Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលនិងថាសម៉ាញៀប្រកាសសាកល្បងកម្មវិធីធ្វើចត្តាឡីស័កនៅផ្ទះ

Dr Rifi administers Covid vaccine to 12 year old at a pop-up drive through vaccination clinic at Belmore Oval, in Sydney, September 17, 2021. Source: AAP Image/Dan Himbrechts

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

  • រដ្ឋញូសៅវែល​ប្រកាស​សាកល្បង​ការ​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​សម្រាប់​អ្នកដំណើរដែល​បាន​ចាក់វ៉ាក់សាំង​ពេញលេញហើយ
  • រដ្ឋវិចថូរៀ​បន្ធូរបន្ថយ​ការរឹតបន្តឹង​មួយ​ចំនួន​ចាប់​ពី​ពាក់កណ្តាលអធ្រាត្រនេះ
  • ការ​ចាក់វ៉ាក់សាំង​ជាកំហិត​ដាក់​ចេញ​សម្រាប់​វិស័យ​មើលថែទាំមនុស្ស​ចាស់នៅACT
  • គ្វីនស្លេនកត់ត្រាករណី​ឆ្លង​ក្នុងសហគមន៍​មួយ​ករណី​ទៀតដែល​បានធ្វើ​ចត្តាឡីស័ក​ក្នុងផ្ទះ​រួចស្រាប់ហើយ

រដ្ឋញូសៅវែល 

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន១.២៨៤ករណី និងស្លាប់១២នាក់ ដែលរាប់បញ្ចូល​ទាំង​បុរស​ពីរនាក់​ក្នុង​វ័យ​២០ឆ្នាំប្លាយ​ផងដែរ។ ៣នាក់ក្នុងចំណោម​អ្នកស្លាប់ទាំងនោះគឺ​ជាអ្នកដែល​រស់នៅ​ក្នុង​មណ្ឌល​មើលថែទាំមនុស្ស​ចាស់​នៅDubbo និង​៧នាក់​មិនបានចាក់វ៉ាក់សាំងទេ។

អភិបាល​រដ្ឋ លោកស្រី Gladys Berejiklian បានប្រកាស​ផែនការ​ចាប់​ផ្តើម​​ការសាកល្បងធ្វើ​ចត្តាឡីស័កនៅ​ក្នុងផ្ទះរយៈពេល​៧ថ្ងៃ សម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់វ៉ាក់សាំង​ដែល TGA បាន​ទទួលស្គាល់​ចំនួន​២ដូស្ត​រួចហើយ។ ការ​សាកល្បង​ដំបូងនេះ​នឹង​ពាក់ព័ន្ធ​ប្រជាជន​១៧៥នាក់ ហើយ​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ចុងខែនេះ។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។   

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៥១០ករណី  និងស្លាប់ម្នាក់។

ចាប់​ពី​ពាក់កណ្តាល​អធ្រាត្រយប់នេះទៅ ប្រជាជន​ដែលមិនបាន​ចាក់​វ៉ាក់សាំង​ពេញលេញ នឹងត្រូវបានអនុញ្ញាតឲ្យ​ជួបជុំគ្នានៅទីខាងក្រៅជាមួយ​មនុស្ស​ម្នាក់​ទៀត​មក​ពីគ្រួសារ​ផ្សេងគ្នា ខណៈដែលចំនួន​នេះ​កើនឡើង​ដល់​៥នាក់ សម្រាប់​អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយ​មក​ពី​ក្រុមគ្រួសារ​២ផ្សេងគ្នា បូកបន្ថែម​កុមារ​ក្រោម​បន្ទុក។

រដ្ឋាភិបាល​នឹងប្រកាស​ពី​ផែនទីបង្ហាញផ្លូវ​ចាកចេញ​ពីការ​បិទខ្ទប់​នេះ នៅ​ថ្ងៃអាទិត្យ​ទី​១៩ ខែកញ្ញា។

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។      

ដែនដី​រដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះបានកត់ត្រា​ករណី​ឆ្លង​ថ្មីនៅក្នុងស្រុកចំនួន​ ៣០ករណី ដោយយ៉ាងហោច១៤ករណីបានស្ថិតនៅក្នុងសហគមន៍​ក្នុងកំឡុងពេល​ដែល​អាច​ចម្លេង​ទៅ​ឲ្យ​អ្នកដទៃបាន។

ចាប់​ពីថ្ងៃនេះទៅ ការ​ចាក់វ៉ាក់សាំង​ជាកំហិតនឹង​ចូលជាធរមាន​សម្រាប់​វិស័យ​មើលថែទាំមនុស្ស​ចាស់។ បុគ្គលិកកម្មករ​ដែរ​មិនទាន់បានចាក់វ៉ាក់សាំង​មិនអាច​ចូល​ទៅ​ក្នុង​កន្លែងធ្វើការរបស់​ពួកគេ​បាន​ទេ រហូតដល់​ពួកគេ​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩​ដូស្ត​ដំបូង​របស់​ពួកគេ​រួចរាល់ជាមុនសិន។

ចុចត្រង់នេះអំពីរបៀប​កក់ទុកការណាត់ជួបដើម្បី​ទៅចាក់វ៉ាក់សាំង​របស់​អ្នក                                                                                                            

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅជុំវិញ​ប្រទេស​អូស្រ្តាលី៖
  • ចាប់​ពីសប្តាហ៍ក្រោយទៅ រដ្ឋថាសម៉ាញៀ​នឹង​ចាប់​ផ្តើម​សាកល្បងកម្មវិធី​ធ្វើចត្តាឡីស័កនៅផ្ទះ​រយៈពេល​៣០ថ្ងៃ សម្រាប់​អ្នកដំណើរ​មក​ពី​តំបន់​ជនបទ​រដ្ឋ​ញូសៅវែល​ដែល​បាន​ចាក់វ៉ាក់សាំង​២ដូស្ត​រួចហើយ។

 

 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

This story is also available in other languages.