Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលប្រកាសបើកឲ្យកូនសិស្សចូលរៀនទល់មុខវិញចាប់ពីខែតុលា

Thousands of Year 12 HSC students got their Pfizer vaccinations at the Mass Vaccination hub at Qudos Arena in Sydney, Monday, August 9, 2021. Source: AAP Image/Dean Lewins

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ ២០២១។

  • ការ​ប្រឡង​បញ្ចប់​ថ្នាក់វិទ្យាល័យ​ត្រូវ​ពន្យារ​ពេល​ដល់​ថ្ងៃទី​៩ ខែវិច្ឋិកា ក្នុងរដ្ឋញូសៅវែល
  • មួយ​ក្នុង​ដប់ករណី​នៅក្នុង​រដ្ឋ​វិចថូរៀ​ ឆ្លង​នៅ​Shepparton
  • ACT កែលម្អការរឹតបន្តឹងចំពោះអាជីវកម្មក្នុងអំឡុងពេលបិទខ្ទប់
  • ATAGI អនុម័ត​ថ្នាំវ៉ាក់សាំង Pfizer សម្រាប់​កុមារ​អាយុ​ពី ១២ដល់​១៥ឆ្នាំ។

រដ្ឋញូសៅវែល 

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុក ចំនួន ៨៨២ករណី ដែលក្នុងនោះជាង​៨០%​មក​ពី​តំបន់​ភាគ​ខាង​ត្បូង និង​ភាគនិរតី​ក្រុង​ស៊ីដនី។ បុរស២នាក់ស្លាប់ ស្ថិតនៅ​ក្នុង​វ័យ ៦០ឆ្នាំប្លាយ និង​ ៩០ឆ្នាំប្លាយ។

រដ្ឋមន្រ្តីទីមួយ លោកស្រី Gladys Berejiklian បាន​ប្រកាស​នូវ​ផែនការ​វិលត្រឡប់​ចូល​ទៅ​រៀន​ក្នុងសាលាវិញ៖

  • ចាប់​ពី​ថ្ងៃទី ២៥ ខែតុលា - សិស្សថ្នាក់មត្តេយ្យ​ និង​ថ្នាក់ទី១ 
  • ចាប់​ពី​ថ្ងៃទី ១ ខែវិច្ឆិកា - សិស្សថ្នាក់ទី២ ថ្នាក់ទី៦ និង​ ថ្នាក់ទី១១
  • ចាប់​ពី​ថ្ងៃទី ៨ ខែវិច្ឆិកា - សិស្ស​ថ្នាក់ទី៣ ទី៤ ទី៥ ទី៧ ទី​៨ ទី៩ និងទី១០

ការ​ចាក់វ៉ាក់​សាំង​សម្រាប់​បុគ្គលិក​សាលារៀន​គ្រប់ផ្នែកទាំង​អស់​នឹង​ត្រូវ​ធ្វើ​ជា​ចាំបាច់ ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកាទៅ ប៉ុន្តែ​ពួកគេ​នឹង​ទទួលបាន​អាទិភាព​​ក្នុងការ​ទៅចាក់វ៉ាក់សាំង​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ។

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាក្នុងស្រុកចំនួន ៧៩ ករណី ដែល​ក្នុងនោះ ៥៣ករណី​ ត្រូវបានផ្សារភ្ជាប់ទៅនឹង​ការផ្ទុះឡើងដែលបានដឹងស្រាប់​ទៅហើយ និងមានករណីអាថ៌កំបាំងចំនួន ២៦ ។

គេជឿថា ក្នុងចំណោម​ចំនួន​ប្រជាជន​សរុបនៅក្រុង​ Shepparton ក្នុង​តំបន់ជនបទរដ្ឋវិចថូរៀ​ចំនួន ៦៥,០០០នាក់ មានប្រមាណជា ១៦,០០០នាក់ហើយ​ដែល​ត្រូវ​ផ្តាច់​ខ្លួនឯង​ចេញ​ឆ្ងាយ​ពីគេ ដែល​បង្ខំ​ឲ្យ​បិទ​បណ្តាញ​ចែកចាយ​ម្ហូបអាហារ ផ្សារទំនើប និង​ឱសថស្ថាន ដោយសារតែ​កង្វះ​បុគ្គលិក។

ស្វែងរកនៅ​ទីនេះ​សម្រាប់ បញ្ជី​ឈ្មោះ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។

ដែនដី​រដ្ឋធានីអូស្រ្តាលី (ACT)

ACT បានរកឃើញករណីឆ្លងថ្មីក្នុងស្រុកចំនួន ២១ ករណី ដែលធ្វើ​ឲ្យ​ករណីសកម្មសរុបនៅក្នុងរដ្ឋនេះ​មានចំនួន២០៩ករណី។

រដ្ឋធានី​នៃប្រទេស​អូស្រ្តាលីនេះ​បាន​ប្រកាសនូវ ការ​ផ្លាស់ប្តូរ​មួយចំនួន​សម្រាប់​អាជីវកម្មលក់រាយ, សេវាកម្ម​ដឹកសំរាម, កន្លែងហាត់ប្រាណ និង សាលារៀនរាំនិង​ភ្នាក់ងារ​អចលនទ្រព្យ ដែល​នឹង​ចូល​ជាធរមាន​ចាប់​ពី​ម៉ោង ១១និង​៥៩នាទីយប់នេះ។

សូមចុចនៅទីនេះដើម្បីពិនិត្យ​មើលសិទ្ធិរបស់​អ្នកសម្រាប់​ការ​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅជុំវិញ​ប្រទេស​អូស្រ្តាលី៖
  • តំបន់អាគ្នេយ៍​នៃរដ្ឋ​គ្វីនស្លេន​នឹង​បន្ធូរបន្ថយ ការរឹតបន្តឹង​កូវីដ-19 បន្ថែម​ទៀត​ចាប់​ពីម៉ោង​ ៤ល្ងាចនេះ។
  • ក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់ថ្នាំបង្ការរោគ ATAGI បានអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer សម្រាប់កុមារអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ។

 

 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖