Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ ករណីឆ្លងនៅរដ្ឋញូសៅវែលកើនឡើង ខណៈរដ្ឋអូស្រ្តាលីខាងត្បូងស្ថិតនៅលើផ្លូវ​ឆ្ពោះទៅបញ្ចប់ការបិទខ្ទប់

Protesters march along Broadway during the World Wide Rally For Freedom anti-lockdown rally at Hyde Park in Sydney, Saturday, July 24, 2021. Source: AAP Image/Mick Tsikas

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ ២០២១។

  • ករណីឆ្លងនៅរដ្ឋ​ញូសៅវែលកើនឡើង។  
  • ក្រុមបាតុករប្រឆាំង​នឹង​ការ​បិទខ្ទប់ lockdown ដើរ​ដង្ហែរ​នៅទី​ក្រុង​ស៊ីដនី និង​ម៉ែលប៊ន។
  • រដ្ឋ​វិចថូរៀ​ប្រកាសដាក់​រដ្ឋញូសៅវែល​ទាំង​មូល​ជា​"តំបន់ហនិភ័យខ្ពស់ខ្លាំង"។
  • រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​ស្ថិតនៅលើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​ការ​បិទខ្ទប់​រយៈពេល​១សប្តាហ៍។

រដ្ឋញូសៅវែល  

រដ្ឋញូសៅវែលមានកំណត់ត្រាករណី​ឆ្លងថ្មីនៃ​វីរុសកូរ៉ូណា​ចំនួន១៦៣ ករណី គឺជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ដែល​ខ្ពស់​បំផុត​របស់រដ្ឋនេះគិតចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ឆ្លងរាលដាលនៃ​វីរុសអំបូរ​ Delta ក្នុង​ខែមិថុនា​មក។ ប៉ូលីសរដ្ឋញូសៅវែល​បានផាកពិន័យប្រជាជន ២៤៦នាក់ ពីបទរំលោភបទបញ្ជាសុខភាពសាធារណៈ។ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើង​នៃ​អំបូរ Delta នេះ បច្ចុប្បន្នមានចំនួន ៦ នាក់ហើយ។

ការរឹតបន្តឹងដែលកាន់តែ​តឹងរឹងឡើង ឥឡូវនេះកំពុងអនុវត្តនៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានចំនួនពីរបន្ថែមទៀតនៅភាគខាងលិចក្រុង​ស៊ីដនី គឺតំបន់ Cumberland និង Blacktown។

មានតែបុគ្គលិកកម្មករដែល​ទទួលបានការអនុញ្ញាតប៉ុណ្ណោះ ​ទើបអាច​ចាកចេញ​ពីតំបន់ទាំងនេះ។

ស្វែងរកនៅទីនេះ​ចំពោះ ទីតាំង​នៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះឬនៅ​ក្នុង​ផែនទី។  

 

រដ្ឋវិចថូរៀ 

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ១២ករណី ដោយមានតែ ២ ករណីប៉ុណ្ណោះដែលស្ថិតនៅក្នុងសហគមន៍ខណៈពេលឆ្លង។

ប្រធានមន្រ្តីសុខាភិបាល លោក Brett Sutton បានធ្វើសេចក្តីប្រកាសស្តីពី“ តំបន់ហានិភ័យខ្ពស់ខ្លាំង” សម្រាប់រដ្ឋញូសៅវែលទាំងមូល​ កាលពីថ្ងៃសុក្រ ដែល​ចូល​ជា​ធរមានចាប់ពីម៉ោង ១១ និង ៥៩ នាទីយប់។

ស្វែងរកនៅទីនេះ ចំពោះ ទីតាំង​នៃករណីទាំងនេះ នៅក្នុងបញ្ជីឈ្មោះ ឬនៅ​ក្នុង​ផែនទី។ ការ​បិទខ្ទប់ (Lockdown)​នាពេលបច្ចុប្បន្ននេះ នឹងបន្តរហូត​ដល់ ​ម៉ោង១១និង៥៩នាទីយប់ ថ្ងៃ​អង្គារ ទី២៧ ខែកក្កដា។

 

រយៈពេល​២៤ម៉ោងចុងក្រោយនៅជុំវិញ​ប្រទេស​អូស្រ្តាលី
  • រដ្ឋមន្រ្តីទីមួយ​នៃរដ្ឋ​អូស្រ្តាលីខាង​ត្បូង លោក Steven Marshall និយាយថា រដ្ឋនេះគឺស្ថិតនៅលើគន្លងផ្លូវ ដែលទំនងជានឹងចេញផុតពីការបិទខ្ទប់នៅថ្ងៃអង្គារ ហើយសាលារៀន​នឹង​បើក​នៅថ្ងៃពុធ។
  • លោកនាយករដ្ឋមន្រ្តី Scott Morrison មិន​អាច​សន្យា​ផ្តល់​វ៉ាក់សាំង​ Pfizer ច្រើនជាង​មុនភា្លមៗ ទៅឲ្យ​រដ្ឋញូសៅវែលបានឡើយ។
  • ក្រុមបាតុករប្រឆាំង​នឹងការ​បិទខ្ទប់​រាប់ពាន់នាក់​បាន​បំពាន​បទបញ្ជា​កូវីដ-១៩ ហើយ​ធ្វើ​ការ​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ស៊ីដនី និង​ ម៉ែលប៊ន។

ជំនឿមិនពិតនៃកូវីដ-១៩៖

យុវជនក្មេងៗដែលមានសុខភាពល្អ មិនរងផលប៉ះពាល់ដោយសារកូវីដ-១៩ នោះទេ។ វាបង្ករមហន្តរាយ​និងសម្លាប់​តែមនុស្សចាស់ ឬអ្នកជំងឺ​តែប៉ុណ្ណោះ។

ការពិតនៃកូវីដ-១៩៖

វីរុសនេះជះឥទ្ធិពលធ្ងន់ធ្ងរជាង ចំពោះមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺ ប៉ុន្តែវាក៏បង្កមហន្តរាយ​និងសម្លាប់យុវជនក្មេងៗដែលមានសុខភាពល្អ​​មួយចំនួនផងដែរ។


ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory

This story is also available in other languages.