Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-19៖ ការស្លាប់ចំនួន 24 នាក់ផ្សេងទៀតត្រូវបានកត់ត្រានៅក្នុងរដ្ឋវិចថូរៀ និង ការកើនឡើងនៃសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋញ៉ូសៅវែល។

Paramedics are seen tending to their ambulance outside St. Vincent hospital in Melbourne, Tuesday, January 11, 2022. Source: AAP

នេះគឺជាបច្ចុប្បន្នភាពស្តីអំពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ថ្ងៃអង្គារ ទី11 ខែមករា ឆ្នាំ២០២២។

  • រដ្ឋវិចថូរៀមានអ្នកជំងឺចំនួន 861 នាក់នៅក្នុងមន្ទីរពេទ្យ ដែលចំនួន 43 នាក់ ច្រើនជាងថ្ងៃមុន សរុបទាំង 117 នាក់នៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់ និង 27 នាក់ទៀតកំពុងបំពាក់ម៉ាស៊ីនជំនួយដង្ហើម។
  • នាយករដ្ឋមន្ត្រីរដ្ឋវិចថូរៀ លោក Daniel Andrews និយាយថា ការធ្វើតេស្តអង់ទីហ្សែនរហ័សឥតគិតថ្លៃចំនួន 34,000 ត្រូវបានប្រគល់ជូនទៅ​គ្លីនិកធ្វើតេស្តរដ្ឋចំនួន 56 កាលពីថ្ងៃច័ន្ទ។
  • លោក Andrews និយាយថា មានបុគ្គលិកមន្ទីរពេទ្យចំនួន 3,992 នាក់ និងបុគ្គលិកសង្គ្រោះបន្ទាន់ ចំនួន 422 នាក់ ក្នុងរដ្ឋវិចថូរៀ ដែលមិនអាចធ្វើការបាន ដោយសារលទ្ធផលតេស្តវិជ្ជមាន ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ-19។
  • គាត់ក៏បានប្រកាសអំពី កម្មវិធីដែលមានតម្លៃ 4 លានដុល្លារ ដើម្បីជួយគ្រូពេទ្យ និងឱសថស្ថានសហគមន៍ នៅក្នុងសាលារៀនបន្ទាប់ពីប៉ុន្មានម៉ោងក្រោយនៃផ្តល់វ៉ាក់សាំង។
  • នៅរដ្ឋញ៉ូសៅវែលមានអ្នកជំងឺចំនួន 2,186 នាក់នៅក្នុងមន្ទីរពេទ្យ រួមទាំង 170 នាក់នៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់ ។
  • ការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Imperial College London បានរកឃើញថាកម្រិតខ្ពស់នៃកោសិកា T-cells ពីជំងឺផ្តាសាយធម្មតាអាចផ្តល់ការការពារប្រឆាំងនឹងមេរោគនេះ។
  • ការស្ទង់មតិថ្មីលើបុគ្គលិកថែទាំមនុស្សចាស់ចំនួន ​1,​​000 នាក់ដែលធ្វើឡើងដោយសហភាពសេវាសុខភាព បានរកឃើញថាកំពុងប្រឈមមុខនិងបញ្ហាបុគ្គលិកមិនគ្រប់គ្រាន់យ៉ាងធ្ងន់ធ្ងរ និងបន្ទុកការងារច្រើនហួសប្រមាណ អំឡុងពេលដំណាក់កាលថ្មីនៃជំងឺរាតត្បាត។
  • លេខាធិការក្រុមប្រឹក្សាសហជីពអូស្ត្រាលី Sally McManus បានសរសេរទៅកាន់នាយករដ្ឋមន្ត្រី Scott Morrison កាលពីយប់មិញ ជាមួយនឹងបញ្ជីនៃការទាមទារដែលព្រមានថា "ការបិទខ្ទប់មិនផ្លូវការ" កំពុងធ្វើឱ្យប៉ះពាល់ដល់កម្មករដែលរងផលប៉ះពាល់។
  • រដ្ឋាភិបាលញ៉ូសៅវែល ចង់ឱ្យប្រជាជនរាយការណ៍ពីលទ្ធផលតេស្តអង់ទីហ្សែនរហ័សវិជ្ជមាន ការដាក់ជាកំហិតនេះ នឹងផ្តល់ឱ្យអាជ្ញាធរនូវរូបភាពច្បាស់លាស់នៃការរីករាលដាល។
  • មានការភ័យខ្លាចថា ការផ្ទុះឡើងនៅមជ្ឈមណ្ឌលឃុំឃាំង Villawood នៃទីក្រុងស៊ីដនីអាចកាន់តែខ្លាំងឡើង ខណៈដែលអ្នកតស៊ូមតិជនភៀសខ្លួន ចោទសួរថា ហេតុអ្វីបានជាអ្នកជាប់ឃុំនៅតែស្ថិតក្នុងបរិយាកាសដែលមានហានិភ័យខ្ពស់បែបនេះ។
  • រដ្ឋមួយចំនួនបានបង្កើតទម្រង់ចុះឈ្មោះ RAT មាន៖
    • រដ្ឋវិចថូរៀ
    • រដ្ឋគ្លីនស្លិន
    • អូស្ត្រាលីខាងត្បូង
    • រដ្ឋតាសស្មានៀ
    • ដែនដីភាគខាងជើង

​​​​

ចំណែកឯស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩នៅថ្ងៃនេះ៖

រដ្ឋញ៉ូសៅវែល បានរកឃើញករណីថ្មីចំនួន 25,870 ករណីតាមរយៈការធ្វើតេស្ត PCR និង 11 នាក់បានស្លាប់។ រដ្ឋញ៉ូសៅវែល មិនទាន់ចាប់ផ្តើមចេញផ្សាយ អំពីការធ្វើតេស្តអង់ទីហ្សែនរហ័សនៅឡើយទេ។

រដ្ឋវិចថូរៀបានកត់ត្រាករណីថ្មីចំនួន 37,994 ករណី​និងអ្នកស្លាប់ 13 នាក់។ ក្នុងចំណោមករណីទាំងនេះ 18,503 ករណីត្រូវបានកត់ត្រាពីការធ្វើតេស្តអង់ទីហ្សែនរហ័ស។

រដ្ឋគ្លីនស្លិន ​បានកត់ត្រាករណីថ្មីចំនួន 20,566 ករណីនិងការស្លាប់ម្នាក់ ដោយអាជ្ញាធរបានរាប់បញ្ចូលលទ្ធផលវិជ្ជមាន ទាំងការធ្វើតេស្ត PCR និងលទ្ធផលតេស្តអង់ទីហ្សែនរហ័ស ដែលត្រូវបានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។

រដ្ឋតាសស្មានៀបានរាយការណ៍ថាមាន 1,379 ករណី។

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ


ការធ្វើចត្តាឡីស័ក​និង​ការ​រឹតបន្តឹង​នានា​នៅតាម​រដ្ឋ​និមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការ​ធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយ​ហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-១៩ (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory