Coming Up Fri 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ មានមនុស្ស៩៣នាក់ស្លាប់នៅក្នុងកំណត់ត្រាប្រចាំថ្ងៃទូទាំងប្រទេស

Paramedics tending to their ambulance outside St. Vincent hospital in Melbourne. Source: AAP

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២។

  • ប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៩៣នាក់ទៀត ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ២៤ ម៉ោង ចាប់តាំងពីការចាប់ផ្តើមនៃរោគរាតត្បាតនេះ។
  • ក្មេងជំទង់ដែលមានអាយុ ១៦និង ១៧ឆ្នាំ នឹងអាចទទួលបានការចាក់ថ្នាំបង្ការកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីនិយតករបានផ្តល់ការអនុម័តជាបណ្តោះអាសន្នសម្រាប់វ៉ាក់សាំង Pfizer ។ ពីមុនមានតែមនុស្សពេញវ័យប៉ុណ្ណោះដែលមានសិទ្ធិទទួលដូសជំរុញនេះ។
  • អ្នកជំនាញផ្នែកសុខភាពនៅតែកំពុងពិចារណាថាតើត្រូវពង្រីកនិយមន័យនៃ "ការចាក់វ៉ាក់សាំងពេញលេញ" ឲ្យ​ទៅ​ជាការចាក់វ៉ាក់សាំងចំនួនបីដូស្ត​ដែរឬទេ បន្ទាប់ពីមានការអំពាវនាវពីក្រុមអ្នកនយោបាយនៅរដ្ឋ​វិចថូរៀ​និង​ញូសៅវែល។
  • ស្ថាប័នជនជាតិដើមភាគតិចកំពូលៗ នៅដែនដីភាគខាងជើង បានសរសេរលិខិតចំហមួយទៅកាន់លោកអភិបាល​ដែនដី ដោយអំពាវនាវឱ្យមានការបិទខ្ទប់ជាបន្ទាន់ នៅទូទាំងតំបន់ Central Australia ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃកូវីដ-១៩។
  • នៅឯកិច្ចប្រជុំលើកទី ៦៥នៃគណៈរដ្ឋមន្ត្រីជាតិកាលពីម្សិលមិញ រដ្ឋនិងដែនដីនានាបានរាយការណ៍ថា សម្ពាធលើការចូលព្យបាលក្នុងមន្ទីរពេទ្យ និងបន្ទប់ ICU កំពុងថយចុះបន្តិចម្តងៗ ។
  • ផែនការត្រលប់ទៅសាលារៀនវិញកំពុងដំណើរការយ៉ាងល្អនៅក្នុងរដ្ឋជាច្រើន។ រដ្ឋ​ញូសៅវែលបានបញ្ជាក់ថា រាល់សាលារៀនដែលត្រឡប់ទៅថ្នាក់រៀនវិញនៅសប្តាហ៍ក្រោយ មានការចែកចាយឧបករណ៍តេស្តអង់ទីហ្សែនរហ័សរបស់ពួកគេ ហើយសេវារថយន្តក្រុង និងរថភ្លើងថ្មីត្រូវបានប្រកាសឡើង។
  • នៅក្នុងរដ្ឋវិចថូរៀ ខណៈពេលដែល​ឧបករណ៍តេស្តអង់ទីហ្សែនរហ័សចំនួន 2 លានតេស្ត ត្រូវបានបញ្ជូនទៅសាលារដ្ឋ សាលាកាតូលិក និងសាលាឯកជនរួចហើយនោះ គេរំពឹងថា ចំនួនសរុប 6 លានតេស្តនឹងផ្តល់ឱ្យនៅមុនពេលសាលារៀនចូលកងវិញ។
  • ទោះជាយ៉ាងណា នៅក្នុងរដ្ឋគ្វីនស្លេន ឪពុកម្តាយ គ្រូបង្រៀន និងសិស្សានុសិស្ស នៅតែរង់ចាំការ​ចេញ​ផ្សាយផែនការត្រឡប់ទៅសាលារៀនវិញ របស់រដ្ឋនេះ។
  • រដ្ឋគ្វីនស្លេន​បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរដ្ឋនេះ គឺ មនុស្ស ១៨នាក់បានស្លាប់ក្នុងរយៈពេលរាយការណ៍ ដែលក្នុងនោះ ១២នាក់ស្ថិតនៅក្នុងមណ្ឌលថែទាំមនុស្សចាស់។
  • គំរូរបស់រដ្ឋាភិបាលញូសៅវែលបង្ហាញពីចំនួនអ្នកជំងឺឈឺធ្ងន់នៅក្នុងបន្ទប់ ICU គឺស្ថិតនៅក្រោម"សេណារីយ៉ូល្អបំផុត" ហើយគេរំពឹងថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យនឹងធ្លាក់ចុះនៅសប្តាហ៍ក្រោយ។

ស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩៖  

រដ្ឋញូសៅវែល​កត់ត្រាករណី​ស្លាប់ចំនួន 35នាក់ ខណៈដែល​មនុស្ស 2,737នាក់​កំពុងព្យាបាល​ក្នុងមន្ទីរពេទ្យ និង 189នាក់​នៅក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មីចំនួន 13,333ករណី។

រដ្ឋវិចថូរៀ​​កត់ត្រាករណី​ស្លាប់ចំនួន 39នាក់ ខណៈដែល​មនុស្ស 988នាក់​កំពុងព្យាបាល​ក្នុងមន្ទីរពេទ្យ និង 114នាក់​នៅក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មីចំនួន 12,755ករណី។

រដ្ឋគ្វីនស្លេន​​កត់ត្រាការ​ស្លាប់​ 18នាក់ និងអ្នកជំងឺ​សម្រាក​ព្យាបាល​ក្នុងមន្ទីរពេទ្យ​ 818នាក់ និង​ 54នាក់ក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មី 9,974ករណី។

​រដ្ឋថាសម៉ាញៀបានកត់ត្រាករណី​ឆ្លង​ថ្មី 584ករណី ដែល​ជា​ករណី​ឆ្លង​ថ្មីប្រចាំថ្ងៃទាប​បំផុត​នៅ​ក្នុងរដ្ឋនេះចាប់តាំងពីថ្ងៃទី​៣មករាមក។ 19នាក់​នៅ​ក្នុង​មន្ទីរពេទ្យ និង​ម្នាក់នៅ​បន្ទប់ICU។

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ


រដ្ឋនិងដែនដីដែល​បាន​បង្កើតបែបបទ​ចុះ​បញ្ជី​ការ​ធ្វើ​តេស្ត​អង់ទីហ្សែនរហ័ស៖

ការធ្វើចត្តាឡីស័ក​និង​ការ​រឹតបន្តឹង​នានា​នៅតាម​រដ្ឋ​និមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការ​ធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយ​ហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory

This story is also available in other languages.