Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ ករណីដែលមិនដឹងពីប្រភពមួយករណីធ្វើឲ្យទីក្រុងCowraនៅតំបន់ជនបទនៃរដ្ឋញូសៅវែលត្រូវបិទខ្ទប់

The regional town of Cowra in NSW. Source: Getty Images/ The Image Bank RF

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

  • តំបន់Cowra ត្រូវ​បិទខ្ទប់​នៅ​ម៉ោង​៥ល្ងាចនេះ
  • មានកន្លែង​ទំនេរ​សម្រាប់កក់ទុក​ណាត់​ជួប​ចាក់វ៉ាក់សាំង​រា​ប់ពាន់កន្លែង​នៅ​ក្នុងរដ្ឋ​វិចថូរៀ
  • ការ​កក់ទុកសម្រាប់​ចាក់វ៉ាក់សាំង Pfizer បើក​សម្រាប់​កុមារ​អាយុ​ ១២-១៥ឆ្នាំ​នៅACT
  • អ្នកដំណើរ​ម្នាក់​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ​នៅ​ក្នុង​ដែនដីភាគខាង​ជើង

រដ្ឋញូសៅវែល  

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៩៣៥ករណី និងស្លាប់៤នាក់។ បច្ចុប្បន្ន ៥២,៧%នៃប្រជាជន​ដែល​មាន​សិទ្ធិ​ ​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញរួចហើយ។

ក្នុង​តំបន់​ជនបទ Cowra ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់​បាន​ធ្វើ​តេស្ត​ឃើញ​កូវីដ-១៩​វិជ្ជមាន និង​មាន​ការ​ចុះ​បញ្ជី​ឈ្មោះ​ទីកន្លែង​ប៉ះពាល់(exposure sites)​មួយ​ចំនួន។ តំបន់​នៅ​ទីជនបទ​មួយនេះ​នឹង​ត្រូវ​បិទខ្ទប់​ចាប់​ពីម៉ោង​៥ល្ងាចនេះ។ នរណាម្នាក់​ដែល​បាន​ទៅ​ក្នុងទីក្រុង Cowra ចាប់​ពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា ត្រូវ​ជំរុញ​ឲ្យ "ប្រកាន់ខ្ជាប់​នូវ​បទបញ្ជាក់​ស្នាក់នៅ​ផ្ទះ"។ គេ​នៅ​មិនទាន់ដឹង​ពីប្រភពនៃ​ការ​ឆ្លង​នៅ​ក្នុង​ទីក្រុង​នេះ​នៅឡើយ​នោះទេ។

បំណែកវីរុស​ត្រូវ​បាន​គេ​រកឃើញ​នៅ​ក្នុងកាកសំណល់​លូ​ទឹក​ក្នុង​តំបន់ Dareton ជាយភាគខាង​លិច​នៃរដ្ឋ​ញូសៅវែល។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។   

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៥៦៧ករណី  និងស្លាប់ម្នាក់។

អភិបាល​រដ្ឋ លោក Daniel Andrews មានប្រសាសន៍ថា នៅ​មាន​ការ​ណាត់​ជួប​សម្រាប់​ចាក់វ៉ាក់សាំង​ AstraZeneca ៤៨០០កន្លែង និង​វ៉ាក់សាំង Pfizer ជាង​២០០០កន្លែង​ដែល​នៅ​ទំនេរ។ លោកក៏បាន​ផ្តល់​ដំបូន្មាន​ផងដែរថា កុំរង់ចាំ​វ៉ាក់សាំង​ Pfizer ទៀត ដោយសារតែ​គណៈរដ្ឋមន្រ្តី​ជាតិ​ព្រមាន​អំពី​បរិមាណ​ថ្នាំ​វ៉ាក់សាំង Pfizer ដែល​មានសម្រាប់​ក្នុង​ខែ​តុលា។

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។      

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះបានកត់ត្រា​ករណី​ឆ្លង​ថ្មីនៅក្នុងស្រុកចំនួន​ ៧ករណី។ អភិបាល​ដែនដី លោក Andrew Barr មានប្រសាសន៍ថា ៥៥%​នៃចំនួន​ប្រជាជនដែល​មានសិទ្ធិ​បាន​ចាក់វ៉ាក់សាំង​២ដូស្ត​រួចហើយ។

កុមារ​អាយុ​ពី ១២-១៥ឆ្នាំ​ ឥឡូវនេះ​អាច​កក់ការ​ណាត់ជួប​ដើម្បី​ទៅចាក់វ៉ាក់សាំង Pfizer បាន​នៅ​ឯ​គ្លីនីក​ចាក់វ៉ាក់សាំង​រដ្ឋ​​ចាប់​ពី​ថ្ងៃនេះទៅ។

ចុចត្រង់នេះអំពីរបៀប​កក់ទុកការណាត់ជួបដើម្បី​ទៅចាក់វ៉ាក់សាំង​របស់​អ្នក។                                                                                           

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • មនុស្ស​ម្នាក់​បាន​ធ្វើ​តេស្ត​ឃើញ​កូវីដ-១៩​វិជ្ជមាន​នៅ​ក្នុង​ដែនដីភាគខាង​ជើង បន្ទាប់​ពី​​បាន​ធ្វើ​ដំណើរឆ្លង​កាត់តាម​ព្រលានយន្តហោះ​ទីក្រុង​ប្រ៊ីសបេន។

 

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

This story is also available in other languages.