Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ ការបិទខ្ទប់នៅទីក្រុងម៉ែលប៊នត្រូវបន្តមួយសប្តាហ៍ទៀត

Health staff monitor people after receiving a COVID-19 vaccination at the Royal Exhibition Building in Melbourne, Tuesday, August 10, 2021. Source: AAP Image/Daniel Pockett

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ ២០២១។

  • តំបន់ Dubbo នៅ​ក្នុងតំបន់ជនបទ​រដ្ខ​ញូសៅវែលត្រូវ​បិទខ្ទប់
  • រដ្ឋវិចថូរៀ​កំពុង​ស៊ើបអង្កេត​ករណី​ឆ្លង​ថ្មី​៥ករណី
  • ទីក្រុង​ខេន​ចេញ​ផុត​ពី​ការ​បិទខ្ទប់​តាម​ផែនការកំណត់

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ២០ករណី ដែល​ក្នុង​នោះ ៥ករណី​មិន​ទាក់ទង​ទៅ​នឹងចង្កោម​ដែល​គេ​ដឹងនាពេល​បច្ចុប្បន្ន​នេះទេ។ ៦ករណី​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ឆ្លង។

លោករដ្ឋមន្រ្តី​ទីមួយ Daniel Andrews មានប្រសាសន៍ថា ការបិទខ្ទប់​នៅ​ទីក្រុងម៉ែលប៊ន​នឹង​ត្រូវ​បន្ត​រហូត​ដល់​យ៉ាង​ហោចណាស់ ថ្ងៃព្រហស្បតិ៍ ទី​១៩ ខែសីហា។

ស្វែងរកនៅទីនេះសម្រាប់បញ្ជី​ឈ្មោះ​មណ្ឌល​ចាក់វ៉ាក់សាំង

រដ្ឋញូសៅវែល 

រដ្ឋញូសៅវែល​បានកត់ត្រាករណី​ឆ្លង​ថ្មីក្នុងស្រុកចំនួន ៣៤៤ករណី ដែល​យ៉ាងហោចណាស់ ៦៥ករណី​បាន​ស្ថិតនៅ​ក្នុងសហគមន៍​ក្នុង​អំឡុង​ពេល​ឆ្លង។ មនុស្ស​ដែល​មិន​បានចាក់វ៉ាក់សាំង​២នាក់ទៀត​បានស្លាប់​ដោយសារតែ​កូវីដ-១៩ គឺជា​បុរសម្នាក់ក្នុងវ័យ​៩០ឆ្នាំប្លាយ និង​បុរសម្នាក់​ទៀត​ក្នុងវ័យ​៣០ឆ្នាំប្លាយ​ដែល​មាន​រោគ​ប្រចាំកាយ។

តំបន់រដ្ឋាភិបាល​មូលដ្ឋាន Dubbo នៅក្នុងតំបន់ជនបទរដ្ឋញូសៅវែល​​នឹង​ចូល​ទៅ​ក្នុង​ការ​បិទខ្ទប់​រយៈពេល​១សប្តាហ៍ ចាប់​ពីម៉ោង​១រសៀលនេះ បន្ទាប់​ពី​មានកំណត់ត្រាករណី​វិជ្ជមាន​២ករណី​នៅ​ក្នុង​តំបន់នេះ។

ប្រធានមន្រ្តីសុខាភិបាល Dr Kerry Chant មានប្រសាសន៍ថា ក្នុងចំណោម​មនុស្ស​៦២នាក់ដែល​ស្ថិតនៅ​ក្នុង​បន្ទប់ ICU មាន ៥៧នាក់​ហើយ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង និង​៥នាក់​ទៀត​ចាក់បាន​១ដូស្ត។

ស្វែងរកនៅទីនេះ​ចំពោះ​ បញ្ជីឈ្មោះគ្លីនីក​ចាក់វ៉ាក់សាំង។ 

រដ្ឋគ្វីស្លេន

រដ្ឋគ្វីនស្លេន​បានកត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​៤ករណី ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ចង្កោម​ដែល​មានស្រាប់ និង​បាន​ផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ​រួចស្រាប់ហើយ​ក្នុង​អំឡុង​ពេល​ឆ្លង។

ការ​បិទខ្ទប់​រយៈពេល​៣ថ្ងៃ​នៅ​ទីក្រុង Cairns និង Yarrabah នឹង​ត្រូវ​បញ្ចប់​នៅ​ម៉ោង​៤រសៀល​ថ្ងៃនេះ ប៉ុន្តែ​នៅ​តែ​មាន ការរឹតបន្តឹងមួយចំនួន

ប្រធានមន្រ្តី​សុខាភិបាល Dr Jeannette Young ជំរុញ​ឲ្យ​កុមារ​អាយុ​ពី​១២ ទៅ​១៥ ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ចុះឈ្មោះ​ចាក់វ៉ាក់សាំង។

ស្វែងរកនៅទីនេះ​អំពីរបៀប កក់ទុកការណាត់ជួប​ដើម្បី​ទៅ​ចាក់វ៉ាក់សាំង​។

 

 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖