Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវិដ-19 ៖ និយម​ន័យ​ថ្មីចំពោះ​អ្នក​ប៉ះពាល់​ ឬ​នៅ​ក្បែរ​អ្នក​មាន​វិជ្ជមាន​កូវិដ

Scott Morrison announces the reset of the 'close contact' criteria Source: AAP

នេះ​ជា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ពិសេស​ស្តីពី​កូរ៉ូណា​វីរុស​នៅ​ប្រទេស​អូស្ត្រាលី​សម្រាប់​ថ្ងៃទី 30 ធ្នូ 2021 បន្ទាប់​ពីមាន​សេចក្តី​សម្រេច​នៅក្នុង​កិច្ច​ប្រជុំ​គណរដ្ឋ​មន្ត្រី​ស្តីពី និយម​ន័យ​ថ្នាក់​ជាតិ​លើ​ អ្នក​ប៉ះពាល់ ឬ​នៅក្បែរ​អ្នក​វិជ្ជមាន​កូវិដ

លោក​នាយក​រដ្ឋ​មន្ត្រី Scott Morrison បាន​ប្រកាស​ពី​និយម​ន័យ​ថ្មី​ដែល​ទទួល​បាន​ការ​ព្រម​ព្រៀង​ថ្នាក់​ជាតិ​ស្តីពី អ្នក​ប៉ះពាល់ ឬនៅ​ក្បែរ​អ្នក​វិជ្ជមាន​​កូវិដ (Close contact) បន្ទាប់​ពីកិច្ច​ប្រជុំ​គណ​រដ្ឋ​មន្ត្រី​កាលពីថ្ងៃព្រហស្បត្តិ៍​ ទី 30 ធ្នូ​ ម្សិល​មិញ​នេះ)។​

  • អ្នក​ត្រូវ​បាន​ចាត់​ទុក​ថា​​ ជាអ្នក​បាន​ប៉ះពាល់​ ឬ​នៅក្បែរ​អ្នក​វិជ្ជមាន លុះ​ត្រា​តែ​អ្នក​បានស្នាក់​នៅ​ផ្ទះ​ជាមួយ​អ្នក​មាន​វិជ្ជមាន​កូវិដ-19 ឬ​បាន​នៅ​ក្បែរ​អ្នក​វិជ្ជមាន​នៅក្នុង​ផ្ទះ​ ឬ​កន្លែង​ស្នាក់​នៅ ឬ​កន្លែង​ថែ​ទាំ​ណាមួយជាងបួន​ម៉ោង លើក​លែង​តែ​ក្នុង​ករណីពិសេស​ប៉ុណ្ណោះ។ 
  • ប្រសិន​បើ​គេ​ចាត់​ទុក​នរណា​ម្នាក់​ថាជាអ្នក​បាន​ប៉ះពាល់ ឬ​នៅក្បែរអ្នក​វិជ្ជមានកូវិដ បុគ្គល​រូប​នោះ​ត្រូវ​តែ​ធ្វើ​តេស្ត​រក​កូវិដ-19 ដោយ​ប្រើ​ឧបករណ៍​ធ្វើតេស្ត​រហ័ស ទោះ​បី​គ្មាន​រោគ​សញ្ញា​ក៏ដោយ។
  • ប្រសិនលទ្ធផល​តេស្ត​រហ័ស​អវិជ្ជមាន គេ​ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័កប្រាំ​ពីរ​ថ្ងៃដោយ​រាប់​ចាប់​តាំង​ពីថ្ងៃ​បានប៉ះពាល់ ឬ​នៅក្បែរ​អ្នក​វិជ្ជមាន និង​ត្រូវ​ធ្វើ​តេស្ត​រហ័ស​ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃទីប្រាំ​មួយ នៃ​ការ​ធ្វើ​ចត្តាឡីស័ក។
  • ប្រសិន​បើ​ការ​ធ្វើ​តេស្ត​រហ័ស​បង្ហាញ​លទ្ធផល​វិជ្ជមាន គេត្រូវ​ទៅ​ធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន​ធំ PCR។
  • ប្រសិន​បើ​បុគ្គល​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​បាន​ប៉ះពាល់ ឬ​នៅ​ក្បែរ​អ្នក​វិជ្ជមាន​ បង្ហាញ​រោគ​សញ្ញា​ផ្សេងៗ គេ​ត្រូវ​ទៅធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន​ធំ PCR រួចបន្ត​ធ្វើ​ចត្តាឡីស័កប្រាំ​ពីរ​ថ្ងៃ។
  • និយមន័យ​ថ្មី​នេះ​ចូល​ជា​ធរមាន​ចាប់​ពីព្រឹក​ថ្ងៃទី 31 ខែ​ធ្នូ នេះ​​សម្រាប់​រដ្ឋ​ញូសៅវ៉េល វិកថូរៀ ឃ្វីនឡែន រដ្ឋ​អូស្ត្រាលីភាគខាង​ត្បូង និង​រដ្ឋ​ធានី​ខេនបេរ៉ា។
  • វិធាន​ថ្មី​នេះ ក៏​នឹង​ត្រូវ​អនុវត្ត​សម្រាប់​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ផង​ដែរ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី។
  • រដ្ឋ​ Tasmania នឹង​អនុវត្ត​និយម​ន័យ​ថ្មី​នេះ​ចាប់​ពីថ្ងៃទី ១ មករា​ស្អែក​នេះ។ ចំណែក​ឯដែន​ដី​អូស្ត្រាលីភាគ​ខាង​ជើង និង​រដ្ឋ​អូស្ត្រាលី​ខាង​លិច​នឹង​ធ្វើការ​ប្រកាស​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។
  • រដ្ឋ​អូស្ត្រាលីភាគ​ខាង​ត្បូង​នឹង​ទទួល​យក​ការ​ផ្លាស់​ប្តូរ​ពី​និយម​ន័យ​នេះ ប៉ុន្តែ​នៅតែ​រក្សា​ការ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រហូត​ដល់​ 10 ថ្ងៃ​បើ​ធៀប​នឹង​រដ្ឋ​ផ្សេង​ទៀត​ដែល​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក 7ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​អ្នក​បាន​ប៉ះពាល់ ឬនៅក្បែរ​អ្នក​វិជ្ជមាន។

This story is also available in other languages.