Coming Up Fri 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវិដ-19៖ ការ​ប្រកួត​ប្រណាំង​សេះ Melbourne Cup ទទួល​អ្នក​ទស្សនា​រហូត​ដល់ 10000នាក់ ខណៈ​រដ្ឋ​ញូសៅវ៉េល​នឹង​បើក​ទ្វារ​ស្អែក​នេះ​​​

Wafanyakazi waandaa viti nje ya mgahawa mtupu, kwa kufunguliwa tena ndani ya jengo la QVB mjini Sydney. Source: AAP/DAN HIMBRECHTS

នេះគឺជាបច្ចុប្បន្នភាពកូវិដ-19របស់លោកអ្នក សម្រាប់ថ្ងៃទី10 ខែតុលា ឆ្នាំ 2021។

  • ការ​ប្រកួត​ប្រណាំង​សេះ Melbourne Cup នឹង​អនុញ្ញាត​ឲ្យ​មាន​អ្នក​ទស្សនា​ដែល​បាន​ចាក់វ៉ាក់សាំង​គ្រប់​ដូស​ចំនួន 10000នាក់​ចូលរួម ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សាក​ល្បង​ក្នុង​រដ្ឋ​វិកថូរៀ
  • រដ្ឋ​ញូសៅវ៉េល​សម្រេច​​គោល​ដៅ​ចាក់​វ៉ាក់សាំង​ដូស​ទីមួយបាន 90% ខណៈ​ដែល​រដ្ឋ​នេះ​នឹង​បើក​ទ្វារ​ចាប់​ពីស្អែក​នេះ
  • មន្ត្រី​សុខាភិបាលបីរដ្ឋ​កំពុង​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ទាប់​ពី​បុគ្គលិក​បម្រើ​ការងារ​លើ​យន្ត​ហោះបាន​ជិះ​យន្ត​ហោះ​ក្រុម​ហ៊ុន Virgin Airlines 

រដ្ឋវិកថូរៀ

រដ្ឋ​វិកថូរៀ​មានការ​ឆ្លង​ថ្មី​កូវិដ-19 ​ក្នុង​សហគមន៍​ចំនួន 1890ករណី និង​​ស្លាប់ប្រាំករណី។  ក្នុង​ចំណោម​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​កូវិដ-19 នៅ​មន្ទីរ​ពេទ្យ​ចំនួន 602នាក់ មាន​អ្នក​ជំងឺ​តិច​ជាង 7ភាគរយ​ប៉ុណ្ណោះ​បាន​ចាក់​វ៉ាក់សាំងគ្រប់​ដូស។

ការ​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​នៅ​ទូទាំង​រដ្ឋ​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅលើ​ករណី​អ្នក​ឆ្លង និង​អ្នកដែល​ជាប់​ពាក់​ព័ន្ធ​សំខាន់ៗ​លើ​អ្នក​ឆ្លង​ប៉ុណ្ណោះ។

អភិបាល​រដ្ឋ​លោក Daniel Andrews បាន​ប្រកាស​ពី​ការ​រៀបចំ​ព្រឹត្តការណ៍​សំខាន់ៗ​មួយចំនួន​​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សាក​ល្បង​ទ្រង់​ទ្រាយ​ធំ​ពី​ដំណើរ​ការ​សេដ្ឋកិច្ច​របស់​រដ្ឋ​បន្ទាប់​ពី​រដ្ឋ​នេះ​សម្រេច​បាន​ផែន​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ដល់ 80%។ 

ទីក្រុង​ម៉ែល​ប៊ិន​នឹង​រៀបចំការ​ប្រគុំ​តន្ត្រី​ផ្សាយ​ផ្ទាល់​មួយ​នៅថ្ងៃទី 30 តុលា នេះ ដោយ​អនុញ្ញាត​ឲ្យ​មាន​អ្នក​ទស្សនា​ "ជាច្រើន​ពាន់​នាក់" ចូលរួម។ 

ការ​ប្រកួត​ប្រណាំង​សេះ Melbourne Cup នឹង​រៀបចំធ្វើ​នៅថ្ងៃ​ទី 2 ខែ​វិច្ឆិកា ដោយ​អនុញ្ញាត​ឲ្យ​មាន​អ្នក​ទស្សនា​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ចំនួន 10000នាក់។ 

ស្វែង​រក មណ្ឌល​ចាក់​វ៉ាក់​សាំង នៅ​ជិត​អ្នក។

រដ្ឋ​ញូសៅវ៉េល

រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 477ករណី និង​ស្លាប់ 06ករណី។ រដ្ឋ​នេះ​សម្រេ​ចបាន​គោល​ដៅ​ចាក់​វ៉ាក់សាំង​មួយ​ដូស​បាន 90ភាគរយ​លើ​ពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី 16ឆ្នាំ។ មាន​ពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី 16ឆ្នាំ​ចំនួន 72.8 ភាគរយ​ហើយ​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ដូស។

កម្ម​វិធី​តាម​ដាន​បំណែក​មេរោគតាម​ប្រព័ន្ធ​ទឹក​លូ​របស់​ក្រសួង​សុខាភិបាល​រដ្ឋ​ញូសៅវ៉េល​បាន​រក​ឃើញបំណែក​មេរោគ​នៅក្នុង​ភាគ​សំណាក​ទឹក​លូ​ពី​សង្កាត់Uralla ដែល​ស្ថិត​នៅក្នុង​តំបន់ Hunter New England។

សូម​ចុច​ត្រង់​នេះ​ដើម្បី កក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​របស់​អ្នក​ ថ្ងៃ​នេះ។  

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅ​អូស្រ្តាលី៖
  • រដ្ឋ​ឃ្វីន​ឡែន​គ្មាន​ការ​ឆ្លង​កូវិដ-19 ថ្មី​ទេ
  • ដែន​ដីរដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​ថ្មី​ចំនួន 30​ករណី ដោយ​ក្នុង​នោះ 16ករណី​ជា​ការ​ឆ្លង​ជាប់​ពាក់​ព័ន្ធ​នឹង​ករណីមុនៗ ហើយ​ករណី​ផ្សេង​ទៀត​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត។
  • មន្ត្រី​សុខាភិបាល​នៅក្នុង​រដ្ឋ​ចំនួន​បី​​កំពុង​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ទាប់​ពីបុគ្គលិក​បម្រើការងារ​លើ​យន្ត​ហោះ​ពី​រដ្ឋ​វិកថូរៀ​ បាន​ឆ្លង​ជំងឺ​កូវិដ ហើយ​បម្រើ​ការងារ​លើ​ជើង​ហោះ​ហើរ​ពីទីក្រុង​ម៉ែលប៊ិន និង​ក្រុង​អាដឺឡែត ទីក្រុង​ Sydney និង Newcastle ពី​ថ្ងៃទី 4 ដល់ថ្ងៃទី 6 តុលា ខណៈ​មាន​សមត្ថភាព​ចម្លង​ទៅអ្នក​ផ្សេង។

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវេ៉ល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិកថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនិកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

This story is also available in other languages.