Coming Up Fri 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ អភិបាលរដ្ឋញូសៅវែលសង្ឃឹមថានឹងមាន“ការរស់នៅតាមធម្មតាជាមួយកូវីដ” នៅថ្ងៃទី១ធ្នូ

Public arrives at the Birrong Leisure and Aquatic Centre, after outdoor swimming pool were allowed to open today in Sydney, Monday, September 27, 2021. Source: AAP Image/Bianca De March

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ SBS on Demand ឬ​នៅលើ SBSខ្មែរ ។

  • រដ្ឋញូសៅវែលបង្ហាញ​ផែនទី​ចាក​ចេញ​ពីការ​បិទខ្ទប់​៣ដំណាក់កាល
  • រដ្ឋវិចថូរៀ​ប្រកាស​ប្រាក់ជំនួយ​ដល់​វេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺ​ទូទៅ​និង​ឳសថស្ថាន ​ដើម្បី​បង្កើន​កិច្ច​ខំប្រឹងប្រែង​ចាក់វ៉ាក់សាំង
  • ACT កត់ត្រាករណី​ស្លាប់​ជាលើកដំបូង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះឡើង​នៃកូវីដ-១៩នាពេលបច្ចុប្បន្ន

រដ្ឋញូសៅវែល 

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៧៨៧ករណី និងស្លាប់១២នាក់។

អាងហែលទឹកនៅទីវាលខាង​ក្រៅ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើកដំណើរ​ការ​ឡើងវិញ ហើយ​ការដ្ឋានសាងសង់ឥឡូវនេះ​អាច​វិល​ត្រឡប់​ទៅ​លទ្ធភាព​១០០%វិញ​ក្រោម​ផែនការ​សុវត្ថិភាព​កូវីដ។

លោកស្រីអភិបាលរដ្ឋ Gladys Berejiklian បាន​អះអាងថា​ការ​រឹតបន្តឹង​នឹងត្រូវ​បាន​បន្ធូរបន្ថយ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី១១ ​ខែតុលា ហើយ​បាន​ប្រកាស​កែប្រែ​ផែនទីបង្ហាញផ្លូវ​នៅ​កម្រិត​៧០% ដោយ​ឥឡូវនេះ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់តំបន់ជនបទឡើយ រហូត​ដល់​រដ្ឋនេះសម្រេចបាន​គោលដៅចាក់វ៉ាក់សាំង​២ដូស្តបាន​៨០%។

លោកស្រីបានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវសម្រាប់ការបន្ធូរបន្ថយការរឹតបន្តឹងនៅពេល​សម្រេចបានគោលដៅចាក់​វ៉ាក់សាំង​២ដូស្ត​បាន៨០ភាគរយនោះ ​ការ​កំណត់​ចំនួន​ភ្ញៀវ​ដែល​បាន​ចាក់វ៉ាក់សាំង​ពេញ​លេញ​រួចហើយ​សម្រាប់ពិធីមង្គលការនិងពិធីបុណ្យសពនឹងត្រូវលុបចោល កីឡាសហគមន៍អាចចាប់ផ្តើមឡើងវិញ ហើយមនុស្ស ១០ នាក់នឹងអាចជួបជុំគ្នានៅ​ក្នុងផ្ទះបាន។
ដំណាក់កាលទី ៣នៃ​ “ការ​រស់នៅតាម​ធម្មតាជាមួយកូវីដ”ឬ "COVID Normal" ត្រូវបានកំណត់នៅថ្ងៃទី ១ ខែធ្នូ នៅពេលដែលគេរំពឹងថា រដ្ឋនេះ​នឹងមាន​អត្រាចាក់វ៉ាក់សាំង២ដូស្ត​ចំនួន ៩០ ភាគរយ។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។   

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ៧០៥ករណី និងស្លាប់ម្នាក់។

លោក​អភិបាលរដ្ឋ Daniel Andrewsបានប្រកាសផ្តល់ជំនួយជាបន្តបន្ទាប់​សម្រាប់ ក្រុមវេជ្ជបណ្ឌិតពិនិត្យ​ជំងឺទូទៅ (GPs) និងឱសថស្ថានសហគមន៍នៅក្នុងតំបន់រដ្ឋាភិបាលមូលដ្ឋានចំនួន ១១ ដែលមានករណីឆ្លងខ្ពស់ និងអត្រាចាក់វ៉ាក់សាំងទាបរួមមានតំបន់Moreland, Brimbank, Cardinia, Casey, Darebin, Greater Dandenong, Hobsons Bay, Melton, Whitlesea, Windsor និង Hume។

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។      

ដែនដី​រដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះបានកត់ត្រា​ករណី​ឆ្លង​ថ្មីនៅក្នុងស្រុកចំនួន​ ១៩ករណី និង​ស្លាប់​ម្នាក់។

នៅទីក្រុងខេនបេរ៉ា មនុស្សពីរនាក់នឹងអាចទៅលេងក្រុមគ្រួសារមួយផ្សេងទៀតបាន ហើយពេលវេលាចេញកំសាន្ត​នៅខាង​ក្រៅ​នឹងត្រូវដំឡើង​ដល់ ៤ ម៉ោងក្នុង​មួយ​ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែតុលា។

ចុចត្រង់នេះដើម្បី កក់​កន្លែង​សម្រាប់​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩​របស់លោកអ្នក។ 

 

 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

This story is also available in other languages.