Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ នៅញូសៅវែល តំបន់Lismore និង Albury ត្រូវបិទខ្ទប់ចាប់ពីម៉ោង៦ល្ងាចនេះ

The regional LGAs of Lismore and Albury will go into a seven-day lockdown from 6pm tonight, 16 September 2021. Source: AAP Image/Lukas Coch

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ខែកញ្ញា ឆ្នាំ២០២១។

  • តំបន់ជនបទ​មួយចំនួន​ក្នុងរដ្ឋញូសៅវែល ​ចេញ​ផុត​ពីការ​បិទខ្ទប់
  • រដ្ឋវិចថូរៀ​ប្រកាស​បន្ធូរបន្ថយ​ការ​រឹតត្បឹតមួយចំនួន
  • ACT ពង្រីក​ប្រាក់ជំនួយ​កូវីដ-១៩
  • រដ្ឋគ្វីនស្លេន​កត់ត្រាករណី​ឆ្លង​ថ្មី​មួយ​ករណី​ដែល​ធ្វើ​ចត្តាឡីស័កក្នុងផ្ទះ

រដ្ឋញូសៅវែល 

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.៣៥១ករណី និងស្លាប់១២នាក់។ ក្នុងចំណោម​អ្នកស្លាប់​១២នាក់នោះ ១០នាក់​មិនបានចាក់វ៉ាក់សាំងទេ។

ចាប់​ពីម៉ោង​៦ល្ងាចនេះទៅ តំបន់Lismore និង Albury នឹងត្រូវ​បិទខ្ទប់​រយៈពេល​៧ថ្ងៃ បន្ទាប់​ពី​ការ​ធ្វើតេស្ត​បង្ហាញថា​មាន​ករណី​ឆ្លង​កើនឡើង។

ចាប់​ពីម៉ោង​១ថ្ងៃត្រង់ ថ្ងៃនេះ ការបិទខ្ទប់​នឹង​ត្រូវ​ដក​ចេញ​ពី​តំបន់ Bega Valley, Blayney, Bogan, Cabonne, Dungog, Forbes, Muswellbrook, Narrabri, Parkes, Singleton Snowy Monaro និង Upper Hunter Shire.

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។   

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៥១៤ករណី  ដែលនាំឲ្យ​ករណី​សកម្ម​សរុប​ឡើង​ដល់ ៤,៣៧០ករណី។

ខណៈពេល​ដែល​រដ្ឋ​វិចថូរៀន​នឹង​សម្រេច​បានគោលដៅនៃ​ការ​ចាក់វ៉ាក់សាំង​ដូស្ត​ទីមួយ​ចំនួន៧០%​នៅថ្ងៃនេះ នឹងមានការ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​មួយ​ចំនួន នៅ​ក្នុង​តំបន់​ទីក្រុងម៉ែលប៊ន (Greater Melbourne) និង​តំបន់​ជនបទ​នៃ​រដ្ឋ​វិចថូរៀ ចាប់​ពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ សុក្រ ទី​១៧ ខែកញ្ញា។

ប្រជាជន​ដែលបាន​ចាក់​វ៉ាក់សាំង​ពេញលេញរួចហើយ នឹងត្រូវបានអនុញ្ញាតឲ្យ​ជួបជុំគ្នានៅទីខាងក្រៅជាក្រុមៗចំនួន ៥នាក់  ខណៈដែលអ្នកដែលមិន​ទាន់ចាក់វ៉ាក់សាំងឬចាក់បាន​តែមួយដូស្ត នឹងកំណត់ត្រឹម​មួយក្រុម​២នាក់។ គួរបញ្ជាក់ផងដែរថា រង្វង់​នៃការធ្វើ​ដំណើរ​ទៅ​ទិញ​ទំនិញ​និង​ហាត់ប្រាណ ត្រូវបង្កើនពី ៥គីឡូម៉ែត្រ ទៅ ១០ គីឡូម៉ែត្រ។

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។      

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះបានកត់ត្រា​ករណី​ឆ្លង​ថ្មីនៅក្នុងស្រុកចំនួន​ ១៥ករណី ដោយយ៉ាងហោច៨ករណីបានស្ថិតនៅក្នុងសហគមន៍​ក្នុងកំឡុងពេល​ដែល​អាច​ចម្លេង​ទៅ​ឲ្យ​អ្នកដទៃបាន។

រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋាភិបាល​ ACT បាន​ពង្រីក​ប្រាក់ជំនួយ​អាជីវកម្ម (COVID-19 Business Support Grants) និង​យល់​ព្រម​បន្ថែម​ប្រាក់​ជំនួយ​កូវីដ​ដល់​វិស័យ​ទេសចរណ៍ អ្នកផ្តល់​សេវាកម្ម​ស្នាក់នៅ សិល្បៈ រៀបចំកម្មវិធី និង​បដិសណ្ឋារកិច្ច។ អាជីវកម្មនានា​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​ និង​ដាក់​ពាក្យ​សុំ​ប្រាក់ជំនួយ​បាន​នៅទីនេះ។ 

ចុចត្រង់នេះអំពីរបៀប​កក់ទុកការណាត់ជួបដើម្បី​ទៅចាក់វ៉ាក់សាំង​របស់​អ្នក។                                                                                           

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • ដែនដីភាគខាងជើងមានបំណង​ចាក់វ៉ាក់សាំងពេញលេញ​ដល់​ប្រជាជន​របស់​ខ្លួន​ដែល​មាន​សិទ្ធិ​ទៅចាក់វ៉ាក់សាំង​ឲ្យ​បាន​៨០% នៅ​ដើមខែ​វិច្ឆិកា។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖