Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលសម្រេចគោលដៅចាក់វ៉ាក់សាំង៨០% ខណៈរដ្ឋវិចថូរៀប្រកាសយុទ្ធនាការ២១លានដុល្លារ

Picha za wafanyakazi wa mstari wa mbele zamulikwa kwenye paa za Sydney Opera House na umma wa NSW ulio chanjwa kuadhimisha kufikisha lengo la 80% ya chanjo. Source: AAP/DEAN LEWINS

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

  • រដ្ឋវិចថូរៀ​ប្រកាស​កញ្ចប់ថវិកា ២១លានដុល្លារ​ដើម្បី​បង្កើនអត្រា​ចាក់វ៉ាក់សាំង
  • ការ​កើនឡើង​នៃចំនួន​ករណី​ឆ្លង​នៅ​ក្នុង​តំបន់ជនបទ​នៃ​រដ្ឋ​ញូសៅវែល បង្ក​ឲ្យ​មាន​ការ​បារម្ភ
  • ACT ប្រកាស​បន្ធូរបន្ថយ​ការ​រឹតត្បិតបន្ថែម​ទៀត

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ១.៧៤៩ករណី និងស្លាប់ ១១នាក់។

៨៩,៤%​នៃប្រជាជន​អាយុ​១៦ឆ្នាំឡើង​ទៅ​នៅ​ក្នុងរដ្ឋ​នេះ​បាន​ចាក់វ៉ាក់សាំង​មួយដូស្ត និង ៦៧,២% បាន​ចាក់ពីរដូស្ត។

លោក​អភិបាលរដ្ឋ Daniel Andrews បានប្រកាស​កញ្ចប់ថវិកា​មួយ​ចំនួន ២១លានដុល្លារ​ដើម្បី​បង្កើនការ​ចាក់វ៉ាក់សាំង​ រួមបញ្ចូល​ទាំង​គ្លីនីកចាក់វ៉ាក់សាំងចល័ត ការ​កក់ទុក​​ការ​ណាត់ជួប ការ​ដឹកជញ្ជូន និង​ជម្រើស​ផ្សេងៗទៀត​ដែល​ត្រូវ​ការ​ចាំបាច់​នៅ​ក្នុង​សហគមន៍។

រដ្ឋាភិបាល​វិចថូរៀ​បាន​អះអាងថា ខ្លួន​នឹង​បន្ថែម​​ការ​ផ្តាច់​ខ្លួន​ឯង​ចេញ​ឆ្ងាយ​ពីគេ​ក្នុង​រយៈពេល​ខ្លី​ជាង​មុន ចូល​ទៅ​ក្នុង​បញ្ជី​នៃការ​កែប្រែ​ច្បាប់​ទម្លាប់នៅ​ពេល​ដែល​រដ្ឋ​នេះ​សម្រេចបាន​គោលដៅនៃការ​ចាក់វ៉ាក់សាំង​២ដូស្ត​៧០%។

កក់ទុកសម្រាប់​ការ​ណាត់ជួបទៅចាក់វ៉ាក់សាំង​របស់​អ្នកនៅថ្ងៃនេះ។

រដ្ឋញូសៅវែល    

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៧៣ករណី និងស្លាប់ ៤នាក់។ 

ជិត៧៥%នៃ​កុមារ​អាយុ​ចន្លោះពី ១២-១៥ឆ្នាំ បាន​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដូស្ត​ដំបូង​របស់​ពួកគេរួចហើយ ខណៈដែល ៣៥,៥%បាន​ចាក់២ដូស្ត​រួចហើយ។

រដ្ឋនេះ​ក៏សម្រេចបាន​អត្រាចាក់វ៉ាក់សាំង​២ដូស្ត​ចំនួន ៨០% សម្រាប់​ប្រជាជន​អាយុ​លើសពី​១៦ឆ្នាំឡើងទៅរួចហើយ។

ប្រធានមន្រ្តីសុខាភិបាល Dr Kerry Chant បាន​និយាយថា ការ​កើនឡើង​នៃចំនួន​ករណី​ឆ្លង​នៅ​ក្នុង​តំបន់​ជនបទ​នៅ​តែ​ជា​ក្តីបារម្ភ ហើយ​ជំរុញ​ឲ្យ​សហគមន៍​នេះ​ទៅចាក់វ៉ាក់សាំង។

ស្វែងរកមណ្ឌល​ចាក់វ៉ាក់សាំងដែលនៅ​ក្បែរអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន ២៤ករណី ដែល​ក្នុងនៅ ២១ករណី​ត្រូវ​បាន​ផ្សារភ្ជាប់នឹង​ករណី​ដែល​គេ​បាន​ដឹង​រួចស្រាប់​ទៅហើយ។

ដែនដីនេះបានប្រកាស​បន្ធូរបន្ថយការរឹតត្បិតដោយសារកូវីដ -១៩បន្ថែម​ទៀត ជាការឆ្លើយតបទៅនឹងលទ្ធផល​នៃការចាក់វ៉ាក់សាំងបាន ៨០ ភាគរយនៃប្រជាជនដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។

អាជីវកម្មលក់រាយទាំងអស់ ទាំង​ចាំបាច់និងមិនចាំបាច់ នឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ចាប់ពីម៉ោង ១១និង៥៩ នាទីយប់ ថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលា។

សូមចុចនៅទីនេះ​ដើម្បី កក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងរបស់​អ្នក នៅថ្ងៃនេះ។

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅជុំវិញ​ប្រទេស​អូស្រ្តាលី៖

  • រដ្ឋគ្វីនស្លេន​បាន​បង្ហាញ​ឲ្យ​ដឹង​នូវ ផែនការ សម្រាប់​ការ​ធ្វើ​ដំណើរ​​ក្នុងប្រទេស​ និង​អន្តរជាតិ ចូល​មកក្នុង​រដ្ឋ​នេះ នៅ​ពេល​ដែល​ខ្លួន​សម្រេចបាន​គោលដៅ​ចាក់វ៉ាក់សាំងពេញលេញបាន​ ៧០%, ៨០% និង​បន្ទាប់មក 90% នៃ​ប្រជាជនដែល​មាន​សិទ្ធិទៅចាក់វ៉ាក់សាំង។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធឺរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 

ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

This story is also available in other languages.