Coming Up Fri 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលស្វាគមន៍កូនសិស្សចូលសាលារៀនវិញ ខណៈរដ្ឋវិចថូរៀត្រៀមបើកឡើងវិញ

Staff welcome students back to school after COVID-19 restrictions were lifted, at Glebe Public School in Sydney. Source: AAP/BIANCA DE MARCHI

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

  • រដ្ឋវិចថូរៀ​ប្រកាស​កញ្ចប់​ថវិកាសេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម​ដែលធ្វើនៅ​ខាង​ក្រៅ​អគារ
  • សាលារៀន​បើកឡើង​វិញ​នៅ​ក្នុងរដ្ឋ​ញូសៅវែល
  • រដ្ឋថាសម៉ាញៀ​ចេញ​ផុត​ពីការ​បិទខ្ទប់​តាម​ផែនការ។

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីចំនួន ១.៩០៣ករណី និងស្លាប់ ៧នាក់។

រដ្ឋមន្រ្តី​ក្រសួងការងារលោកស្រី Jaala Pulford បានប្រកាសកញ្ចប់​ជំនួយ​សេដ្ឋកិច្ចមួយ​ដែល​មានតម្លៃ ៥៤លានដុល្លារសម្រាប់​អាជីវកម្ម​និង​អង្គភាព​នានា ក្នុងការ​រៀប​ចំ​ធ្វើ​អាជីវកម្មនៅទីខាង​ក្រៅ​អគារ(outdoor settings) ដែល​មានដូចជា កន្លែង​ហាត់ប្រាណ(gyms) កន្លែង​លក់រាយ​នៅ​ទីខាង​ក្រៅ និងហាង​កែសម្ផស្សជាដើម។

ជាង​ ៨៩,២% នៃ​ប្រជាជនរដ្ឋវិចថូរៀ​ដែល​មានអាយុ​១៦​ឆ្នាំឡើង​ទៅ បាន​ចាក់វ៉ាក់សាំង​មួយដូស្ត​រួចហើយ និង ៦៦,៥%បាន​ចាក់២ដូស្តរួចហើយ។

ការបិទខ្ទប់នៅទីក្រុងមែលប៊ន និងតំបន់ជនបទរដ្ឋវិចថូរៀ​នឹងត្រូវបញ្ចប់​នៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ទី ២១ ខែតុលា។ កូនសិស្ស​ថ្នាក់ទី១ និង​ថ្នាក់ទី២ វិល​ត្រឡប់​ចូល​សាលារិញហើយនៅថ្ងៃនេះ ខណៈដែលកូនសិស្ស​ថ្នាក់ផ្សេងៗទៀតទាំងអស់នឹងចូលរួមជាមួយពួកគេ នៅថ្ងៃសុក្រទី ២២ ខែតុលា។

កក់ទុកសម្រាប់​ការ​ណាត់ជួបទៅចាក់វ៉ាក់សាំង​របស់​អ្នកនៅថ្ងៃនេះ។

រដ្ឋញូសៅវែល    

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ២៦៥ករណី និងស្លាប់ ៥នាក់។ 

៩២%​នៃប្រជាជន​​អាយុ​១៦ឆ្នាំឡើង​ទៅ បាន​ចាក់វ៉ាក់សាំងដូស្តដំបូង​រួចហើយ និង ៨០,៣% បាន​ចាក់២ដូស្ត​រួចហើយ។

កូនសិស្ស​ថ្នាក់ទី​១២ កូនសិស្ស​ថ្នាក់ទី១ និង​កូនសិស្ស​សាលាមត្តេយ្យ វិលត្រឡប់​ចូលរៀន​ក្នុងថ្នាក់វិញ​នៅថ្ងៃនេះ មុន​កូនសិស្ស​ថ្នាក់ដទៃ ​ដែល​នឹង​វិលចូលសាលារៀនវិញ​នៅ​សប្តាហ៍ក្រោយ។

ស្វែងរកមណ្ឌល​ចាក់វ៉ាក់សាំងដែលនៅ​ក្បែរអ្នក។

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ១៧ករណី ដែល​ក្នុងនៅ ១១ករណី​ត្រូវ​បាន​ផ្សារភ្ជាប់នឹង​ករណី​ដែល​គេ​បាន​ដឹង​រួចស្រាប់​ទៅហើយ។

ក្នុងចំណោម​មនុស្ស​១៧នាក់ ដែល​កំពុងសម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យ មាន​៩នាក់ស្ថិតនៅក្នុងបន្ទប់ ICU។

សូមចុចនៅទីនេះ​ដើម្បី កក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងរបស់​អ្នក នៅថ្ងៃនេះ។

រយៈពេល២៤ម៉ោងចុងក្រោយនៅជុំវិញប្រទេសអូស្រ្តាលី៖

  • រដ្ឋគ្វីនស្លេន​មិនមានកំណត់ត្រាករណី​ឆ្លង​ថ្មីនៅក្នុងស្រុក​ទេ។
  • តំបន់ភាគខាង​ត្បូង​រដ្ឋ​ថាសម៉ាញៀ រាប់បញ្ចូល​ទាំង​ទីក្រុងហូបាត នឹង​ចេញ​ផុត​ពីការ​បិទខ្ទប់​តាម​ផែនការ​កំណត់នៅម៉ោង​៦ល្ងាច​នេះ។

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 

ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory

 
This story is also available in other languages.