Coming Up Fri 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលប្រកាសសាកល្បងកម្មវិធីAppដែលបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង

Chapel Street in Melbourne, Wednesday, September 22, 2021. An earthquake has been reported in Victoria and tremors were as far away as Canberra and Sydney. Source: AAP/James Ross

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ SBS on Demand ឬ​នៅលើ SBSខ្មែរ ។

  • ក្នុង​តំបន់Oberon នៅ​ភាគខាង​លិចរដ្ឋញូសៅវែល​ អ្នកស្រុក​ត្រូវ​បានគេ​ជំរុញ​ឲ្យ​ទៅ​ធ្វើ​តេស្ត
  • ការបិទខ្ទប់​នៅតំបន់​ Ballarat ក្នុង​រដ្ឋវិចថូរៀ​នឹង​បញ្ចប់​នៅ​យប់នេះ
  • ACT ស្ថិតនៅលើ​ផ្លូវ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅវ៉ាក់សាំង​របស់​ខ្លួន
  • មានកន្លែង​ទំនេរសម្រាប់​អ្នកដើរ​ចូល​ទៅចាក់វ៉ាក់សាំង​ដោយ​មិន​បាន​ណាត់ទុកជាមុន ​បន្ថែម​ទៀត​នៅ​ក្នុង​រដ្ឋ​គ្វីនស្លេន។

រដ្ឋញូសៅវែល 

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន,០៣៥ករណី និងស្លាប់៥នាក់។

ចាប់​ពីថ្ងៃទី​៦ ខែតុលា​ទៅ រដ្ឋញូសៅវែល​នឹង​សាកល្បង​កម្មវិធី App ដែល​បង្ហាញ​ពី​ភស្តុតាងនៃ​ការ​ចាក់វ៉ាក់សាំង។ កម្មវិធីService NSW app នឹង​សាកល្បង​លើ​ប្រជាជន​ប៉ុន្មាន​រយនាក់​នៅ​ក្នុង​តំបន់ជនបទ​នៃរដ្ឋ​ញូសៅវែល នៅ​មុនពេល​ដែល​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់នៅ​ទូទាំង​រដ្ឋ​ពេល​អត្រាចាក់វ៉ាក់សាំង​សម្រេចបាន​៧០%។

បំណែកនៃវីរុស​នេះត្រូវ​បាន​គេរកឃើញ​នៅ​ក្នុង​ប៉ាន់គម្រូកាកសំណល់​ទឹក​ស្អុយ​ពីតំបន់Oberon ក្នុង​ភាគខាង​លិច​រដ្ឋញូសៅវែល។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។   

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៦២៨ករណី ដែល​ក្នុង​នោះ ៥៧%​នៅ​ក្នុង​តំបន់​ភាគខាង​ជើង​ក្រុងម៉ែលប៊ន។ មនុស្ស​៣នាក់បានស្លាប់។

រដ្ឋនេះបាន​ប្រកាស​កញ្ចប់​ថវិកា​ចំនួន ១៩០លានដុល្លារ ដើម្បី​ចែកចាយ​ឧបករណ៍​បន្សុទ្ធខ្យល់​ ៥១,០០០គ្រឿង ទៅ​ឲ្យ​សាលារដ្ឋ​​សាលាកាតូលិដែល​យក​ថ្លៃ​ឈ្នួលទាប និង​សាលា​ឯកជន​នៅ​ក្នុង​រដ្ឋវិចថូរៀ ដើម្បីកាត់បន្ថយហនិភ័យ​នៃការ​ឆ្លង​ឲ្យ​មកនៅ​ទាប។ នេះគឺ​ជា​ការវិនិយោគ​ដំបូង​ធំបំផុត​មិនធ្លាប់មាន​ទៅ​លើ​ប្រព័ន្ធ​បន្សុទ្ធខ្យល់​នៅ​តាម​សាលារៀន​របស់​អូស្រ្តាលី។

នៅ​ទីក្រុង Ballarat ការបិទខ្ទប់​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​អធ្រាត្រ​យប់នេះ ប៉ុន្តែ​ការ​រឹតត្បឹតមួយចំនួន​នឹង​នៅតែ​មាន​ រាប់បញ្ចូល​ទាំង​ការ​ពាក់ម៉ាស់ជាកំហិត​ទាំង​ក្នុង​និងក្រៅអគារ​ផងដែរ។

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។      

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះបានកត់ត្រា​ករណី​ឆ្លង​ថ្មីនៅក្នុងស្រុកចំនួន​ ១៧ករណី ដែល​យ៉ាងហោចណាស់​១១ករណី​បានស្ថិតនៅក្នុង​សហគមន៍​ក្នុងអំឡុង​ពេល​ដែល​អាចចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន។

ACT កំពុងស្ថិតនៅ​លើ​គន្លង​នៃ​ការ​សម្រេចបាន​គោលដៅចាក់វ៉ាក់សាំង​ដូស្ត​ដំបូង លើសពី​៩៥% ដោយបច្ចុប្បន្ន​នេះ​អ្នកដែល​មានសិទ្ធិជាង​៨១%​បាន​ចាក់មួយដូស្តរួចហើយ ហើយ​៥៦%​បាន​ចាក់២ដូស្តរួចហើយ។

ចុចត្រង់នេះដើម្បី កក់​កន្លែង​សម្រាប់​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩​របស់លោកអ្នក។

 រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • ក្នុងរដ្ឋគ្វីនស្លេន​ ការដើរ​ចូល​ទៅចាក់វ៉ាក់សាំង​ដោយមិនចាំបាច់​ណាត់​ទុកជាមុន មាន​នៅ​ Boondall, Caboolture, Doomben, និង Kippa-Ring ចាប់​ពីថ្ងៃ​ទី ២២ កញ្ញានេះ។

 

alc covid mental health
ALC

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

This story is also available in other languages.