Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលបង្កើនល្បឿនក្នុងការបើកឡើងវិញ ខណៈរដ្ឋវិថូរៀបន្ធូរបន្ថយការរឹតបន្តឹងព្រំដែន

NSW Premier Dominic Perrottet addresses media during a press conference in Sydney, Thursday, October 7, 2021. Source: AAP

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នកសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១។

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ SBS on Demand ឬ​នៅលើ SBSខ្មែរ ។

  • រដ្ឋវិចថូរៀ​ផ្តោតលើ​អត្រា​ចាក់វ៉ាក់សាំង​ជន​ពិការ
  • រដ្ឋញូសៅវែល​​សម្រេចបាន​គោលដៅចាក់វ៉ាក់សាំង​២ដូស្ត​៧០%
  • ACT ស្ថិតនៅ​លើ​គន្លង​ក្លាយ​ជា​ទីក្រុង​ដែល​​មាន​អត្រាចាក់វ៉ាក់សាំង​ខ្ពស់​ជាង​គេនៅលើ​ពិភពលោក

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ១,៦៣៨ករណី និង​ស្លាប់​២នាក់។

ចាប់​ពី​ថ្ងៃនេះ​ទៅ តំបន់​ក្រហម​ដែល​មិន​ត្រូវ​បាន​បិទខ្ទប់​នៅ​ក្នុង​រដ្ឋ​ញូសៅវែល​ និង ACT ត្រូវ​បាន​ចាត់​ថ្នាក់សាជាថ្មី​ជា​តំបន់​ពណ៌ទឹកក្រូច​ ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​រដ្ឋ​វិចថូរៀ​រាប់​ពាន់​នាក់​ដែល​ជាប់​គាំងនៅ​ទីនោះ​អាច​ដាក់​ពាក្យ​សុំ​វិលត្រឡប់មកផ្ទះវិញបាន។

ចាប់​ពីថ្ងៃស្អែក​ ថ្ងៃទី៨ ខែតុលា ប្រជាជន​ដែល​មានពិការភាព​អាច​ទៅចាក់វ៉ាក់សាំង​បាន​ដោយមិនចាំបាច់​មានការ​ណាស់​ជួបជាមុន​នោះទេ នៅតាម​មណ្ឌល​ចាក់វ៉ាក់សាំង​រដ្ឋ។ រដ្ឋនេះក៏នឹង​បើក​មណ្ឌល​ចាក់វ៉ាក់សាំងចល័ត​ចំនួន​១០កន្លែង​សម្រាប់​ចាក់វ៉ាក់សាំង​ជូនដល់​អ្នកដែល​មានពិការភាព នៅក្នុង​តំបន់​ដែល​បារម្ភ។ 

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។      

រដ្ឋញូសៅវែល  

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៥៨៧ករណី និងស្លាប់៨នាក់។ 

លោកអភិបាលរដ្ឋ Dominic Perrottet បានប្រកាស​ពីការ​ផ្លាស់ប្តូរ​ផែនការបើកឡើងវិញ​របស់​រដ្ឋ​នេះ​ បន្ទាប់​ពី​សម្រេចបាន​អត្រានៃការ​ចាក់វ៉ាក់សាំង​ពេញលេញ​ចំនួន​៧០%។

ចាប់​ពីថ្ងៃចន្ទ ទី​១១ ខែតុលា ការ​ជួបជុំនៅ​ខាង​ក្នុង​ផ្ទះ​នឹង​កើនឡើង​ទ្វេដង គឺអាចទទួល​ភ្ញៀវបាន១០(មិនរាប់កុមារ) និង​ការ​ជួបជុំនៅ​ទីវាលខាងក្រៅ​នឹងកើនឡើង​ពី​ ២០នាក់ ទៅ​៣០នាក់។

ចំនួនកំណត់​សម្រាប់​ពិធីរៀបមង្គលការនៅ​ទីខាង​ក្រៅអគារ​ និង​បុណ្យ​សព​នឹង​កើនឡើង​ទ្វេដង គឺឡើង​ពី​៥០នាក់ ទៅ​១០០នាក់។ អាងហែលទឹកនៅក្នុងអគារ​ក៏នឹង​អាច​បើកឡើង​វិញ​បាន​ផងដែរ។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។    

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន៤១នាក់់។

ACT បាន​ក្លាយ​ជាដែនដី​ដំបូង​គេ​បង្អស់នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ ដែល​មាន​អត្រា​ចាក់វ៉ាក់សាំង​ដូស្តដំបូង​ឡើង​លើស​៩៦% សម្រាប់​ប្រជាជន​ដែល​មានអាយុ​១២​ឆ្នាំឡើងទៅ។

ចុចត្រង់នេះដើម្បីកក់ទុក​ការណាត់​ជួប​ទៅ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩របស់​លោក​អ្នក។

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅជុំវិញ​ប្រទេស​អូស្រ្តាលី៖

  • រដ្ឋគ្វីនស្លេន​បានកត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងសហគមន៍​សូន្យ​ករណី​មួយថ្ងៃទៀតហើយ។

 

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

This story is also available in other languages.