នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ឆ្លើយតបនឹងពាក្យចចាមអារាមមួយចំនួន ដែលលើកឡើងថា រាជរដ្ឋាភិបាល គ្រោងបិទរាជធានីភ្នំពេញ ឬបិទប្រទេស បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មិនមានភាពចាំបាច់ណា ដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេស ដូចកាលឆ្នាំ២០២១ នោះឡើយ ដោយសារអត្រាស្រោចវ៉ាក់សាំង មានកម្រិតខ្ពស់។
SBS ខ្មែរ
នាយករដ្ឋមន្ត្រីកម្ពុជា៖ នឹងមិនបិទផ្សារ បិទរាជធានីភ្នំពេញ ឬបិទប្រទេស ដូចឆ្នាំ២០២១ទៀតឡើយ
នាយករដ្ឋមន្ត្រីហ៊ុនសែន ប្រកាសថា ករណីឆ្លងកូវីដនៅកម្ពុជាលើកនេះ នឹងមិនបិទផ្សារ បិទរាជធានីភ្នំពេញ ឬបិទប្រទេស ដូចឆ្នាំ២០២១ ទៀតនោះឡើយ។ Source: SPM Facebook Page