Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ ACT បន្តការបិទខ្ទប់របស់ខ្លួនជាលើកទីបី

Mtu asukuma kifaa chenye bidhaa, katika eneo la maduka lililo tupu mjini Canberra, Jumatano, Agosti 25, 2021. Source: AAP Image/Lukas Coch

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ SBS on Demand ឬ​នៅលើ SBSខ្មែរ

  • រដ្ឋញូសៅវែល​ពង្រីក​ប្រាក់ជំនួយ​កូវីដ-១៩​
  • រដ្ឋវិចថូរៀប្រកាស​ជំនួយ​បន្ថែម​សម្រាប់គាំទ្រដល់សុខភាព​ផ្លូវចិត្ត
  • ការបិទខ្ទប់នៅ​ ACT បន្ត​ដល់ថ្ងៃ​ទី​១៥ ខែ​តុលា
  • គ្វីនស្លេន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​១ករណី

រដ្ឋញូសៅវែល 

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.១២៧ករណី និងស្លាប់២នាក់។

បន្ទាប់ពីការកំណត់អត្តសញ្ញាណករណីកូវីដ-១៩ កាលពីម្សិលមិញ នៅតំបន់ Yass Valley បទបញ្ជាស្នាក់នៅផ្ទះ ត្រូវបានអនុវត្តចំពោះប្រជាជនទាំងអស់ដែលរស់នៅ ឬបានទៅតំបន់នោះ នៅចំឬក្រោយថ្ងៃទី ៩ ខែកញ្ញា។

ក្រសួងសុខាភិបាល​រដ្ឋញូសៅវែលជំរុញឱ្យប្រជាជននៅ Young នៅក្នុងមណ្ធលសុខភាពក្នុងតំបន់ Murrumbidgee ចេញមកធ្វើតេស្ត ខណៈដែលវីរុសនេះត្រូវបានគេរកឃើញនៅក្នុងកាកសំណល់លូទឹកស្អុយ។ មិនមានករណីឆ្លងដែលគេបានដឹងនៅក្នុងសហគមន៍នោះទេ។

ប្រាក់ជំនួយ Covid-19 support payments ត្រូវបានពង្រីកជូនដល់បុគ្គលិក​កម្មករ និងសហគមន៍ងាយរងគ្រោះ រាប់បញ្ចូល​ទាំងជំនួយសម្រាប់​ក្រុមពហុវប្បធម៌និងភាសាផងដែរ។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។  

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៤៤៥ករណី  និង​ស្លាប់២នាក់។ រដ្ឋនេះ​ឥឡូវ​មាន​ករណី​សកម្ម​ចំនួន៣,៧៩៩ករណី ដែល​ក្នុង​​នោះ​៨៥%​មាន​អាយុ​ក្រោម​៥០ឆ្នាំ។

អភិបាល​រដ្ឋរង លោក James Merlino បានប្រកាស​កញ្ចប់ថវិកា $22.1 លានដុល្លារ ដើម្បី​បង្កើត​សេវាកម្ម​សុខភាព​ផ្លូវចិត្ត​សហគមន៍​នៅ​ក្នុង​តំបន់​ជនបទ​រដ្ឋវិចថូរៀ និង​តំបន់ទីក្រុង​ម៉ែលប៊ន។

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។      

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ACT​បានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន​ ២២ករណី។

ការបិទខ្ទប់នឹងបន្តរយៈពេល ៤ សប្តាហ៍ទៀត ជាមួយនឹងការកែប្រែមួយចំនួន​ចំពោះការរឹតបន្តឹងចាប់ពីថ្ងៃទី ១៧ ខែកញ្ញា រួមទាំងអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចមានមនុស្សរហូតដល់ ៥ នាក់ម្តងក្នុងអាជីវកម្ម ឬមនុស្សម្នាក់ក្នុងមួយម៉ែត្រការ៉េ។ 

ចុចត្រង់នេះអំពីរបៀប​កក់ទុកការណាត់ជួបដើម្បី​ទៅចាក់វ៉ាក់សាំង​របស់​អ្នក ឬចូលទៅមើល ផែនការ​ឆ្ពោះទៅមុខ​របស់ACT

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • ប្រជាជនរដ្ឋអូស្រ្តាលី​ខាងលិច​ដែល​មាន​អាយុ​៦០ឆ្នាំឡ់ើង​ទៅនឹងមាន​សិទ្ធិ​​ទៅចាក់ថ្នាំបង្ការ​កូវីដ-១៩ Pfizer បានចាប់​ពីសប្តាហ៍ក្រោយ។

 

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

 
This story is also available in other languages.