Coming Up Fri 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលសម្រេចគោលដៅ៧០%នៃការចាក់វ៉ាក់សាំងដូស្តដំបូង និងបន្ធូរបន្ថយការរឹតត្បឹតចំពោះការហាត់ប្រាណ

The 12 local areas of concern in Sydney have been given back unlimited exercise. Source: AAP Image/Joel Carrett

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១។

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ SBS on Demand ឬ​នៅលើ SBSខ្មែរ ។

  • ការរកឃើញថ្មីៗ​នៃបំណែកកូវីដ-១៩នៅក្នុង​លូទឹកស្អុយ​នៅ​ភាគខាង​ត្បូង​រដ្ឋ​ញូសៅវែល
  • រដ្ឋវិចថូរៀ​មានកំណត់​ត្រា​ឆ្លង​ថ្មីប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​នេះ
  • ​៦៨%នៃប្រជាជនបាន​ចាក់វ៉ាក់សាំង​នៅ ACT
  • រដ្ឋគ្វីនស្លេន​កត់ត្រាករណី​ឆ្លង​ថ្មី​១ករណី​ ដែលពាក់ព័ន្ធ​នឹង​អ្នក​បើក​បររថយន្ត​ដឹកទំនិញ​ម្នាក់ទៀត

រដ្ឋញូសៅវែល    

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១.២៨៨ករណី និងស្លាប់ ៧នាក់។ រដ្ឋនេះ​កំពុងតែ​ស្ថិតនៅ​លើ​ផ្លូវ​នាំទៅរក​ការ​សម្រេចបាន ​៧០%​នៃអត្រាចាក់វ៉ាក់សាំង​ដូស្ត​ដំបូង​នៅ​ចុងបញ្ចប់​ថ្ងៃនេះ។

ចាប់​ពីថ្ងៃ​សុក្រ​ ទី៣ ខែ​កញ្ញា ការកម្រិត​ពេល​វេលាចេញ​ទៅហាត់ប្រាណ​ត្រឹមមួយម៉ោង​ក្នុង​មួយថ្ងៃ​ត្រូវ​លុបចោល សម្រាប់​អ្នកស្រុក​រស់នៅ​ក្នុងតំបន់រដ្ឋាភិបាល​មូលដ្ឋាន​ដែលបារម្ភ​ទាំង​១២។ ការ​រឹតត្បឹតដទៃទៀត​នៅតែ​មានដដែល។

បំណែក​កូវីដ-១៩ ត្រូវ​បាន​គេរកឃើញ​នៅ​ក្នុង​លូទឹកស្អុយ​នៅ Bega, Cooma, និង Illawarra Shoalhaven នៅក្នុង Bomaderry ដែល​ធ្វើ​ឲ្យ​មានការ​បារម្ភ​កើតឡើង ខណៈដែលមិន​មានករណី​វិជ្ជមានដែល​គេបានដឹង​នៅក្នុង​តំបន់នេះនោះទេ។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។ 

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១៧៦ករណី ដែល​ក្នុងនោះ ១២៨ករណី​មក​ពី​តំបន់​ភាគខាង​ជើង និង​ខាង​លិច​ក្រុង​ម៉ែលប៊ន។

ចាប់​ពីម៉ោង ១១និង៥៩នាទីយប់នេះ សួនកុមារ (playgrounds) នឹង​បើក​សម្រាប់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ ដោយ​អនុញ្ញាត​ឲ្យ​មាន​ឳពុក ឬម្តាយ ឬអ្នកមើលថែ​​ នៅកំដរ​តែ​ម្នាក់ប៉ុណ្ណោះ។ សួនកុមារ​នានា​នឹង​មាន QR codes សម្រាប់​ឲ្យ​ចុះឈ្មោះ (checking in) ហើយ​មនុស្ស​ពេញវ័យ​​មិនគួរ​ដោះម៉ាស្ក​ចេញ​ដើម្បី​បរិភោគ​ចំណីអាហារ​ឬភេសជ្ជៈនោះទេ។

ស្វែងរក បញ្ជី​ឈ្មោះ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។

ដែនដី​រដ្ឋធានីអូស្រ្តាលី (ACT)

ACT​បានកត់ត្រា​ករណី​ឆ្លង​ថ្មីក្នុងស្រុក​ ១២ករណី ដែល​ក្នុងនោះយ៉ាងហោចណាស់​ ៨ករណីបានស្ថិតនៅក្នុងសហគមន៍​ក្នុង​អំឡុងពេល​ដែល​អាច​ចម្លង​ទៅឲ្យ​អ្នកដទៃបាន។

ចាប់​ពីថ្ងៃ​សុក្រ​ ទី​៣ ខែកញ្ញា Transport Canberra នឹ​ងផ្តល់សេវាកម្មដឹកជញ្ជូន​ដោយឥតគិតថ្លៃ​ នៅ​លើ​រថយន្តក្រុង និង​រថភ្លើង​ក្នុងក្រុង សម្រាប់​អ្នកទាំង​ឡាយ​ណា​ដែល​ធ្វើ​ដំណើរ​ទៅ​គ្លីនីក​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-19​របស់​រដ្ឋាភិបាល​ACT។

ចុចត្រង់នេះអំពីរបៀប​កក់ទុកការណាត់ជួបដើម្បី​ទៅចាក់វ៉ាក់សាំង​របស់​អ្នក។

រយៈពេល​២៤ម៉ោងចុងក្រោយនៅជុំវិញ​ប្រទេស​អូស្រ្តាលី៖
  • រដ្ឋគ្វីនស្លេនបានកត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុកចំនួន​២ករណីក្នុងរយៈពេល​២ថ្ងៃ ដែល​មានពាក់ព័ន្ធ​នឹង​អ្នក​បើកបររថយន្ត​ដឹកទំនិញ​២នាក់​ ដែល​មិន​មាន​ទំនាក់ទំនង​អ្វីជាមួយគ្នានោះទេ។

 

alc covid mental health
ALC

 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖