Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ អ្នកដំណើរឆ្លងរដ្ឋនឹងមិនត្រូវចំណាយប្រាក់សម្រាប់ការធ្វើតេស្តនៅតាមគ្លីនីករបស់រដ្ឋនោះទេ

A woman waits to receive a COVID-19 test in the eastern suburbs of Sydney Tuesday, Sept. 14, 2021. Source: AAP

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល​សហព័ន្ធ លោក Greg Hunt បាន​បញ្ជាក់អះអាងថា អ្នកដំណើរ​ក្នុងស្រុក​មិន​ត្រូវ​ចំណាយ​ប្រាក់សម្រាប់​ការ​ធ្វើតេស្ត​កូវីដ-១៩នោះទេ​ ប្រសិនបើ​ពួកគេ​ទៅធ្វើនៅតាម​គ្លីនីក​ដែល​ចាត់ចែង​ដោយរដ្ឋ។ កាល​ពី​មុន​នេះ មានការភ័ន្តច្រឡំថា ​ចំពោះ​ការ​ធ្វើតេស្តដើម្បីចូល​ទៅក្នុង​រដ្ឋ​គ្វីនស្លេន​ អ្នកដំណើរ​​ត្រូវ​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ ១៥០ដុល្លារ​ម្នាក់។

រដ្ឋគ្វីនស្លេន រដ្ឋអូស្រ្តាលី​ខាង​លិច និង​រដ្ឋ​អូស្រ្តាលី​ខាងត្បូង តម្រូវ​ឲ្យ​មាន​ការ​ធ្វើតេស្ត​ជាចាំបាច់​ដែល​ត្រូវ​យកសំណាក​ពី​ច្រមុះ និង​បំពង់ក ឬ PCR test រហូតដល់​ទៅ​៧២ម៉ោង​មុនពេល​ចូល​មក​​ក្នុង​រដ្ឋ​ទាំងនេះ។

ចាប់​ពីថ្ងៃទី ១៧ ខែ​មករា ឆ្នាំក្រោយ ប្រជាជន​នូវ៉ែលហ្សេឡង់​ដែល​បាន​ចាក់វ៉ាក់សាំង​ពេញ​លេញ​រួចហើយ​ និង​អ្នកដំណើរ​ដែល​មាន​សិទ្ធិដទៃទៀត នឹង​អាច​ធ្វើដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​នូវ៉ែលហ្សេឡង់​បាន​ដោយមិនចាំបាច់​ឆ្លង​កាត់ការ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​សណ្ឋាគារ​ទៀតទេ។ អ្នកដំណើរ​នឹង​ត្រូវ​ចំណាយ​ពេល​៧ថ្ងៃ​ដើម្បី​ធ្វើ​ចត្តាឡីស័កនៅ​ក្នុងផ្ទះ។

ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖ 

  • ដែនដីភាគខាងជើងបានកត់ត្រាករណី​ឆ្លង​ថ្មី ១១ករណី។

  • រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មី ,១៩៦ ករណី និងស្លាប់​ ៣នាក់។

  • រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មី ២៤៨ ករណី និងស្លាប់​ ២នាក់ ហើយ​មិនមាន​ករណី​ឆ្លងថ្មីនៅ​រដ្ឋគ្វីនស្លេននោះទេ។

ការធ្វើចត្តាឡីស័កនិងការរឹតបន្តឹងនានានៅតាមរដ្ឋនិមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាននិងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩និងព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ៧០% និង៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។

·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

·        ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  

·        ព័ត៌មានបន្ថែមអំពី​ វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។

ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប

គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 

This story is also available in other languages.