Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

ករណីកូវីដ-19 នៅរដ្ឋវិចថូរៀនៅថ្ងៃទី 9 មករា

Victoria has recorded 1355 locally acquired COVID-19 infections and 11 deaths as the state opens up. (AAP) Source: AAP

ករណីកូវីដ-19 នៅរដ្ឋវិចថូរៀនៅថ្ងៃទី 9 មករា

  • រដ្ឋវិចថូរៀ បានកត់ត្រាការឆ្លងកូវីដ-19 ករណីថ្មីចំនួន 44,155 ក្នុងរយៈពេលរាយការណ៍មកដល់ព្រឹកថ្ងៃអាទិត្យ និងមានអ្នកស្លាប់ 4 នាក់ទៀត។
  • តាមរយៈការធ្វើតេស្ត RAT ករណីថ្មីចំនួន 22,051 ករណី ត្រូវបានគេរកឃើញ និងតាមរយៈការធ្វើតេស្ត PCR ចំនួន 22,104 ករណី។
  • បច្ចុប្បន្នមានមនុស្សចំនួន 752 នាក់នៅក្នុងមន្ទីរពេទ្យ រួមទាំង 104 នាក់កំពុងសម្រាកព្យាបាលនៅបន្ទប់ជំងឺធ្ងន់ ជាមួយនឹង 23 នាក់កំពុងដាក់ម៉ាស៊ីនជំនួយដង្ហើម។
  • នេះកើតឡើងនៅពេលដែលការចាក់ដូសជំរុញចំនួន 15,739 ត្រូវបានធ្វើឡើងកាលពីថ្ងៃទី 8 ខែមករា។
  • បច្ចុប្បន្នមានករណីកូវីដ-19 សកម្មចំនួន 146,863 ករណីនៅក្នុងរដ្ឋ។
  • 15% នៃប្រជាជនក្នុងរដ្ឋវិចថូរៀ បានទទួលវ៉ាក់សាំងចំនួន 3 លើក។
  • នៅក្នុងក្រុមអាយុ 12 និងលើសពីនេះ​ 93 ភាគរយបានទទួលវ៉ាក់សាំងចំនួនពីរ។
  • ផ្នែកសុខាភិបាលរដ្ឋវិចថូរៀ បានបង្ហោះនៅលើថ្វីតធឺថា "យើងសូមអរគុណអ្នកគ្រប់គ្នាដែលបានចាក់វ៉ាក់សាំង និងធ្វើតេស្តកាលពីម្សិលមិញ។ ការគិតគូររបស់យើង គឺនៅជាមួយអ្នកដែលសម្រាកនៅមន្ទីរពេទ្យ និងក្រុមគ្រួសាររបស់អ្នកដែលបានបាត់បង់ជីវិត"។