នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។
- អូស្រ្តាលីសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំងពីរដូស្តបាន៩០%ហើយ។
- រដ្ឋញូសៅវែលកត់ត្រាករណីឆ្លងថ្មីនៃOmicron ៦៣ករណីបន្ថែមទៀត ខណៈដែលចំនួនករណីឆ្លងសរុបប្រចាំថ្ងៃនៅក្នុងរដ្ឋនេះ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
- លោកនាយករដ្ឋមន្រ្តី Scott Morrison អបអរសាទរចំពោះការសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំង ៩០%របស់អូស្រ្តាលី ហើយបាននិយាយថា យើងមិនអាចដើរបកទៅរកការបិទខ្ទប់វិញបាននោះទេ។
- រដ្ឋញូសៅវែលរឹតបន្តឹងការទៅសួរសុខទុក្ខនៅមណ្ឌលថែទាំសុខភាព ដោយសារតែអត្រាឆ្លងខ្ពស់។
- មណ្ឌលមើលថែទាំមនុស្សចាស់មួយកន្លែងនៅក្នុងតំបន់ Brisbane ត្រូវបានបិទខ្ទប់ ដោយសារតែមានករណីវិជ្ជមានកូវីដ-១៩ម្នាក់បានទៅមណ្ឌលនេះ។
- រដ្ឋគ្វីនស្លេនអនុវត្តន៍ការពាក់ម៉ាសជាកំហិតនៅក្នុងកន្លែងលក់រាយ នៅលើមធ្យោបាយសាធារណៈ រថយន្តតាក់ស៊ី និងរថយន្តឈ្នួលដទៃទៀត ចាប់ពីថ្ងៃទី១៨ខែធ្នូទៅ។ ទោះជាយ៉ាងណាមិនមានការបិទខ្ទប់នៅក្នុងផែនការរបស់រដ្ឋនេះនោះទេ។
- ចាប់ពីថ្ងៃទី ២៨ ខែធ្នូទៅ នឹងមិនមានចំនួនកំណត់សម្រាប់ការជួបជុំនៅតាមផ្ទះនៅក្នុងរដ្ឋអូស្រ្តាលីខាងត្បូងទៀតទេ។ ពេលវេលាសម្រាប់ការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរអន្តរជាតិនឹងបន្ថយមកនៅត្រឹម ៧២ម៉ោង។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី ១,៥១០ករណី និងស្លាប់៧នាក់។
រដ្ឋញូសៅវែលកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍ ២,២១៣ករណី និងស្លាប់ម្នាក់។
រដ្ឋអូស្រ្តាលីខាងត្បូងកត់ត្រា ៦៤ករណីថ្មី។
រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មី ២០ករណី ដែលក្នុងនោះ៥ករណីជាវីរុសបំប្លែង Omicron។
ACT កត់ត្រា ២០ករណី។
សម្រាប់វិធានការដែលមាននាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃកូវីដ-១៩ ជាភាសារបស់លោកអ្នក សូមចូលមើលនៅទីនេះ។
ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖
ការធ្វើដំណើរ៖
ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។
ជំនួយហិរញ្ញវត្ថុ៖
មានការផ្លាស់ប្តូរចំពោះប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០% និង ៨០%។ ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory