Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញូសៅវែលកំណត់ចក្ខុវិស័យលើការធ្វើដំណើរអន្តរជាតិ ឯរដ្ឋវិចថូរៀកំណត់បន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន

A pharmacy worker receives a temperature sensitive box with Pfizer vaccines at the Sandown Racecourse Vaccination Centre in Melbourne, Tuesday, August 31, 2021. Source: AAP Image/Daniel Pockett

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១។

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ SBS on Demand ឬ​នៅលើ SBSខ្មែរ

  • បំណែក​កូវីដ-១៩​ត្រូវ​បាន​គេ​រកឃើញ​នៅ​តំបន់​ជាច្រើន​ក្នុងរដ្ឋញូសៅវែល​ដែល​មិន​មានករណី​វិជ្ចមាន
  • ក្នុងរដ្ឋវិចថូរៀ ការណាត់ជួបដើម្បីចាក់វ៉ាក់សាំង​ AstraZeneca ជាង​៧០,០០០ កន្លែងនៅមានទំនេរ ​នៅ​ក្នុង​គ្លីនីក​ចាក់វ៉ាក់សាំង​រដ្ឋ
  • ការ​កក់ទុកទៅ​ចាក់វ៉ាក់សាំង Pfizer សម្រាប់​ក្រុមអាយុ​ពី​១៦ដល់​២៩ឆ្នាំ បើកនៅក្នុងACT

រដ្ឋញូសៅវែល    

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១.១១៦ ករណី និងស្លាប់ ៤នាក់។

បំណែកកូវីដ-១៩​ត្រូវ​បាន​គេរកឃើញ​នៅ​ក្នុង​កាកសំណល់ទឹកស្អុយ​ក្នុងតំបន់ Thredbo, Merimbula, Port Macquarie, Dunbogan, Bonnie Hills, Warren, Molong, Tamworth និង Gunnedah. 

រដ្ឋមន្រ្តីទីមួយ លោកស្រី Gladys Berejiklian បាន​លើកឡើងថា ការធ្វើដំណើរ​អន្តរជាតិ​អាច​នឹង​ចាប់​ផ្តើមឡើង​វិញ​នៅ​ក្នុង​ខែ​វិច្ឆិកា។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ឬ​ស្វែងយល់​ពីរបៀប​ទាញយក​ភស្តុតាង​នៃការ​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩​របស់​អ្នក

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១២០ករណី និងស្លាប់ ២នាក់។

រដ្ឋមន្រ្តីទី​មួយ​ លោកDaniel Andrews បានប្រកាសនូវការ​បន្ធូរបន្ថយ​ការរឹតបន្តឹងមួយចំនួន រួមមាន​ការ​ធ្វើ​ដំណើរ​ក្នុង​រង្វង់​៥គីឡូម៉ែត្រ​នឹងត្រូវ​ដំឡើង​ទៅ​១០គីឡូម៉ែត្រ នៅពេល​ដែល​៧០%នៃ​ប្រជាជន​បាន​ចាក់វ៉ាក់សាំង​មួយដូស្ត​រួចហើយ ដែលគេរំពឹងថានឹងកើតឡើង​នៅ​ថ្ងៃទី ២៣ ខែកញ្ញា។

ការសាងសង់នឹងអាចដំណើរការបានតាមលទ្ធភាព៥០% នៅពេលដែល ៩០%នៃបុគ្គលិកកម្មករ​បាន​ចាក់វ៉ាក់សាំង​យ៉ាង​ហោចណាស់​១ដូស្ត។

ចាប់​ពីថ្ងៃទី ៧ ខែកញ្ញា សិស្ស​ថ្នាក់ទី​១២ នឹង​មានសិទ្ធិអាទិភាព​ទៅចាក់វ៉ាក់សាំង។ ហើយការ​ប្រឡង​បញ្ចប់​ថ្នាក់ទី​១២ GAT នឹង​ធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ខណៈដែល​ការ​វិលត្រឡប់​ចូល​រៀន​នៅ​ក្នុង​ថ្នាក់វិញ​សម្រាប់​ត្រីមាសទី​៣នេះ​ មិនអាច​ទៅរួចនោះទេ។

ចាប់ពីពាក់កណ្តាលអធ្រាត្រ​ស្អែកទៅ សួនកុមារ(playgrounds)​នឹង​បើកឡើងវិញ។

ស្វែងរក បញ្ជី​ឈ្មោះ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។

ដែនដី​រដ្ឋធានីអូស្រ្តាលី (ACT)

ACT​បានកត់ត្រា​ករណី​ឆ្លង​ថ្មីក្នុងស្រុក​ ២៣ករណី ដែល​ក្នុងនោះយ៉ាងហោចណាស់​ ១២ករណីបានស្ថិតនៅក្នុងសហគមន៍​ក្នុង​អំឡុងពេល​ដែល​អាច​ចម្លង​ទៅឲ្យ​អ្នកដទៃបាន។

អ្នកស្រុកខេនបេរ៉ាអាយុចន្លោះពី ១៦និង​២៩ឆ្នាំ ឥឡូវនេះ​អាច​ណាត់ជួបទៅ​ចាក់វ៉ាក់សាំង Pfizer នៅគ្លីនីកចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩​ដ៏ធំសម្បើម​ថ្មីមួយ​របស់​រដ្ឋាភិបាលACT ឬនៅ​តាម​វេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺ​ទូទៅ​ដែល​ចូលរួម​ក្នុងកម្មវិធីចាក់វ៉ាក់សាំងនេះ។ 

ស្វែងរកនៅទីនេះអំពីរបៀប​កក់ទុកការណាត់ជួបដើម្បី​ទៅចាក់វ៉ាក់សាំង​របស់​អ្នក។

 

alc covid mental health
ALC

 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖