Coming Up Fri 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលចូលដល់សប្តាហ៍ចុងក្រោយនៃការបិទខ្ទប់ ខណៈក្រុងម៉ែលប៊ិនក្លាយជាទីក្រុងដែលបិទខ្ទប់ច្រើនជាងគេនៅលើពិភពលោក

People are seen exercising at Albert Park Lake in Melbourne, Monday, October 4, 2021. Source: AAP Image/Daniel Pockett

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១។

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ SBS on Demand ឬ​នៅលើ SBSខ្មែរ ។

  • ក្នុង​រដ្ឋវិចថូរៀ ៤៥%​នៃ​ករណី​ឆ្លង​ថ្មី​មាន​អាយុ​ក្រោម​៣០ឆ្នាំ
  • ការបិទខ្ទប់​រយៈពេល​៧ថ្ងៃ​ចាប់​ផ្តើម​នៅ​ថ្ងៃនេះ​សម្រាប់​តំបន់ Lismore នៅ​ទីជនបទ​រដ្ឋ​ញូសៅវែល
  • ជាង​៩៣% នៃ​អ្នកស្រុក​ខេនបេរ៉ា​អាយុ​លើស​ពី​១២​ឆ្នាំឡើង​ទៅ​បាន​ចាក់វ៉ាក់សាំង​មួយដូស្ត​រួចហើយ
  • រដ្ឋគ្វីនស្លេន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ស្រុក​មួយ​ករណី

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ១,៣៧៧ករណី និង​ស្លាប់​៤នាក់។

បំណែក​វីរុស​ត្រូវ​បាន​គេរកឃើញ​នៅ​ក្នុង​ប៉ាន់គម្រូ​ទឹក​ស្អុយ​ក្នុង​តំបន់ Mildura។  ទីកន្លែង​ប៉ះពាល់(Exposure sites) កម្រិត​១​ច្រើនជាង​មុន​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​តំបន់​ជនបទ​រដ្ឋ​វិចថូរៀ រាប់បញ្ចូល​ទាំង​តំបន់ Morwell និង Shepparton ផងដែរ។

អ្នកស្រុករស់នៅ​ក្នុង​ទីក្រុង​ម៉ែលប៊ន​បាន​ចំណាយ​ពេល​ ២៤៦ថ្ងៃហើយ រស់នៅ​ក្រោម​បទបញ្ជា​ស្នាក់នៅ​ផ្ទះ​ ក្រោមការ​បិទខ្ទប់​៦លើក គឺ​យូរ​ជាង​កំណត់​ត្រា​នៃការ​បិទខ្ទប់​នៅ​ក្នុង​ទីក្រុង ​Buenos Aires នៃ​ប្រទេស​អាហ្សង់ទីន​ទៅទៀត។

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។      

រដ្ឋញូសៅវែល 

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន៦២៣ករណី និងស្លាប់៦នាក់។ 

បទបញ្ជាក់ស្នាក់នៅផ្ទះ​​ត្រូវ​បានប្រកាសឡើងសម្រាប់​​តំបន់រដ្ឋាភិបាល​មូលដ្ឋាន Lismore រហូត​ដល់​ថ្ងៃ​ទី ១១ខែ​តុលា ហើយ​ត្រូវ​អនុវត្តន៍​សម្រាប់​អ្នក​ទាំង​ឡាយណា​ដែល​បាន​ទៅ​កាន់តំបន់នោះ​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៨ខែ​កញ្ញា​មក។

រដ្ឋញូសៅវែល​បានចាប់ផ្តើមសប្តាហ៍ចុងក្រោយរបស់ខ្លួនក្នុងការបិទខ្ទប់​ ដោយប្រជាជនចំនួន ៦៧,១% នៃអ្នកដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងពេញលេញ​រួចហើយ នៅត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ទី ២ ខែតុលា។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។    

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន២៨ករណី និង​ស្លាប់​២នាក់។

បច្ចុប្បន្ន​មាន​អ្នកជំងឺ​កូវីដ-១៩​សម្រាកព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន១៦នាក់ រាប់​បញ្ចូលទាំង​អ្នកដែល​ស្ថិតនៅ​ក្នុង​បន្ទប់ICU៥នាក់ និង​ម្នាក់ទៀត​កំពុងត្រូវ​ការ​ខ្យល់​ជំនួយដង្ហើម។

ជាង៩៣%​នៃ​អ្នកស្រុក​ដែល​មាន​សិទ្ធិ​បាន​ទៅ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដដូស្ត​ដំបូង​របស់​ពួកគេ​រួចហើយ។

ចុចត្រង់នេះដើម្បីកក់ទុក​ការណាត់​ជួប​ទៅ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩របស់​លោក​អ្នក។

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅជុំវិញ​ប្រទេស​អូស្រ្តាលី៖

  • បញ្ជី​ឈ្មោះ​ទីកន្លែង​ប៉ះពាល់( exposure list)​នៅ​ក្នុង​រដ្ឋ​គ្វីនស្លេន​បាន​កើនឡើង ខណៈដែល​ករណី​ឆ្លង​ក្នុង​ស្រុក​មួយ​ករណី​បាន​ចំណាយ​ពេល​១០ថ្ងៃ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​អ្នក​ដទៃបាន។

 

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

This story is also available in other languages.