Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ ព្រំដែនបើកសម្រាប់បុគ្គលិកកម្មករជំនាញនិងនិស្សិតអន្តរជាតិ ខណៈរដ្ឋវិចថូរៀបន្ធូរបន្ថយបទបញ្ជាសុខភាព

People arrive at Hobart Airport in Hobart, Wednesday, December 15, 2021. Source: AAP

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។

  • បុគ្គលិកកម្មករជំនាញ និងនិស្សិតអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ ត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសអូស្ត្រាលី ដោយមិនចាំបាច់មានការលើកលែងការធ្វើដំណើរទៀតទេ រយៈពេលពីរឆ្នាំបន្ទាប់ពីព្រំដែនត្រូវបានបិទនៅពេលដែល​រោគរាតត្បាត​បាន​ចាប់​ផ្តើម​ឡើង​។

  • រដ្ឋថាសម៉ាញៀ​បានបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះ​រដ្ឋ​និង​ដែនដី​ផ្សេងទៀតក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីបានបិទអស់រយៈពេល ២២ខែ។

  • អ្នកស្រុកនៅរដ្ឋវិចថូរៀនឹងលែងតម្រូវ​ឲ្យ​ចាក់វ៉ាក់សាំងពេញលេញទៀតហើយ សម្រាប់ការ​ចូលទៅកាន់​កន្លែងលក់រាយ ពិធីមង្គលការ ពិធីបុណ្យសព និងប្រើប្រាស់សេវាកម្មអចលនៈទ្រព្យ ក្រោមការផ្លាស់ប្តូររបស់រដ្ឋាភិបាលរដ្ឋនេះ ចំពោះបទបញ្ជាសុខភាពសាធារណៈ។

  • តួលេខប្រចាំថ្ងៃនៃករណីឆ្លងកូវីដ-១៩ថ្មីនៅក្នុងរដ្ឋញូសៅវែល បានកើនឡើងជាង 500 នាក់ ខណៈដែលរដ្ឋនេះបានត្រៀមលក្ខណៈ​សម្រាប់ការកើនឡើងបន្ថែមទៀត ជាមួយនឹងប្រជាជនដែលមិនបានចាក់វ៉ាក់សាំង ឥឡូវនេះមានសេរីភាព​ក្នុងការ​ទៅ​ទិញ​ទំនិញ​និង​ចូលរួម​ក្នុងសង្គម​ហើយ។

  • អាជ្ញាធររដ្ឋញូសៅវែលបានអះអាង​ករណីឆ្លងថ្មីចំនួន ២៥ករណី នៃវ៉ារ្យ៉ង់ Omicron ដែលធ្វើឱ្យចំនួនសរុបនៅក្នុងរដ្ឋនេះកើនឡើងដល់ ១១០ករណីហើយ ។

  • រដ្ឋមន្ត្រីសុខាភិបាលរដ្ឋញូសៅវែល លោក Brad Hazzard បាននិយាយថា គំរូពីសាកលវិទ្យាល័យញូសៅវែល បានបង្ហាញថា រដ្ឋនេះអាចមានករណីឆ្លងថ្មីនៃកូវីដ-១៩ចំនួន ២៥,០០០ ករណីក្នុងមួយថ្ងៃ នៅចុងខែមករា។

  • ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus មានប្រសាសន៍ថា Omicron កំពុងឆ្លងដាលក្នុងអត្រាមួយដែល "យើងមិនធ្លាប់បានឃើញជាមួយនឹងវ៉ារ្យង់ណាមួយ​ពីមុនមកទេ" ។
  • ការសិក្សាលើពិភពពិតស្តីពីផលប៉ះពាល់ជាសក្តានុពលរបស់ Omicron បានបង្ហាញឱ្យឃើញថា វ៉ាក់សាំងបង្ការកូវីដ-១៩​ចំនួន២ដូស្ត​របស់ Pfizer-BioNTech ហាក់ដូចជាបានផ្តល់ការការពារ ៧០ភាគរយ ប្រឆាំងនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅអាហ្វ្រិកខាងត្បូង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖ 

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី ១,៤០៥ករណី និងស្លាប់៣នាក់។

រដ្ឋញូសៅវែលកត់ត្រាករណី​ឆ្លង​ថ្មីក្នុងសហគមន៍ ១,៣០៦ករណី និង​ស្លាប់​ម្នាក់។

ACT កត់ត្រា ៧ករណី និង​គ្វីនស្លេន ៦ករណី។

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ


ការធ្វើចត្តាឡីស័ក​និង​ការ​រឹតបន្តឹង​នានា​នៅតាម​រដ្ឋ​និមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការ​ធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយ​ហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

 

 

  • ·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 

This story is also available in other languages.