រដ្ឋាភិបាលសហរដ្ឋអាមេរិក បាន និងកំពុងបើកការស៊ើបអង្កេត លើករណីគប់ស្បែកជើងសំដៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីពេលសប្តាហ៍មុន។ នេះបើតាមលោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។
SBS ខ្មែរ
សហរដ្ឋអាមេរិកបើកការស៊ើបអង្កេតលើករណីគប់ស្បែកជើងសំដៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
Source: Meng Phalla