Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ ព្រំដែនរវាងរដ្ឋវិចថូរៀនិងរដ្ឋញូសៅវែលបើកឡើងវិញ ខណៈដែនដីភាគខាងជើងស្ថិតនៅក្នុងការ​ប្រុងប្រយ័ត្នខ្ពស់

Nearly 200,000 skilled workers and international students were expected to start arriving in Australia from 1 Dec, Source: AAP

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នកស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ព្រំដែនរវាងរដ្ឋ​ញូសៅវែល​និង​រដ្ឋ​វិចថូរៀ​ ឥឡូវ​នេះ​បាន​បើក​ឡើង​វិញ​យ៉ាងពេញលេញ។ ក្រុមគ្រួសារអាចជួបជុំគ្នាឡើងវិញ និងអាច​ធ្វើដំណើរតាមផ្លូវអាកាស នៅតាមជើង​ហោះហើរ​ដ៏មមាញឹកបំផុតមួយក្នុងពិភពលោក។

ដែនដីភាគខាងជើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩​នៅ​ក្នុងស្រុក​មួយ​ករណី។ វា​ជា​ករណី​ដំបូង​នៃ​ការចម្លង​បន្តក្នុងសហគមន៍​នៅ​ក្នុងដែនដីនេះ ហើយ​បាន​បង្ក​ឱ្យ​មានការ​បិទខ្ទប់​រយៈពេល ៧២ ម៉ោង។

គណៈរដ្ឋមន្រ្តីជាតិ ជួបប្រជុំជាលើក​ដំបូង​​ក្នុង​រយៈពេល​៥សប្តាហ៍​ ដើម្បីពិភាក្សាអំពីស្ថានភាពជំងឺកូវីដ-១៩ដែលកំពុងបន្ត។ នៅលើរបៀបវារៈគឺ ការបើកឡើងវិញនៃព្រំដែនអន្តរជាតិ ការចាក់វ៉ាក់សាំងសម្រាប់កុមារ។

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស បានកំណត់អត្តសញ្ញាណហ្សែនមួយ​ ដែលបង្កើនហានិភ័យទ្វេដងនៃការខូចសួត និងការស្លាប់ដោយសារ COVID-19 ។ វាកើតឡើង​ជាទូទៅ ជាពិសេសក្នុងចំណោមប្រជាជនអាស៊ីភាគ​ខាងត្បូង។

ស្ថិតិកូវីដ-១៩

  • រដ្ឋវិចថូរៀ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ១,៣៤៣ ករណី និង​ស្លាប់​ ១០នាក់។
  • រដ្ឋញូសៅវែល​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ២៤៩ ករណី និង​ស្លាប់​ ៣នាក់។

 

 


ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 

ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

This story is also available in other languages.