Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋាភិបាលសហព័ន្ធប្រកាសលិខិតឆ្លងដែនវ៉ាក់សាំងចាប់ពីខែតុលា

A member of the public scans a QR code to check into a seafood store in Bankstown, Sydney, Wednesday, September 8, 2021. Source: AAP Image/Bianca De March

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១។

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ SBS on Demand ឬ​នៅលើ SBSខ្មែរ ។

  • បំណែក​វីរុសកូរ៉ូណា​ត្រូវ​បាន​រកឃើញនៅតំបន់ឆ្នេរពាក់កណ្តាលទិសខាងជើង​ក្នុងរដ្ឋ​ញូសៅវែល។
  • ​មានការ​បន្ធូរបន្ថយ​នៅ​ក្នុងតំបន់​ជនបទរដ្ឋវិចថូរៀ លើកលែងតែតំបន់ Shepparton។
  • ACT ជំរុញ​ឲ្យ​សិស្ស​ថ្នាក់ទី​១២ ធ្វើការកក់កន្លែងចាក់វ៉ាក់សាំង​របស់​ពួកគេ​តាម​ទូរស័ព្ទ។

រដ្ឋញូសៅវែល

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.៤៨០ករណី និងស្លាប់ ៩នាក់។ ក្នុង​ចំណោម​អ្នកស្លាប់​៩នាក់នោះ ៧នាក់​មិនបាន​ចាក់វ៉ាក់សាំង​ទេ។

បំណែក​នៃវីរុសនេះ​ត្រូវ​បាន​គេរ​កឃើញ​នៅ​ក្នុង​តំបន់ Bonny hills ខណៈដែល តំបន់ Glebe, Waterloo, Redfern, និង Marrickville ក៏ត្រូវ​បាន​លើកឡើង​មក​ផងដែរ ដោយសារតែ​មាន​ការ​កើនឡើង​នៃ​ចំនួន​ករណី​ឆ្លង។ ក្រសួង​សុខាភិបាល​រដ្ឋ​ញូសៅវែល​ជំរុញ​ឲ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​ទាំង​នោះ​ទៅចាក់វ៉ាក់សាំង។

អភិបាល​រដ្ឋ​ លោកស្រី Gladys Berejiklian មានប្រសាសន៍ថា ៧៥%នៃ​ប្រជាជន​ឥឡូវនេះ​បាន​ចាក់វ៉ាក់សាំង​ដូស្ត​ដំបូង​របស់​ពួកគេរួចហើយ ខណៈដែល ៤៥%ចាក់បាន២ដូស្ត​រួចហើយ។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។  

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។  

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ២២១ករណី  ដែលក្នុងនោះ មានតែ ៩៨ករណីប៉ុណ្ណោះ ដែល​ត្រូវបានផ្សារភ្ជាប់​ទៅនឹងករណីឆ្លងនិងការផ្ទុះឡើងមុនៗ​ដែល​គេបានដឹងរួចទៅហើយ។

ចាប់​ពីពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី៩ ខែ​កញ្ញាទៅ ការបិទខ្ទប់​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​តំបន់​ជនបទរដ្ឋ​វិចថូរៀ លើកលែង​តែ​តំបន់ Greater Shepparton ហើយ​ហេតុផល​៥យ៉ាង​ក្នុងការ​ចាកចេញ​ពីផ្ទះ​នឹង​មិនត្រូវ​បាន​អនុវត្ត​ទៀតទេ។

មានការ​ណាត់​ជួបសម្រាប់​ចាក់វ៉ាក់សាំង AstraZeneca នៅសល់ជាង​១០,០០០ កន្លែង ​ដែល​អាច​កក់ទុកបាន​នៅ​សប្តាហ៍ក្រោយនេះ។ ស្វែងរក បញ្ជី​ឈ្មោះ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។

ដែនដី​រដ្ឋធានីអូស្រ្តាលី (ACT)

ACT​បានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក​ ២០ករណី ដែលក្នុងនោះយ៉ាងហោចណាស់១១ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។

មានការជំរុញ​ឲ្យ​សិស្ស​ថ្នាក់ទី​១២ ​កក់ទុកកន្លែង​ចាក់វ៉ាក់សាំងជាអាទិភាព​នៅ​មុន​ថ្ងៃ​ទី ១៧ ខែកញ្ញា នៅ គ្លីនីកចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ដ៏ធំមួយនៅ AISArena តាម​រយៈការ​ទូរស័ព្ទទៅលេខ  02 5124 7700

ចុចត្រង់នេះអំពីរបៀប​កក់ទុកការណាត់ជួបដើម្បី​ទៅចាក់វ៉ាក់សាំង​របស់​អ្នក។

រយៈពេល​២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេស​អូស្រ្តាលី៖
  • រដ្ឋាភិបាល​សហព័ន្ធ​បានប្រកាស​លិខិតឆ្លងដែនវ៉ាក់សាំង (vaccine passports) សម្រាប់​ការ​ធ្វើដំណើរ​អន្តរជាតិ​ចាប់​​ពីខែ​តុលា​ទៅ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់ច្បាស់​លាស់ថា តើព្រំដែន​ប្រទេស​អូស្រ្តាលី​នឹង​បើកឡើង​វិញ​នៅពេលណានោះទេ។

 

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖