រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងរ៉ែ និងថាមពល បានចេញប្រកាសរួមគ្នា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្តីពី ការកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។តាមសេចក្តីប្រកាសរួម ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ត្រូវធ្វើឡើង ៣ដង ក្នុង ១ខែ គឺនៅថ្ងៃទី១ ថ្ងៃទី១១ និងនៅថ្ងៃទី២១ នៃខែនីមួយៗ។ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាចចេញសេចក្តីជូនដំណឹងភ្លាមៗ ដោយកំណត់ថ្លៃលក់រាយ ជូនក្រុមហ៊ុនប្រេងឥន្ធនៈ នៅក្នុងរយៈពេល ១០ថ្ងៃម្តង ឬ ១៥ថ្ងៃម្តង តាមការចាំបាច់។
SBS ខ្មែរ
ក្រសួងចេញប្រកាសពីការកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា
Source: Meng Phalla