Coming Up Fri 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ និស្សិតបរទេស ក្នុងការកាត់បន្ថយការខ្វះខាតកម្លាំងពលកម្មដែលបង្កដោយអូមីក្រុង

Australian Prime Minister Scott Morrison speaks to the media during a press conference following a national cabinet meeting. Source: AAP

នេះគឺជាបច្ចុប្បន្នភាពស្តីអំពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

  • ភស្តុតាងនៃការចាក់វ៉ាក់សាំងពីរដងសម្រាប់មនុស្សដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅនឹងត្រូវបានទាមទារនៅទីកន្លែងជាច្រើននៅទូទាំងអូស្ត្រាលីភាគខាងលិចដែលជាផ្នែកមួយនៃផែនការផ្លាស់ប្តូរសុវត្ថិភាពរបស់ខ្លួនចាប់ពីថ្ងៃទី៣១ខែមករាដែលមានន័យថា អ្នកដែលមិនបានទទួលថ្នាំបង្ការនឹងមិនអាចចូលកន្លែងទទួលទានអាហារឬចូលរួមព្រឹត្តិការណ៍ធំៗនោះទេ។ 

  • រដ្ឋញ៉ូសៅវែលបានរាយការណ៍ពីការស្លាប់ថ្មីចំនួន២៩នាក់ដែលជាថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួនមកទល់ពេលនេះនិង ករណីថ្មីចំនួន ៦៣,០១៨ ។ 

  • មានអ្នកជំងឺកូវីដចំនួន២,៥២៥ នាក់នៅក្នុងមន្ទីរពេទ្យរដ្ឋញ៉ូសៅវែលនិង១៨៤ នាក់នៅក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់បើប្រៀបធៀបទៅនឹង២,៣៨៣ នាក់ និង ១៨២ នាក់ កាលពីថ្ងៃព្រហស្បតិ៍។ 

  • រដ្ឋវិចតូរៀបានកត់ត្រាករណីថ្មីចំនួន៣៤, ៨៣៦ និងអ្នកស្លាប់ចំនួន១៨នាក់ខណៈដែលសំណួរនៅតែបន្តកើតមានអំពីការផ្គត់ផ្គង់ការធ្វើតេស្តរហ័សដើម្បីអនុញ្ញាតឱ្យកម្មករបន្ថែមទៀត មានសេរីភាពពីការដាក់ឲ្យនៅដាច់ដោយឡែក។ 

  • អភិបាលរដ្ឋ Daniel Andrews បានប្រកាសថាបញ្ជីឈ្មោះកម្មករដែលត្រូវបានលើកលែងពីការដាក់ឲ្យនៅដាច់ដោយឡែក ដោយសារមានតែមានការប៉ះពាល់ជាមួយអ្នកជំងឺ នឹងត្រូវបានពង្រីកបន្ថែមចាប់ពីពាក់កណ្តាលអធ្រាត្រនៅថ្ងៃអង្គារនេះដោយរួមបញ្ចូលអ្នកដែលទទួលសេវាសង្គ្រោះបន្ទាន់ផ្នែកអប់រំកន្លែងផ្គត់ផ្គង់ឧបករណ៍ប្រើប្រាស់សំខាន់ៗកន្លែងឃុំឃាំងនិងផ្នែកដឹកជញ្ជូន។ 

  • រដ្ឋគ្វីនស្លិនបានកត់ត្រាការស្លាប់ចំនួន ៣ នាក់និងបានបញ្ជាក់ពីករណីថ្មីចំនួន២៣, ៦៣០ ក្នុងរយៈពេលរាយការណ៍ចុងក្រោយបំផុត។ 

  • បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្នាក់ជាតិកាលពីថ្ងៃព្រហស្បតិ៍វាត្រូវបានគេប្រកាសថានិស្សិតអន្តរជាតិនឹងត្រូវបានអំពាវនាវឱ្យជួយសម្រាលការខ្វះខាតកម្លាំងពលកម្មដែលបណ្តាលមកពីវ៉ារ្យ៉ង់អូមីក្រុង ខណៈដែលការផ្លាស់ប្តូរត្រូវបានធ្វើឡើង ចំពោះពិចារណាលើកម្មករដែលចាំបាច់បន្ថែមទៀតដោយស្ថិតក្រោមច្បាប់ស្តីពីការដាក់ឲ្យនៅដាច់ដោយឡែក។ 

  • នាយករដ្ឋមន្ត្រីScott Morrison បានបញ្ជាក់ថាការផ្លាស់ប្តូរនឹងត្រូវធ្វើឡើងដើម្បីដកការកំណត់ម៉ោងការងារ ដែលមានតែ ៤០ម៉ោងក្នុងរយពេល ២ សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិនៅក្នុងវិស័យដែលរងផលប៉ះពាល់។ 

  • លោកMorrison ក៏បានប្រកាសពីច្បាប់ទំនាក់ទំនងជិតស្និទ្ធនឹងត្រូវបានបន្ធូរបន្ថយបន្ថែមទៀតសម្រាប់បុគ្គលិកដឹកជញ្ជូននិងបុគ្គលិកផ្គត់ផ្គង់សម្ភារសំខាន់ៗដើម្បីកាត់បន្ថយសម្ពាធលើចង្វាក់ផ្គត់ផ្គង់។ 

  • ការផ្លាស់ប្តូរនឹងមានន័យថាកម្មករនៅក្នុងវិស័យទាំងនេះនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅធ្វើការវិញភ្លាមៗប្រសិនបើពួកគេមានទំនាក់ទំនងជិតស្និទ្ធតែលទ្ធផលតេស្តអង់ទីហ្សែនរហ័ស បង្ហាថាអវិជ្ជមាន។ 

  • ​​​​រដ្ឋដែលបានបង្កើតទម្រង់ចុះឈ្មោះRAT មាន៖ 

     រដ្ឋវិចថូរៀ 

    រដ្ឋញ៉ូសៅវែល 

    រដ្ឋគ្លីនស្លិន 

   អូស្ត្រាលីខាងត្បូង 

   រដ្ឋតាសស្មានៀ 

   ដែនដីភាគខាងជើង 

 

ចំណែកឯស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩នៅថ្ងៃនេះ៖​​ 

  • រដ្ឋញ៉ូសៅវែល បានកត់ត្រាករណីថ្មីចំនួន៦៣,០១៨ និងការស្លាប់ចំនួន២៩នាក់ទៀត។ 

  • រដ្ឋវិចថូរៀ បានកត់ត្រាករណីថ្មីចំនួន៣៤,៨៣៦ និងការស្លាប់១៨នាក់។ 

  • រដ្ឋគ្វីនស្លិនបានកត់ត្រាករណីថ្មីចំនួន២៣,៦៣០ និងការស្លាប់ចំនួន៣នាក់។ 

  • រដ្ឋតាសស្មានៀបានកត់ត្រាករណីថ្មីចំនួន១,២០១។ 

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ


ការធ្វើចត្តាឡីស័ក​និង​ការ​រឹតបន្តឹង​នានា​នៅតាម​រដ្ឋ​និមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការ​ធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយ​ហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-១៩ (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory