Coming Up Fri 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ ចំនួនអ្នកជំងឺនៅក្នុងបន្ទប់ICUធ្លាក់ចុះ ខណៈដែលអ្នកជំនាញព្រមានពីការផ្ទុះឡើងនៅតាមព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកសាធារណៈ

A paramedic moving equipment outside St. Vincent's Hospital in Melbourne. Source: AAP

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

  • ចំនូន​អ្នកជំងឺ​កូវីដ​ដែល​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់ ICU បាន​ធ្លាក់ចុះ​នៅ​ក្នុង​រដ្ឋ​ចំនួន​៤ទូទាំង​ប្រទេស​អូស្រ្តាលី
  • ចំនួន​បានធ្លាក់ចុះ​នៅ​ក្នុងរដ្ឋ​ញូសៅវែល រដ្ឋវិចថូរៀ រដ្ឋគ្វីនស្លេន និង​រដ្ឋ​ថាសម៉ាញៀ ដោយ​រដ្ឋ​ចំនួន​៣ក្នុងនោះក៏បាន​កត់ត្រាការ​ធ្លាក់ចុះ​នូវ​ចំនួន​អ្នក​ជំងឺ​ក្នុង​មន្ទីរពេទ្យផងដែរ។
  • នៅ​ទូទាំង​ប្រទេស បានកត់ត្រាចំនួន​មនុស្ស​ស្លាប់​៧៤នាក់បន្ថែម។
  • អ្នកជំនាញព្រមានថា ព្រឹត្តិការណ៍ថ្ងៃបុណ្យជាតិថ្ងៃនេះ អាចនាំឲ្យមានការកើនឡើងនៃចំនួនករណីឆ្លង​ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខ។
  • រដ្ឋញូសៅវែលបានឈានដល់ដំណាក់កាលអកុសលមួយ ដោយចំនួនករណីឆ្លងសរុបដែលបានកត់ត្រានៅក្នុងរដ្ឋនេះ ចាប់តាំងពីរោគរាតត្បាតបានចាប់ផ្តើមមក ឥឡូវនេះមានលើសពី 1 លាននាក់ហើយ។ ជាងពាក់កណ្តាលនៃពួកគេត្រូវបានកត់ត្រាក្នុងរយៈពេល 15 ថ្ងៃកន្លងមក។
  • រដ្ឋាភិបាលរដ្ឋគ្វីនស្លេន បានជំរុញឱ្យប្រជាជនដែលមានវ័យចំណាស់ៗ ជៀសវាងហ្វូងមនុស្សក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារតែភាពងាយរងគ្រោះថ្នាក់កូវីដទាក់ទងនឹងវ័យរបស់ពួកគេ។
  • រដ្ឋាភិបាលរដ្ឋវិចថូរៀ​នឹងអនុញ្ញាតឲ្យ Australian Open មានលទ្ធភាព​លក់សំបុត្រ​ច្រើនជាង​មុន ដោយកើនឡើងពី 50 ភាគរយទៅ 65 ភាគរយ។
  • តន្ត្រីករជនជាតិអង់គ្លេស Elton John បានឆ្លងកូវីដ-19 ហើយបានពន្យារពេលការប្រគុំតន្ត្រីលាគ្នាចំនួនពីរ នៅសហរដ្ឋអាមេរិក។

ស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩៖  

រដ្ឋញូសៅវែល​កត់ត្រាករណី​ស្លាប់ចំនួន 29នាក់ ខណៈដែល​មនុស្ស 2,794នាក់​កំពុងព្យាបាល​ក្នុងមន្ទីរពេទ្យ និង 175នាក់​នៅក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មីចំនួន 21,030ករណី។

រដ្ឋវិចថូរៀ​​កត់ត្រាករណី​ស្លាប់ចំនួន 35នាក់ ខណៈដែល​មនុស្ស 1,089នាក់​កំពុងព្យាបាល​ក្នុងមន្ទីរពេទ្យ និង 113នាក់​នៅក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មីចំនួន 13,507ករណី។

រដ្ឋគ្វីនស្លេន​​កត់ត្រាការ​ស្លាប់​ 9នាក់ និង​ការ​ធ្លាក់ចុះ​នៃ​អ្នក​ជំងឺកូវីដ​ដែល​សម្រាក​ព្យាបាល​ក្នុងមន្ទីរពេទ្យ​មកនៅ 889នាក់ និង​ 47នាក់ក្នុងបន្ទប់ ICU។ មានករណីឆ្លង​ថ្មី 13,551ករណី។

​រដ្ឋថាសម៉ាញៀមានមនុស្ស​ស្លាប់​ម្នាក់ និង​មានករណី​ឆ្លង​ថ្មី 712ករណី។ 28នាក់​នៅ​ក្នុង​មន្ទីរពេទ្យ និង​២នាក់នៅ​បន្ទប់ICU។

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ


ការធ្វើចត្តាឡីស័ក​និង​ការ​រឹតបន្តឹង​នានា​នៅតាម​រដ្ឋ​និមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការ​ធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយ​ហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory

This story is also available in other languages.