Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្ន​ភាពកូវិដ-19 ៖ រដ្ឋ​ញូសៅវ៉េល​មាន​កំណត់​ត្រា​ឆ្លង​ថ្មី ខណៈ​រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​កាន់​តែច្រើន​នៅ​តំបន់​ជន​បទ

Watu wafanya ma.zoezi mjini Sydney, Jumapili, 22 Agosti, 2021. Source: AAP Image/Bianca De Marchi

នេះគឺជាបច្ចុប្បន្នភាពកូវិដ-១៩របស់លោកអ្នកនៅអូស្ត្រាលី សម្រាប់ថ្ងៃអាទិត្យ ទី22 ខែសីហា ឆ្នាំ 2021។

  • រដ្ឋ​ញូសៅវ៉េល​មាន​ការ​ឆ្លង​កូវិដ-19 ថ្មី​ចំនួន 830ករណី និង​មាន​ស្លាប់​បីករណី
  • រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ ​កូវិដ-19 ថ្មី​ចំនួន 65ករណី ដោយ​ការ​ឆ្លង​ថ្មី​យ៉ាង​ហោច​ណាស់ 21ករណី​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ការ​ឆ្លង​នៅ​តំបន់ Shepparton 
  • រដ្ឋ​ឃ្វីន​ឡែន​គ្មាន​ការ​ឆ្លង​ថ្មី​ទេ​ក្នុង​រយៈ​ពេល 24 ម៉ោង​ចុង​ក្រោយ​នេះ។

រដ្ឋ​ញូសៅវ៉េល  

រដ្ឋ​ញូសៅវ៉េល​មាន​កំណត់​ត្រាថ្មីពីការ​ឆ្លង​ច្រើន​បំផុត​រហូត​ដល់ 830ករណី នៃ​ការ​ឆ្លង​កូវិដ-19​ ក្នុង​សហគមន៍។

រដ្ឋ​ញូសៅវ៉េល​ក៏​មាន​ការ​ស្លាប់​ថ្មីបីករណី​ផង​ដែរ លើ​​បុរស​ពីររូប​ដោយ​មួយ​រូប​ក្នុង​វ័យ 60ឆ្នាំ និង​មួយរូប​ទៀត​ក្នុង​វ័យ 70ឆ្នាំ ដែល​បុរស​ទាំង​ពីរ​នេះ​បាន​ចាក់​វ៉ាក់​សាំង​ការពារ​បាន​មួយ​ដូស និង​ស្រ្តី​មួយរូប​ក្នុង​វ័យ 80ឆ្នាំ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង និង​ជា​អ្នក​បះពាល់​ផ្ទាល់​ទៅនឹង​ករណី​វិជ្ជមាន។ សរុប​ទាំង​បី​ករណី​នេះ​ធ្វើឲ្យ​ករណី​ស្លាប់​នៅក្នុង​ការ​ផ្ទុះ​ការ​ឆ្លង​បច្ចុប្បន្ន​នេះ​ឈាន​ដល់ 71នាក់​ហើយ​នៅក្នុង​រដ្ឋ​នេះ។ 

មាន​អ្នក​ជំងឺ​ចំនួន 550​នាក់​កំពុង​សម្រាក​ព្យា​បាល​កូវិដ-19 នៅ​មន្ទីរ​ពេទ្យ ដោយ​ក្នុង​នោះ 94​នាក់​កំពុង​សង្រ្គោះ​បន្ទាន់។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រចាំ​រដ្ឋ​ញូសៅវ៉េល​លោក Brad Hazzard មាន​ប្រសាសន៍​ថា​ រដ្ឋ​ញូសៅវ៉េល​មាន​អត្រា​ចាក់​វ៉ាក់​សាំង​ខ្ពស់​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

ចូរ​កក់​កន្លែង ចាក់​វ៉ាក់​សាំង​បង្ការ​កូវិដ-19 របស់​អ្នក​ថ្ងៃ​នេះ។

រដ្ឋ​វិកថូរៀ 

រដ្ឋ​វិកថូរៀ​មាន​ការ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ចំនួន 65ករណី ដែល​ក្នុង​នោះ​ការ​ឆ្លង​ថ្មី​ចំនួន 55ករណី​ជាប់​ពាក់​ព័ន្ធ​ទៅនឹង​ការ​ផ្ទុះ​ការ​ឆ្លង​បច្ចុប្បន្ន​នេះ និង​10ករណី​ទៀត​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត។

មាន​ការ​ឆ្លង​ថ្មីតែ 12​ករណី​ប៉ុណ្ណោះ​ដែល​អ្នក​ឆ្លង​បាន​ស្ថិត​នៅ​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក​ពេល​គេ​មាន​សមត្ថភាព​ចម្លង​ទៅ​អ្នក​ផ្សេង។

ក្នុង​ចំណោម​ករណី​សរុប​ប្រចាំ​ថ្ងៃ​នេះ យ៉ាង​ហោច​ណាស់​មាន​ 21ករណី​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ការ​ឆ្លង​នៅ​ទី​ប្រជុំ​ជន​តំបន់​ជន​បទ Shepparton។ 

ថ្ងៃ​នេះ​រដ្ឋ​វិកថូរៀ​ទាំង​មូល​ត្រូវ​បិទ​ខ្ទប់។

នគរ​បាល​រដ្ឋ​វិកថូរៀ​បាន​រាយការណ៍​ថា​បាន​ចាប់​ខ្លួន​មនុស្ស​ជាង 200នាក់ និង​មាន​នគរបាល​ 6នាក់​រង​របួស​ក្នុង​អំឡុង​ពេល​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការ​បិទ​ខ្ទប់នៅ​ទីក្រុង​ម៉ែល​ប៊ិន​ម្សិល​មិញ​នេះ។

ចូរ​ស្វែង​រក​ទីនេះ បញ្ជី​ទីតាំង​អ្នក​ឆ្លង​បាន​ទៅកាន់  និង មណ្ឌល​ចាក់​វ៉ាក់សាំង។ 

រយៈ​ពេល 24ម៉ោង​ចុង​ក្រោយ​នៅទូទាំង​អូស្ត្រាលី 

  • រដ្ឋ​ធានី​ខេន​បេរ៉ា​មាន​ការ​ឆ្លង​កូវិដ-19 ថ្មី​ចំនួន 19ករណី ដែល​ក្នុង​នោះ​មាន​ 6ករណី​ស្ថិត​នៅក្នុង​សហគមន៍​ខណៈ​មាន​សមត្ថភាព​ចម្លងទៅ​អ្នក​ផ្សេង។ និស្សិត​សាកល​វិទ្យា​ល័យជាតិ​អូស្ត្រាលី​មួយ​រូប​បាន​ឆ្លង​មេរោគ ប៉ុន្តែ​គេ​បាន​ស្ថិត​នៅ​ដាច់​តែ​ឯង​អំឡុង​មាន​សមត្ថភាព​ចម្លង។
  • រដ្ឋ​ឃ្វីន​ឡែន​ថ្ងៃ​នេះ​គ្មាន​ការ​ឆ្លង​ថ្មី​ទេ ដោយ​មាន​ករណី​សកម្ម​តែ 39​ករណី ប៉ុណ្ណោះ​មក​ទល់​ពេល​នេះ។   
Self-Isolation can impact our mental health and wellbeing.
ALC

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

 

Self-Isolation can impact our mental health and wellbeing.
ALC

This story is also available in other languages.