្លៃការ​ចូល​ជា​សមាជិក​របស់​អ៊ុយក្រែន 23/06/2022 07:33 ...
SBS Learn English ភាគទី14៖ បទសន្ទនាអំពីការទៅសម្រាកលំហែ | រដូវរងានៅក្នុងប្រទេសអូស្រ្តាលី 22/06/2022 16:28 ...
នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ 22/06/2022 11:43 ...
View More