Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវិដ-19៖ អាជ្ញាធរ​ជំរុញពលរដ្ឋ​ភាគ​ខាង​ជើង​ទៅ​ខាង​ត្បូង​នៃ​តំបន់​ជន​បទ​រដ្ឋ​ញូសៅវ៉េល​ទៅ​ធ្វើ​តេស្ត ខណៈ​រដ្ឋ​វិកថូរៀ​មាន​កំណត់​ត្រាថ្មី​នៃ​ការ​ឆ្លង​កូវិដច្រើន​បំផុត

People are seen arriving at the South Western Sydney Vaccination Centre, at Macquarie Fields, Sydney, Friday, September 24, 2021. Source: AAP Image/Dan Himbrechts

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃសៅរ៍​ ទី25 ខែកញ្ញា ឆ្នាំ 2021។

  • អាជ្ញាធរ​រក​ឃើញ​បំណែក​មេរោគ​នៅ​ទូទាំង​តំបន់​ជន​បទ​រដ្ឋ​ញូសៅវ៉េល​ដែល​មិន​ទាន់​មាន​ករណី​ឆ្លង
  • បច្ចុប្បន្ន​នេះ​រដ្ឋ​វិកថូរៀ​មាន​ករណី​ឆ្លង​មិន​ទាន់​ជា​សះ​ស្បើយរហូតដល់ 7611ករណី
  • ដែន​ដី​រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​ថ្មីចំនួន 32ករណី

រដ្ឋ​ញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 1007ករណី ដោយក្នុង​នោះ​ករណី​ឆ្លង​ថ្មីចំនួន 522 កើត​មាន​ឡើង​នៅ​ភាគនិរតី និង​ភាគ​ខាង​លិច​ទីក្រុង​ស៊ីដនីយ៍។ ក៏​មាន​ផង​ដែរ​នូវ​ការ​បាត់​បង់​ជីវិត​ចំនួន 11នាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ស្លាប់​បណ្តាល​មក​ពី​ការ​ផ្ទុះ​ការ​ឆ្លង​បច្ចុប្បន្ន​នេះ​កើន​ដល់ 288នាក់ និង​មាន​ស្លាប់សរុប​344 នាក់​បន្ទាប់​ពី​មាន​រោគ​រាត​ត្បាតមក។

បំណែក​មេរោគ​ត្រូវ​បាន​គេរក​ឃើញ​នៅ​ក្នុង​ភាគ​សំណាក​ទឹក​ស្អុយ​នៃ​តំបន់ Tamworth នៃ​ភាគ​ពាយ័ព្យ​រដ្ឋ​ញូសៅវ៉េល តំបន់ Dareton និង Balranald នៅ​ភាគ​ខាង​លិច​រដ្ឋ​ញូសៅវ៉េល តំបន់ Oberon នៅ​ Central West និង​នៅតំបន់ Dungog នៃ រដ្ឋាភិបាល​តំបន់ ​ Hunter និង​តំបន់ Eden នៅ​ឆ្នេរ​ភាគ​ខាង​ត្បូង។

សូម​ចុច​ត្រង់​នេះ​ដើម្បី កក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​របស់​អ្នក​ ថ្ងៃ​នេះ។  

រដ្ឋ​វិកថូរៀ

រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មីក្នុង​សហគមន៍​ចំនួន 847ករណី ដោយ​ករណី​ឆ្លង​ថ្មី 79ភាគរយ​កើត​មាន​ឡើង​លើ​ពលរដ្ឋ​មាន​អាយុ​ក្រោម 50ឆ្នាំ និង​មាន​​ស្លាប់​មួយករណី។ 

ពលរដ្ឋ​រស់​នៅក្រុង​ម៉ែលប៊ិន​ត្រូវ​តែ​រង់​ចាំ​យូរ​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក​មុន​ពេល​មាន​ការ​បន្ធូបន្ថយ​ការ​រឹត​បន្តឹង ដោយ​រដ្ឋ​នេះ​មិន​អាច​សម្រេច​បាន​គោល​ដៅ​ក្នុង​ផែន​ទីបង្ហាញផ្លូវ​របស់​ខ្លួន​ក្នុង​ចាក់​វ៉ាក់សាំង​ដែល​បានកំណត់​ទុក​នៅ​ចុង​សប្តាហ៍នេះ។ រដ្ឋ​នេះ​នៅ​ខ្វះ​អត្រា​ចាក់វ៉ាក់សាំង 3.7% មុន​នឹង​សម្រេច​បាន​អត្រាចាក់​ដូស​ទីមួយ​បាន​ 80ភាគរយ​លើ​ពលរដ្ឋ​ដែល​មាន​អាយុ​លើស​ 16ឆ្នាំ។

អាជ្ញាធរ​ជំរុញ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​ស្នាក់​នៅផ្ទះ​អំឡុង​ពេល​ការ​ប្រកួត​ជើង​ឯង AFL grand final នៅ​យប់​នេះ។

ស្វែង​រក មណ្ឌល​ចាក់​វ៉ាក់​សាំង នៅ​ជិត​អ្នក។

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅ​អូស្រ្តាលី៖
  • រដ្ឋ​ឃ្វីន​ឡែន​មាន​ការឆ្លង​ថ្មី​ក្នុង​សហគមន៍​មួយករណី​ដែលលើ​ពលរដ្ឋ​​កំពុង​ស្នាក់​នៅ​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ ដែល​ជាករណី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ជាចង្កោម​នៅ Sunnybank ដោយ​អ្នក​ពាក់​ពាន់នឹង​ការ​ឆ្លង​ជា​ចង្កោម​នេះ​ចំនួនជាង 2000នាក់​ហើយ​ត្រូវ​ធ្វើ​ចត្តាឡីស័ក។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវេ៉ល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

This story is also available in other languages.