Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែល និងរដ្ឋវិចថូរៀមានកំណត់ត្រាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងការផ្ទុះឡើងនៃវីរុសអំបូរDeltaនាពេលបច្ចុប្បន្ន

Prahran Market is undergoing a deep clean after it was revealed a customer, who tested positive for COVID-19, visited on July 17 between 9.40am and 11.15am. Source: AAP Image/James Ross

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ ២០២១។

  • រដ្ឋមន្រ្តីទី១​ព្រមានថា ចំនួន​ករណី​កូវីដ-១៩​នៅ​ក្នុងរដ្ឋញូសៅវែលអាច​នឹង​កើនឡើង​ទៀត។
  • ផ្សារ Prahran នៅ​ភាគ​អាគ្នេយ៍ក្នុងក្រុងម៉ែលប៊ន​ត្រូវ​បាន​ប្រកាស​ថា​ជា​ទីកន្លែង​ប៉ះពាល់​កម្រិត​ទី១(Tier-1 exposure site)។
  • ឥឡូវនេះ​មាន​ទីកន្លែង​ប៉ះពាល់​ ៧១កន្លែង​នៅ​អាឌឺឡែត។
  • ក្នុងរដ្ឋ​ថាសម៉ាញៀ បុរសម្នាក់​ក្នុងវ័យ​៤០ឆ្នាំប្លាយ​បាន​ស្លាប់ បន្ទាប់​ពី​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង AstraZeneca ដូស្តដំបូង។

រដ្ឋញូសៅវែល 

រដ្ឋញូវសៅវែលបានរាយការណ៍​នូវ​ករណី​ឆ្លង​ថ្មី​ក្នុងស្រុកចំនួន ១២៤ ករណី ដែលក្នុងនោះ​មានរហូតដល់ទៅ ៨៧ ករណីដែលស្ថិតនៅ​ក្នុងសហគមន៍​ពេល​កំពុងឆ្លង។ ៣០​ករណី​ត្រូវបានរកឃើញពីតំបន់រដ្ឋាភិបាលក្នុងតំបន់ Fairfield ។

ចាប់ពីថ្ងៃសុក្រទី ២៣ ខែកក្កដា បុគ្គលិកសុខាភិបាល និងអ្នកធ្វើការ​នៅ​មណ្ឌល​មើលថែទាំមនុស្ស​ចាស់ ដែលរស់នៅតំបន់ Canterbury-Bankstown នឹង តម្រូវឲ្យធ្វើតេស្ត​កូវីដ-១៩ រៀងរាល់ ៣ថ្ងៃម្តង ទើបអាចចាកចេញពីតំបន់រដ្ឋបាលមូលដ្ឋានរបស់ពួកគេ ដើម្បីទៅធ្វើការបាន។

ស្វែងរកនៅទីនេះ​ចំពោះ ទីតាំង​នៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះឬនៅ​ក្នុង​ផែនទី។ ការ​បិទខ្ទប់ (Lockdown)​នាពេលបច្ចុប្បន្ននេះនឹងបន្តរហូត​ដល់ ​ម៉ោង១១និង៥៩នាទីយប់ ថ្ងៃ​សុក្រ ទី៣០ ខែកក្កដា។

រដ្ឋវិចថូរៀ

រដ្ឋវីចថូរៀ​បានកត់ត្រាករណីឆ្លង​ថ្មីនៅក្នុងស្រុកចំនួន ២៦ករណី ដែលជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់​រដ្ឋនេះ ​នៅ​ក្នុងឆ្នាំនេះ។ ចំនួនករណីសកម្មសរុប​នាពេលបច្ចុប្បន្នមានចំនួន ១៤៦ករណី ។

ទំនាក់ទំនងជិតស្និទ្ធបឋមប្រមាណជា ១៨.០០០ នាក់ កំពុងផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេនៅទូទាំងរដ្ឋ ខណៈពេលដែលចំនួនទីកន្លែងប៉ះពាល់បានកើនឡើងដល់ជាង ៣៨០កន្លែង។

ស្វែងរកនៅទីនេះ ចំពោះ ទីតាំង​នៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះ ឬនៅ​ក្នុង​ផែនទី។ ការ​បិទខ្ទប់ (Lockdown)​នាពេលបច្ចុប្បន្ននេះ នឹងបន្តរហូត​ដល់ ​ម៉ោង១១និង៥៩នាទីយប់ ថ្ងៃ​អង្គារ ទី២៧ ខែកក្កដា។

 

រយៈពេល​២៤ម៉ោងចុងក្រោយនៅជុំវិញ​ប្រទេស​អូស្រ្តាលី
  • រដ្ឋអូស្រ្តាលីខាង​ត្បូង​បាន​កត៉ត្រាករណី​ឆ្លង​ថ្មី​២ករណី ដែលនាំឲ្យ​ករណី​សរុប​នៃ​ការ​ផ្ទុះឡើង​នាពេលបច្ចុប្បន្ន​ក្នុងរដ្ឋនេះ​ឡើង​ដល់​១៤ករណីហើយ។

  • រដ្ឋគ្វីនស្លេន​នឹង​បិទព្រំដែនរបស់​ខ្លួន​ជាមួយ​នឹង​​រដ្ឋញូសៅវែល​ទាំង​មូល​ចាប់​ពី​ថ្ងៃ​សុក្រ ទី​២៣ ​ខែកក្កដា។

  • បុរសថាសម៉ាញៀម្នាក់​ដែល​មាន​វ័យ​៤០ឆ្នាំប្លាយ ដែលអះអាងថាមានបញ្ហា​ឈាម​កកក្នុងសរសៃឈាម (thrombocytopenia syndrome) បន្ទាប់​ពី​ចាក់​វ៉ាក់សាំង AstraZeneca ដូស្តដំបូង​របស់លោក។


ពិធីបុណ្យសាសនាឥស្លាម Eid al Adha ​នឹងបញ្ចប់​នៅ​ថ្ងៃ​សុក្រ​ ទី​២៣ ខែកក្កដា។ ខែកក្កដា។ វាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នក និងអ្នកដទៃក្នុងពេលប្រារព្ធពិធីបុណ្យនេះដោយ៖

  • ជ្រើសរើសធ្វើការបន់ស្រន់នៅផ្ទះ 
  • លុបចោលការ​ជួបជុំ​ធំៗ
  • ពាក់ម៉ាស្ករបស់អ្នក
  • ប្រើប្រាស់កម្រាល​សម្រាប់​អធិដ្ឋាន​ផ្ទាល់ខ្លួន

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory