នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។
នៅថ្ងៃពុធនេះ ប្រធានមន្រ្តីសុខាភិបាលលោក Paul Kelly បានប្រាប់សវនាការប៉ាន់ស្មានព្រឹទ្ធិសភាថា មន្ទីរពេទ្យនៅក្នុងប្រទេសអូស្រ្តាលី "ទប់ទល់បានយ៉ាងល្អ" ជាមួយនឹងរលកកូវីដ-១៩នាពេលបច្ចុប្បន្ននេះ។
លោកបាននិយាយថា ប្រព័ន្ធសុខាភិបាលអូស្រ្តាលីស្ថិតក្នុងទីតាំងដ៏ល្អទប់ទល់នឹងវ៉ារ្យង់ថ្មីៗនាពេលអនាគត។
លោកសាស្រ្តាចារ្យ Kelly បាននិយាយថា អូស្រ្តាលីនឹងផ្តោតជាសំខាន់ទៅលើការកាត់បន្ថយគ្រោះថ្នាក់នៃប្រជាជនដែលវិវត្តន៍ទៅជាជំងឺធ្ងន់ធ្ងរ ជាជាងផ្តោតលើការកាត់បន្ថយការឆ្លង ក្នុងពេលអនាគត។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលរដ្ឋញូសៅវែល លោក Brad Hazzard បានធ្វើតេស្តឃើញមានកូវីដវិជ្ជមាន។ លោក Hazzard បានចាក់វ៉ាក់សាំងពេញលេញរួចហើយ និងគ្រោងចូលរួមកិច្ចប្រជុំការងារពីចម្ងាយ។
រដ្ឋនេះបានកត់ត្រាការកើនឡើងនៃចំនួនករណីឆ្លងថ្មីនៃកូវីដ-១៩ និងការស្លាប់។ នៅថ្ងៃពុធនេះ គេបានរាយការណ៍ករណីថ្មីចំនួន 24,151ករណី និងស្លាប់ចំនួន 15 នាក់ បើប្រៀបធៀបទៅនឹងករណីឆ្លងថ្មីកាលពីថ្ងៃអង្គារមានចំនួន 19,183 ករណីនិងស្លាប់ចំនួន 12 នាក់។
រដ្ឋវិចថូរៀត្រូវចែកចាយឧបករណ៍តេស្តអង់ទីហ្សែនរហ័សចំនួន 16 លានតេស្ត ដោយឥតគិតថ្លៃ ចាប់ពីសប្តាហ៍នេះ ជូនដល់កូនសិស្ស បុគ្គលិក និងកុមារនៅទូទាំងប្រព័ន្ធអប់រំ រហូតដល់យ៉ាងហោចណាស់ 4 សប្តាហ៍ដំបូងនៃត្រីមាសទី 2 ។
កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រី Scott Morrison បានជំរុញឱ្យអភិបាលរដ្ឋនានាបន្ធូរបន្ថយច្បាប់ផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេ សម្រាប់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធទៅនឹងករណីវិជ្ជមាន ទោះបីជាមានការព្រមានថា ករណីឆ្លងអាចកើនឡើងក្នុងរដូវរងាក៏ដោយ។
អាជ្ញាធរសុខាភិបាលអូស្ត្រាលីកំពុងតាមដានយ៉ាងដិតដល់នូវជំងឺរាតត្បាតសកលកូវីដ-19 និងការលេចចេញនូវប្រភេទ COVID-19 វ៉ារ្យង់ថ្មី 'XE'។ គេជឿថាវ៉ារ្យ៉ង់ថ្មីនេះ គឺជាការឆ្លងរវាង BA.1 ដែលជាប្រភេទដើមនៃ Omicron និង BA.2 ដែលត្រូវបានគេស្គាល់ថា 'stealth Omicron' ។
XE ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសកាលពីបីខែមុន។ អ្នកស្រាវជ្រាវជឿថាវាអាចឆ្លងបានឆាប់ជាង BA.2 ដល់ទៅ 10 ភាគរយ ប៉ុន្តែត្រូវការការស្រាវជ្រាវបន្ថែមទៀត។
ដែនដីភាគខាងជើងបានបន្ធូរបន្ថយនូវវិធានការសុខភាពមួយចំនួន។ ឧទាហរណ៍ អ្នកស្រុកមិនចាំបាច់ត្រូវបង្ហាញភស្តុតាងចាក់វ៉ាក់សាំងទៀតទេនៅពេលចូលទៅ បារ ផាប់ ក្លឹបរាត្រី ភោជនីយដ្ឋាន កាស៊ីណូ រោងកុន និងរោងល្ខោនជាដើម។
អ្នកជំនាញផ្នែករោគរាតត្បាតអូស្ត្រាលីជឿថា ចំនួនករណីពិតប្រាកដនៃ COVID-19 នៅក្នុងប្រទេសអាចខ្ពស់ជាងនេះ ដោយសារហេតុផលជាច្រើន រួមទាំងមនុស្សដែលមិនមានរោគសញ្ញា និងអ្នកដែលមិនបានធ្វើតេស្ត RAT ឬ PCR ផងដែរ។
អង្គការសុខភាពពិភពលោកបានផ្អាកការផ្គត់ផ្គង់ថ្នាំ Covaxin ដែលជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញ 'កង្វះនៃការអនុវត្តផលិតកម្មល្អ'។ WHOបានស្នើឱ្យប្រទេសដែលប្រើប្រាស់វ៉ាក់សាំងនេះ ចាត់វិធានការសមស្រប។
ប្រទេសអូស្ត្រាលីទទួលយកវ៉ាក់សាំង Covaxin (Bharat Biotech) សម្រាប់គោលបំណងធ្វើដំណើរ។
ស្ថិតិកូវីដ-19នៅក្នុងប្រទេសអូស្រ្តាលិសម្រាប់ថ្ងៃទី 6 មេសា ឆ្នាំ2022COVID-19 Australian Stats for 6 April 2022
រដ្ឋញូសៅវែល៖ ករណីឆ្លងថ្មី 24,151 ករណី, 1,444នាក់នៅក្នុងមន្ទីរពេទ្យ, 51 នៅក្នុងបន្ទប់ ICU និង 15 នាក់ស្លាប់។
រដ្ឋវិចថូរៀ៖ ករណីឆ្លងថ្មី 12,150 ករណី, 331នាក់នៅក្នុងមន្ទីរពេទ្យ, 16 នៅក្នុងបន្ទប់ ICU និង 3 នាក់ស្លាប់។
រដ្ឋគ្វីនស្លេន៖ ករណីឆ្លងថ្មី 8,534 ករណី, 468 នាក់នៅក្នុងមន្ទីរពេទ្យ, 14 នៅក្នុងបន្ទប់ ICU និង 1 នាក់ស្លាប់។
រដ្ឋអូស្រ្តាលីខាងលិច៖ ករណីឆ្លងថ្មី 8,499 ករណី, 259 នាក់នៅក្នុងមន្ទីរពេទ្យ, 9 នៅក្នុងបន្ទប់ ICU និង 5 នាក់ស្លាប់ ដែលរួមបញ្ចូលការស្លាប់ពីមុន៤នាក់។
រដ្ឋថាសម៉ាញៀ៖ ករណីឆ្លងថ្មី 2,408 ករណី, 39 នាក់នៅក្នុងមន្ទីរពេទ្យ, 1 នៅក្នុងបន្ទប់ ICU និង 1 នាក់ស្លាប់។
ដែនដីភាគខាងជើង៖ ករណីឆ្លងថ្មី 513ករណី, 20 នាក់នៅក្នុងមន្ទីរពេទ្យ, 0 នៅក្នុងបន្ទប់ ICU និង0 នាក់ស្លាប់។
ចូលអានអំពីវ៉ាក់សាំងកូវីដ-១៩ជាភាសាខ្មែរ។
ស្វែងរកគ្លីនីកធ្វើតេស្តកូវីដ-១៩
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ចុះបញ្ជីលទ្ធផលតេស្តរហ័ស (RAT) របស់អ្នកនៅទីនេះប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន
ACT New South Wales Northern Territory Queensland
South Australia Tasmania Victoria Western Australia
ស្វែងរក អ្វីដែលអ្នកអាចធ្វើបាននិងមិនអាចធ្វើបាន នៅគ្រប់ទីកន្លែងក្នុងប្រទេសអូស្រ្តាលី។
មុនពេលអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស ចូរពិនិត្យតម្រូវការធ្វើដំណើរនិងដំបូន្មានចុងក្រោយគេបង្អស់។
ប្រសិនបើអ្នកត្រូវការជំនួយហិរញ្ញវត្ថុ ចូរពិនិត្យមើលអ្វីជាជម្រើសរបស់អ្នក។
នេះគឺជាជំនួយខ្លះៗក្នុងការស្វែងយល់ពីវគ្គសព្ទនៃកូវីដ-១៩ជាភាសារបស់លោកអ្នក។
អានព័ត៌មានអំពីកូវីដ-១៩ទាំងអស់ជាភាសារបស់អ្នកនៅលើ SBS Coronavirus portal៕