Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលបន្ត​រឹតបន្តឹងនៅតំបន់ជនបទ ឯរដ្ឋវិចថូរៀកត់សម្គាល់ការបិទខ្ទប់គម្រប់២០០ថ្ងៃ

People are seen waiting in line outside of the Palais Theatre at a pop-up testing facility in St Kilda, Melbourne, Thursday, August 19, 2021. Source: AAP Image/James Ross

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ ២០២១។

  • ការបិទខ្ទប់​នៅ​តំបន់​ជនបទ​នៃរដ្ឋ​ញូសៅវែល​​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​ ២៨ ខែសីហា
  • រដ្ឋវិចថូរៀ​កត់ត្រា​ការ​កើនឡើង​ខ្លាំង​នៃ​ចំនួន​ករណី​ឆ្លង ខណៈដែល​គ្រប់កំណត់​ថ្ងៃ​ទី​២០០​ នៃ​ការ​បិទខ្ទប់​ក្នុង​អំឡុង​ពេល​រោគរាតត្បាត
  • ACT មានករណី​អាថ៌កំបាំង​៥ករណី
  • រដ្ឋ​គ្វីនស្លេន និង​ដែនដីភាគខាង​ជើង កត់​ត្រា​ករណី​ឆ្លង​ក្នុងស្រុក​សូន្យ​ករណី

រដ្ឋញូសៅវែល   

រដ្ឋ​ញូសៅវែល​បាន​កត់ត្រាករណី​ឆ្លង​ថ្មីនៅ​ក្នុង​ស្រុក​ចំនួន ៦៨១ករណី ជាមួយ​នឹង​យ៉ាង​ហោចណាស់ ៨៧ករណី​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃ​បាន។ បុរសម្នាក់​ក្នុងវ័យ​៨០ឆ្នាំ​ប្លាយ​បាន​ស្លាប់ ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​សរុបទាក់ទង​នឹង​កូវីដ​-១៩​នៅ​ក្នុង​ការ​ផ្ទុះ​ឡើង​នៃ​អំបូរ​Delta នាពេលបច្ចុប្បន្ន​ឡើង​ដល់​៦១នាក់ហើយ។

លោកស្រី​រដ្ឋមន្រ្តី​ទីមួយ Gladys Berejiklian មានប្រសាសន៍ថា ករណី​ឆ្លង​ភាគច្រើន​បាន​មកពីតំបន់ Merrylands, Guildford, Auburn, Granville, Lidcombe, Greenacre និង Blacktown ។

ក្នុង​ចំណោម​៨២ករណី​ដែល​កំពុងតែ​ស្ថិតនៅ​ក្នុង​បន្ទប់ICU មាន​៧១នាក់ហើយ​ដែល​មិន​បាន​ចាក់វ៉ាក់សាំង។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅទីនេះ។​

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ ៥៧ករណី ដែល​ក្នុង​នោះ​៣ករណី​មិនដឹង​ពីប្រភព។ ១៣ករណី​បានស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ដែល​អាច​ចម្លង​ទៅ​ឲ្យ​អ្នកដទៃបាន។

អនុប្រធាន​មន្រ្តី​សុខាភិបាល​ លោក Ben Cowie មានប្រសាសន៍ថា ការ​ធ្វើ​តេស្ត​កាកសំណល់​លូទឹកម្តងហើយ​ម្តងទៀត​​បង្ហាញថា មានវីរុសនេះនៅ​ក្នុង​តំបន់ Shepparton ភាគពាយព្យនៃរដ្ឋវិចថូរៀ និង​នៅ​តំបន់ Ardeer ជាយក្រុងម៉ែលប៊ន។

ស្វែងរកនៅ​ទីនេះ​សម្រាប់​បញ្ជី​ឈ្មោះ​មណ្ឌល​ចាក់​វ៉ាក់សាំង

ដែនដី​រដ្ឋធានីអូស្រ្តាលី ACT

ACT កត់ត្រា​ករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក ១៦ករណី ដែល​ក្នុងនោះ ៥ករណី​មិន​ពាក់ព័ន្ធ​ទៅ​នឹង​​ការ​ផ្ទុះឡើង​ដែល​គេ​បាន​ដឹង​រួចហើយនោះទេ។ ចំនួន​ករណី​សកម្មសរុប​នៅ​ក្នុង​ទីក្រុង​ខេនបេរ៉ា​មាន ៨៣ករណី។

ខ្សែរថភ្លើង​ក្នុងក្រុង ខ្សែរថយន្តក្រុង និង​សាលាមត្តេយ្យនៅ Turner និង គ្លីនីកវេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺទូទៅនៅ Belconnen ស្ថិតនៅ​ក្នុង​ចំណោម កន្លែង​ប៉ះពាល់(exposure sites) ថ្មីៗ។

ពិនិត្យ​មើលសិទ្ធិរបស់​អ្នកសម្រាប់​ការ​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖
  • ការបិទខ្ទប់​នៅតំបន់ Katherine ត្រូវ​បន្ត​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃសុក្រ​ ទី២០ ខែសីហា។
  • រដ្ឋមន្រ្តីទីមួយ លោកស្រី Annastacia Palaszczuk ស្នើសុំ​ឲ្យ​មានការដាក់ពង្រាយ​កងកម្លាំង​យោធានៅ​តាម​ព្រំដែន​រវាង​រដ្ឋ​គ្វីនស្លេន​និងរដ្ឋ​ញូសៅវែល។

 

alc covid mental health
ALC

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖