Coming Up Fri 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ ការបិទខ្ទប់ថ្មីៗនៅ Greater Sydney ភាគខាងលិចរដ្ឋញូសៅវែល និង ACT

Overlooking Lake Burley Griffin with Dept. of Defence in the foreground, Captain Cook water jet centre and Black Mountain top right. (AAP Photo/Alan Porritt) Source: AAP Photo/Alan Porritt

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នកសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។

  • រដ្ឋញូសៅវែល​បិទខ្ទប់​តំបន់​មួយ​ចំនួន​បន្ថែម​ទៀត
  • ការប្រកាសប្រាក់ជំនួយ​បន្ថែមសម្រាប់​អាជីវកម្ម​នៅ​ក្រុងម៉ែងប៊ន
  • រដ្ឋធានីដែនដីអូស្រ្តាលី ACT ត្រូវបិទខ្ទប់​ចាប់​ពីម៉ោង​៥ល្ងាចនេះ
  • អ្នកស្រុក​អូស្រ្តាលី​ខាង​ត្បូង​អាច​ធ្វើ​ដំណើរ​តាមយន្តហោះ​ទៅ​រដ្ឋ​គ្វីនស្លេនបាន

រដ្ឋញូសៅវែល 

រដ្ឋញូសៅវែលបានកត់ត្រាករណី​ឆ្លង​ថ្មីក្នុងស្រុក 345ករណី ដែល​ក្នុងនោះយ៉ាងហោចណាស់ 60ករណី​បាន​ស្ថិតនៅ​ក្នុងសហគមន៍​ក្នុង​អំឡុង​ពេល​ឆ្លង។ បុរសពីរនាក់​ក្នុងវ័យ​90ឆ្នាំប្លាយ​បានស្លាប់​ដោយសារកូវីដ-19។

តំបន់រដ្ឋាភិបាល​មូលដ្ឋាន Bogan, Bourke, Brewarrina, Coonamble, Gilgandra, Narromine, Walgett និង Warren ក្នុងពេល​មួយយប់​ត្រូវ​បាន​បូកបញ្ចូល​ទៅ​ក្នុង បញ្ជីតំបន់​បិទខ្ទប់​នៅ​ក្នុងរដ្ឋញូសៅវែល ។

តំបន់ Bayside, Burwood និង Strathfield ត្រូវ​បន្ថែម​ការ​រឹតត្បឹតតឹងរឹង​ចាប់​ពី​ម៉ោង​5ល្ងាច​នេះទៅ ធ្វើ​ឲ្យ​តំបន់រដ្ឋាភិបាល​មូលដ្ឋាន​ដែល​បិទខ្ទប់​នៅ​ក្នុងទីក្រុង​ស៊ីដនីឡើង​ដល់១២តំបន់ហើយ។

ស្វែងរកនៅទីនេះ​ចំពោះ​ បញ្ជីឈ្មោះគ្លីនីក​ចាក់វ៉ាក់សាំង។ 

 

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណី​ឆ្លង​ថ្មីក្នុងស្រុក​ចំនួន​ 21ករណី ដែល​ក្នុង​នោះ​៤ករណី​មិន​ទាក់ទង​ទៅនឹង​ចង្កោម​ដែល​គេ​បាន​ដឹងរួចហើយនោះទេ។  ៦ករណី​ស្ថិតនៅ​ក្នុងសហគមន៍ក្នុងអំឡុង​ពេល​ឆ្លង។

រដ្ឋមន្រ្តីក្រសួងការងារ ការ​បង្កើតថ្មី និង​អាជីវកម្ម លោក Martin Pakula បានប្រកាស​ប្រាក់ជំនួយ​បន្ថែម​ដល់​អាជីវកម្ម​ជាង​១សែន​អាជីវកម្ម​នៅ​ក្នុង​តំបន់​ទីប្រជុំជនក្រុងម៉ែលប៊ន ដែល​បាន​រងផលប៉ះពាល់​ដោយសារការ​បិទខ្ទប់​សប្តាហ៍ទី​2​នេះ។

ស្វែងរកនៅទីនេះសម្រាប់បញ្ជី​ឈ្មោះ​មណ្ឌល​ចាក់វ៉ាក់សាំង

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅជុំវិញ​ប្រទេស​អូស្រ្តាលី៖
  • រដ្ឋគ្វីនស្លេន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក 10ករណី ដែល​មានទាក់ទងទៅនឹង​ចង្កោម​ដែល​មានស្រាប់ ហើយបាន​ធ្វើ​ចត្តាឡីស័ករួចស្រាប់​ទៅហើយក្នុង​អំឡុង​ពេលឆ្លង។
  • រដ្ឋមន្រ្តី​ទី​មួយ​នៃ​រដ្ឋ​គ្វីនស្លេន លោកស្រី Palaszczuk មានប្រសាសន៍ថា ប្រជាជននៅរដ្ឋអូស្រ្តាលីខាង​ត្បូង​អាច​ចូល​មក​ក្នុង​រដ្ឋ​គ្វីនស្លេន​តាមផ្លូវ​អាកាស​បាន និង​ព្រមាន​កុំឲ្យ​អ្នកស្រុក​ធ្វើដំណើរ​ឆ្លង​កាត់​ព្រំដែន​ចូលទៅរដ្ឋ​ញូសៅវែល។

 

 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖