Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវិដ-19៖ រដ្ឋ​អូស្ត្រាលី​ភាគ​ខាង​ត្បូង​បដិសេធ​និយម​ន័យ​ថ្មី​នៃ​អ្នក​ប៉ះពាល់ ឬ​នៅ​ជិត​អ្នក​វិជ្ជមានកូវិដ

Prime Minister Scott Morrison holds a National Cabinet meeting in Canberra, 30 December. Source: AAP Image/Lukas Coch

នេះ​គឺជា​បច្ចុប្បន្ន​ភាព​កូវិដ-19 របស់​លោក​អ្នក​សម្រាប់​ថ្ងៃ​សុក្រ 31 ធ្នូ ឆ្នាំ2021

  • មេដឹកនាំ​តាម​បណ្តា​រដ្ឋ​បាន​ព្រម​ព្រៀង​គ្នា​លើ​និយម​ន័យនៃ​ពាក្យ "អ្នក​ប៉ះពាល់ ឬ​នៅជិត​ករណីវិជ្ជមាន" ហើយ​បាន​ចូល​ជា​ធរមាន​នៅរដ្ឋ​ញូសៅវ៉េល វិកថូរៀ រដ្ឋ​ធានី​ខេន​បេរ៉ា និង​រដ្ឋឃ្វីនឡែន។
  • រដ្ឋ Tasmania និ​ងអនុវត្ត​តាម​និយម​ន័យ​ថ្មី​នេះ​ចាប់​ពីថ្ងៃ​ស្អែក​នេះ​។ Western Australia និង Northern Territory នឹង​ធ្វើ​ការ​ប្រកាស​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ខណៈ South Australia បដិសេធ​និយម​ន័យ​ថ្មី​នេះ។
  • "អ្នក​ប៉ះពាល់ ឬ​នៅក្បែរ​អ្នក​វិជ្ជមាន" ត្រូវ​បាន​ផ្តល់​និយម​ន័យថា​ បុគ្គល​ណា​មួយ​ដែល​បាន​រស់​នៅ ឬ​បាន​ស្ថិត​នៅក្នុង​បរិយាកាស​ដូចរស់​នៅក្នុង​ផ្ទះ ជាមួយ​អ្នក​មាន​វិជ្ជមាន​កូវិដ-19 យ៉ាង​ហោច​ណាស់​រយៈ​ពេល 4ម៉ោង។
  • ផ្ទុយទៅនឹង​ការ​ប្រកាស​កាល​ពីម្សិល​មិញ​នេះ ប្រធាន​មន្ត្រី​សុខាភិបាលរដ្ឋ South Australia មាន​ប្រសាសន៍​ថា​អ្នក​ប៉ះពាល់ ឬ​នៅ​ជិត​អ្នក​វិជ្ជមាន​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ចំណាយ​ពេល​លើស​ពី 15នាទីជាមួយ​អ្នក​មាន​វិជ្ជមាន​កូវិដ។
  • តាម​បណ្តា​រដ្ឋ​ភាគ​ច្រើន អ្នក​មាន​វិជ្ជមាន​កូវិដ-19 និ​ងអ្នក​ប៉ះពាល់ ឬ​នៅ​ជិត ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក 7ថ្ងៃ និ​ងធ្វើ​តេស្ត​រហ័ស​នៅថ្ងៃ​ទី 6។ នៅ​ South Australia រយៈ​ពេល​ធ្វើ​ចត្តាឡីស័ក​មាន​ 10ថ្ងៃ។
  • រដ្ឋ Tasmania នឹង​ឈប់​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​រដ្ឋ​ធ្វើ​តេស្ត​រក​កូវិដ​ដោយ​ម៉ាស៊ីន​ធំ​ PCR ទៀត​ហើយ ចាប់​ពីថ្ងៃទី​1 មករា​ ស្អែក​នេះ។
  • កុមារ​វ័យក្រោម​ ២ឆ្នាំមួយរូបដែល ឆ្លង​កូវិដ-19 បាន​ស្លាប់​នៅ South Australia ទោះបីជា​មូល​ហេតុ​ពិត​ប្រាកដ​បណ្តាល​ឲ្យ​កុមារ​នេះ​ស្លាប់​មិន​ទាន់​បាន​កំណត់​ជាក់​ច្បាស់​ក៏​ដោយ។
  • ប្រទេស​អូស្ត្រាល​សម្រេច​បាន​គោល​ដៅ​ថ្មី​មួយ​ទៀត​ដោយ​ពលរដ្ឋ​មាន​អាយុលើស​ពី 16 ចំនួន 90% នៅទូទាំង​ប្រទេស​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវិដ-19 បាន​ពីរ​ដូស​រួច​រាល់​ហើយ។
  • តម្លៃ​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​កូវិដ-19 កើន​ឡើង​ខ្ពស់​ខណៈ​ការ​ផ្គត់​ផ្គង់​មាន​កា​រធ្លាក់​ចុះ ដោយ​មា​នសេចក្តី​រាយការណ៍​មក​ថា​ឱសថ​ស្ថាន​មួយ​កន្លែង​នៅ​ទីក្រុង​ស៊ីដនីយ៍​លក់​ក្នុង​តម្លៃ 25ដុល្លារ​សម្រាប់​ឧបករណ៍​ធ្វើ​តេស្ត​មួយ​លើក។

ស្តិតិកូវិដ-19

រដ្ឋ​ញូសៅវ៉េល​មាន​ការឆ្លង​កូវិដ-19 ថ្មី​ចំនួន 21151 ករណី និង​ស្លាប់ 6នាក់ ខណៈ​រដ្ឋ​វិកថូរៀមាន​ឆ្លង​ថ្មី​ចំនួន 5919 ករណី និង​ស្លាប់ 7នាក់។ រដ្ឋ​ឃ្វីន​ឡែន​មាន​ឆ្លង​ថ្មី​ចំនួន 3118 ករណី និង​រដ្ឋ​ Tasmania មាន​ការ​ឆ្លង​ថ្មី​ចំនួន 137 ករណី។

សម្រាប់​វិធានការណ៍​ផ្សេងៗ​ដែល​មាន​ជាធរមាន​ដើម្បី​ឆ្លើយ​តប​នឹង​រោគ​រាត​ត្បាត​កូវិដ-19 ជាភាសា​របស់​អ្នក​ សូម​មើល https://www.sbs.com.au/language/coronavirus

This story is also available in other languages.