Coming Up Fri 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ មានការព្រួយបារម្ភអំពីការឆ្លងវ៉ារ្យង់ Omicron នៅលើទូកកម្សាន្តនៅ Sydney Harbour

Side view of Sydney Harbour bridge Opera House and city CBD at sunset. Source: AAP

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរសុខាភិបាលកំពុងព្យាយាមទាក់ទងប្រជាជន​ប្រមាណ ១៤០នាក់ ដែលជិះលើទូកកម្សាន្តនៅកំពង់ផែស៊ីដនី (Sydney Harbour) កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានករណីចំនួន ៥ នៃកូវីដ-១៩ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ។ មានការព្រួយបារម្ភថា ក្នុងចំណោមនោះ ២ករណី​ទំនងជាមានវ៉ារ្យ៉ង់ Omicron ដែលឆ្លងខ្លាំង។

អង្គការសុខភាពពិភពលោកនិយាយថា វ៉ារ្យ៉ង់អូមីក្រុងនេះ ហាក់ដូចជាមិនបង្កឱ្យមានជំងឺធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់នៃកូវីដ-១៩​ពីមុនៗទេ ប៉ុន្តែការប្រុងប្រយ័ត្ននៅតែត្រូវការជាចាំបាច់។

គេរំពឹងថា ស្ថាប័នចាក់ថ្នាំវ៉ាក់សាំងកំពូលរបស់ប្រទេសអូស្ត្រាលី ATAGI នឹងធ្វើការសម្រេចចិត្តរបស់ខ្លួននៅចុងសប្តាហ៍នេះលើការអនុម័តចុងក្រោយនៃវ៉ាក់សាំង Pfizer សម្រាប់កុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ។ គេរំពឹងទៀតថា នៅពេលដែលអនុម័តរួច កុមារនៅក្នុងក្រុមអាយុនេះ អាចទទួលបានវ៉ាក់សាំងរបស់ពួកគេនៅមុនពេលត្រឡប់ចូល​ទៅក្នុងសាលារៀនវិញក្នុងឆ្នាំថ្មី។

ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖ 

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី១,៣១២ករណី និងស្លាប់៥នាក់។

រដ្ឋញូសៅវែលកត់ត្រា ៤០៣ករណី និងស្លាប់ម្នាក់។

រដ្ឋគ្វីនស្លេន​និង​ដែន​ដី​ភាគខាង​ជើង​កត់ត្រា​២ករណី ហើយ​ ACTកត់​ត្រា៨ករណី។

 

ការធ្វើចត្តាឡីស័ក​និង​ការ​រឹតបន្តឹង​នានា​នៅតាម​រដ្ឋ​និមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការ​ធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយ​ហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

This story is also available in other languages.