នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃទីសៅរ៍23 ខែតុលា ឆ្នាំ 2021។
- ពលរដ្ឋវិកថូរៀ៤ លាននាក់បានចាក់វ៉ាក់សាំងបានពេញលេញ
- អភិបាលរដ្ឋញូសៅវ៉េលបានចាត់ទុកកង្វះខាតជំនាញ និងកម្លាំងពលកម្មជា "ការប្រឈមប្រាកដមួយ"
- ក្រុមហ៊ុន Qantas បញ្ជាក់ថាការលក់សំបុត្រធ្វើដំណើរអន្តរជាតិកើនច្រើនជាងការលក់សំបុត្រធ្វើដំណើរក្នុងស្រុក
រដ្ឋវិកថូរៀ
រដ្ឋវិកថូរៀមានការឆ្លងកូវិដ-19 ក្នុងសហគមន៍ចំនួន 1750ករណី និងស្លាប់ 09ករណី ខណៈដែលពលរដ្ឋនៅក្នុងរដ្ឋនេះចាកចេញពីការបិទខ្ទប់លើកទីប្រាំមួយរបស់ខ្លួន។
ក្នុងចំណោមអ្នកជំងឺកូវិដ-19 ចំនួន 770 នាក់ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ មានអ្នកជំងឺ 144 នាក់កំពុងទទួលការសង្រ្គោះបន្ទាន់ និង 90 នាក់ត្រូវការដាក់ខ្យល់អុកស៊ីសែនជួយដល់ការដកដង្ហើម។ អាជ្ញាធរបានព្រមានថាការឆ្លងប្រចាំថ្ងៃនឹងមានការកើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ប្រធានប្រតិបត្តិការគ្រប់គ្រងជំងឺកូវិដ-19 លោក Jeroen Weimar មានប្រសាសន៍ថាមានពលរដ្ឋវិកថូរៀជាងបួនលាននាក់ហើយបានចាក់វ៉ាក់សាំងបានពេញលេញ ដែលនេះជាចំនួនមួយដ៏ល្អសម្រាប់រដ្ឋនេះក្នុងការបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត។
រដ្ឋញូសៅវ៉េល
រដ្ឋញូសៅវ៉េលមានការឆ្លងថ្មីក្នុងសហគមន៍ចំនួន 332ករណី និងស្លាប់ 02ករណី។ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះអាជ្ញាធរបានប្រកាសថាសាលារៀនមួយចំនួនត្រូវបានបិទទ្វារភ្លាមៗដើម្បីធ្វើការសម្អាត និងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងការឆ្លង។
អភិបាលរដ្ឋលោក Dominic Perrottet បានថ្លែងសុន្ទរកថាពីកង្វះខាតអ្នកជំនាញ និងកម្លាំងពលកម្មនៅតំបន់ជនបទរដ្ឋញូសៅវ៉េល ជាពិសេសលើវិស័យបដិសណ្ឋារកិច្ច ដែលលោកបានរៀបរាប់ថាជាការប្រឈមពិតប្រាកដមួយ។ លោកមានប្រសាសន៍ថាការធ្វើពាណិជ្ជកម្មមានការកើនឡើងរហូតដល់ 200ភាគរយ ហើយបុគ្គលិកមានការធ្លាក់ចុះរហូតដល់ 50ភាគរយ។
រដ្ឋនេះបានប្រកាសពីការឧបត្ថម្ភចំនួន 25លានដុល្លារដើម្បីលើកកម្ពស់ដល់កីឡាតាមសហគមន៍។
រយៈពេល២៤ម៉ោងចុងក្រោយនៅអូស្រ្តាលី៖
- នាយកប្រតិបត្តិក្រុមហ៊ុន Qantas លោក Alan Joyce មានប្រសាសន៍ថាក្រុមហ៊ុនអាកាសចរណ៍នេះបានសង្កេតឃើញពីប្រតិកម្មដែលមិនធ្លាប់មាន និងមានតម្រូវការដ៏ច្រើនលើសលុប លើការសម្រេចចិត្តរបស់ក្រុមហ៊់ុនក្នុងការបើកជើងហោះហើរកាន់តែឆាប់។ សំបុត្រសម្រាប់ជើងហោះហើរជាច្រើនត្រូវលក់អស់ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយការលក់សំបុត្រសម្រាប់ជើងហោះហើរអន្តរជាតិកើនឡើងលើសការលក់សំបុត្រសម្រាប់ជើងហោះហើរក្នុងស្រុក។
ដែនដីរដ្ឋធានីខេនបេរ៉ាមានការឆ្លងថ្មីចំនួន 24 ករណី តែរដ្ឋឃ្វីនឡែនគ្មានការឆ្លងថ្មីទេ។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវេ៉ល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖