Coming Up Fri 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋញ៉ូសៅវែលផ្អាកការវះកាត់ជ្រើសរើស

NSW Premier Dominic Perrottet (centre) speaks to the media during a press conference at South Western Sydney Vaccination Centre in Sydney, Wednesday, January 5. Source: AAP Image/Bianca De Marchi

នេះគឺជាបច្ចុប្បន្នភាពស្តីអំពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២។

  • នៅរដ្ឋញ៉ូសៅវែល ការវះកាត់ជ្រើសរើសមិនបន្ទាន់នឹងត្រូវផ្អាករហូតដល់ខែកុម្ភៈ បន្ទាប់ពីរដ្ឋបានរាយការណ៍ថាមានការឆ្លងចំនួន 38,625 ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
  • ប្រជាជនរដ្ឋញ៉ូសៅវែល ដែលកត់ត្រាការធ្វើតេស្តអង់ទីហ្សែនរហ័សវិជ្ជមាន នឹងត្រូវរាយការណ៍ពីលទ្ធផលរបស់ពួកគេទៅមន្ទីរសុខាភិបាល ហើយវានឹងត្រូវបានគេរាប់ដូចគ្នានឹងការធ្វើតេស្ត PCR វិជ្ជមានដែរ នេះបើតាមការប្រកាសរបស់ NSW Premier Dominic Perrottet.
  • ការរឹតបន្តឹងថ្មីលើការច្រៀង និងរាំនៅតាមកន្លែងបដិសណ្ឋារកិច្ចក្នុងរដ្ឋញ៉ូសៅវែល នឹងចូលជាធរមាន ហើយបន្តរហូតដល់ថ្ងៃទី 27 ខែមករា។
  • លោក Perrottet បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថា កន្លែងដែលការចាក់វ៉ាក់សាំងជាកាតព្វកិច្ច គឺត្រូវតែចាក់ដូសជំរុញ។
  • រដ្ឋញ៉ូសៅវែលបានឈានដល់កំណត់ត្រាចំនួនអ្នកជំងឺកូវីដ 1,738 នាក់ក្នុងមន្ទីរពេទ្យ។ ផ្នែកសុខាភិបាលរដ្ឋញ៉ូសៅវែល បាននិយាយថា មានអ្នកជំងឺចំនួន 134 នាក់កំពុងស្ថិតក្នុងការព្យាបាលជំងឺធ្ងន់។
  • នៅក្នុងមន្ទីរពេទ្យរដ្ឋវិចថូរៀ បានកើនឡើងម្តងទៀតដល់ 644 នាក់ និងមានករណីសកម្មចំនួន 58 ករណីកំពុងសម្រាកព្យាបាលជំងឺធ្ងន់ និង 24 ករណីកំពុងបំពាក់ម៉ាស៊ីនដកដង្ហើម។
  • នាយករដ្ឋមន្រ្តី Scott Morrison បានជំរុញឱ្យប្រជាជនអូស្ត្រាលីពិនិត្យមើលសិទ្ធិទទួលបានប្រាក់ទូទាត់សំណងជំងឺរាតត្បាត នៅពេលដែលករណីអូមីក្រុងកើនឡើង។ ការទូទាត់មានតម្លៃ $750 សម្រាប់រៀងរាល់រយៈពេលប្រាំពីរថ្ងៃ សម្រាប់មនុស្សម្នាក់ ដែលត្រូវបានគេប្រាប់ឱ្យនៅដាច់ដោយឡែកពីគេ ឬធ្វើចត្តាឡីស័ក។
  • នាយករដ្ឋមន្ត្រីគ្វីនស្លិន Annastacia Palaszczuk បានព្រមានការចាប់ផ្តើមនៃអាណត្តិទី 1 សម្រាប់សាលាបឋមសិក្សាក្នុងរដ្ឋគ្វីនស្លិន អាចត្រូវបានពន្យារពេលរហូតដល់ពីរសប្តាហ៍ ប្រសិនបើការផ្ទុះឡើងនៃអូមីក្រុងកាន់តែខ្លាំងឡើងៗ។
  • ប្រជាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងនៅភាគខាងជើង ឥឡូវនេះត្រូវទទួលការរឹតបន្តឹង នូវការបិទខ្ទប់យ៉ាងតឹងរ៉ឹង។ អ្នកដែលមិនបានទទួលថ្នាំបង្ការដែលមានអាយុលើសពី 16 ឆ្នាំអាចចាកចេញពីផ្ទះបាន ក្រោមហេតុផលតែបីហេតុផលប៉ុណ្ណោះ ហើយមិនអាចធ្វើដំណើរលើសពី 30 គីឡូម៉ែត្រពីផ្ទះរបស់ពួកគេនោះទេ។
  • អង្គការសុខភាពពិភពលោក (WHO) បានព្រមានប្រឆាំងនឹងការពណ៌នាវ៉ារ្យ៉ង់អូមីក្រុង ថាបញ្ហាស្រាល ការនិយាយដូច្នេះ គឺវាកំពុងសម្លាប់មនុស្សនៅទូទាំងពិភពលោក។

 

ចំណែកឯស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩នៅថ្ងៃនេះ៖

រដ្ឋញ៉ូសៅវែល​កត់ត្រាករណី​ឆ្លង​ថ្មីចំនួន  38,625 ករណី និង​ស្លាប់​ 11 នាក់។

រដ្ឋវិចថូរៀ​បានកត់ត្រា​ករណី​ឆ្លង​ថ្មីចំនួន 17,636 ករណី និង​ស្លាប់ 6 នាក់។

រដ្ឋគ្លីនស្លិនកត់ត្រា​ករណី​ឆ្លង​ថ្មីចំនួន 10,953 ករណី

អូស្ត្រាលីខាងត្បូងកត់ត្រាករណីឆ្លងថ្មី 3,493 ករណី

ACT កត់ត្រា 1,246 ករណី

រដ្ឋតាសស្មានៀឆ្លងថ្មី 1,489 ករណី

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ


ការធ្វើចត្តាឡីស័ក​និង​ការ​រឹតបន្តឹង​នានា​នៅតាម​រដ្ឋ​និមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការ​ធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយ​ហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-១៩ (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory