Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ អាជ្ញាធរអំពាវនាវឲ្យមានការធ្វើតេស្តកាន់តែច្រើននិងអត្រានៃការចាក់វ៉ាក់សាំងកាន់តែខ្ពស់

Maafisa wa jeshi la Australia, wawasaidia watu walio enda kupokea chanjo katika kituo cha chanjo cha Qudos Bank Arena, NSW. Source: AAP Image/Bianca De March

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ ២០២១។

  • ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​ក្នុង​រដ្ឋញូសៅវែល​​មាន​អាយុ​ក្រោម​៤០ឆ្នាំ
  • រដ្ឋមន្រ្តី​ទីមួយនៃ​រដ្ឋ​វិចថូរៀ​អំពាវនាវ​ឲ្យ​មាន​អត្រា​ធ្វើតេស្ត​ខ្ពស់​ជាង​នេះ
  • ករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​១៧ករណី​រកឃើញ​នៅ​ ACT
  • គ្មាន​ករណី​ឆ្លង​ថ្មីនៅដែនដីភាគខាង​ជើង​ទេ

រដ្ឋញូសៅវែល  

រដ្ឋញូសៅវែល​បានកត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក ៤៥២ករណី ដែល​ក្នុង​នោះ​យ៉ាង​ហោចណាស់ ៥០ករណី​​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន។ ៧៥%នៃ​ករណី​ឆ្លង​ថ្មី​​មាន​អាយុ​ក្រោម​៤០ឆ្នាំ។ ស្រ្តី​ម្នាក់​ក្នុង​វ័យ​៧០ឆ្នាំ​ក្រាស់​ដែល​មិនបាន​ចាក់វ៉ាក់សាំង​បាន​ស្លាប់។

មានការជំរុញ​ឲ្យ​អ្នកស្រុកនៅ​ Lennox Head ទៅ​ធ្វើ​តេស្ត ខណៈដែល​បំណែក​កូវីដ​ត្រូវ​បាន​គេរ​ក​ឃើញ​នៅ​ក្នុងការ​ធ្វើ​តេស្ត​ទឹកលូ​នៅ​ក្នុង​តំបន់​នេះ។

លោកស្រីរដ្ឋមន្រ្តី​ទីមួយ Gladys Berejiklian ចេញ​នូវ​សេចក្តី​អំពាវនាវ​ជា​ពិសេស​មួយ ហៅ​ឲ្យ​អ្នក​ដែល​មាន​អាយុ​លើស​ពី​៧០ឆ្នាំ ឲ្យ​ទៅចាក់វ៉ាក់សាំង។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅទីនេះ។​

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​មានកំណត់​ត្រា​ករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក ២៤ករណី ដែល​ក្នុង​នោះ​​ ៣ករណី​មិនដឹង​ពីប្រភពនៃការឆ្លង និង១០ករណី​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន។

រដ្ឋមន្រ្តីទី​មួយ លោក Daniel Andrews អំពាវ​នាវ​ឲ្យ​មានការធ្វើតេស្តច្រើនជាងមុន ជាពិសេសនៅ​ក្នុង​តំបន់ St Kilda រួម​ទាំង Port Phillip និង Bayside ផងដែរ។

ស្វែងរកនៅ​ទីនេះ​សម្រាប់បញ្ជី​ឈ្មោះ​កន្លែង​ធ្វើតេស្ត និង បញ្ជី​ឈ្មោះ​មណ្ឌល​ចាក់​វ៉ាក់សាំង

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅជុំវិញ​ប្រទេស​អូស្រ្តាលី៖ 
  • ដែនដីរដ្ឋធានីអូស្រ្តាលី (ACT) កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ ១៧ករណី ធ្វើ​ឲ្យ​ចំនួន​ករណី​សកម្ម​សរុប​ក្នុង​ទីក្រុង​ខេនបេរ៉ាឡើង​ដល់​៤៥ករណី​ហើយ។ ឥឡូវ​នេះមាន ទីកន្លែង​ប៉ះពាល់នៅ​ក្នុងACTជិត​១០០កន្លែង​ហើយ។
  • ដែនដីភាគខាង​ជើង​កត់ត្រាករណី​ឆ្លង​ក្នុងស្រុក​សូន្យករណី ដែល​បាន​មក​ពីការ​ធ្វើតេស្ត​១,៨៤៦នាក់​ កាល​ពី​ម្សិលមិញ។
  • រដ្ឋគ្វីនស្លេន​កត់ត្រាករណី​ឆ្លង​ក្នុង​ស្រុក​១ករណី ជា​អ្នកដែល​ធ្វើ​ចត្តាឡីស័កនៅ​ក្នុងផ្ទះ។

 

alc covid mental health
ALC

 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖