នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នកសម្រាប់ថ្ងៃអង្គារ ទី02 ខែវិច្ឆិកា ឆ្នាំ2021។
វិធានការផ្សេងៗពេលបើកដំណើរការ
- រដ្ឋញូសៅវ៉េលនឹងលើកពេលអនុវត្ត វិធានការផ្សេងៗ ក្នុងការបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកបានចាក់វ៉ាក់សាំងពេញលេញពីថ្ងៃទី 01 ខែធ្នូ មកអនុវត្តចាប់ពីថ្ងៃទី 08 ខែវិច្ឆិកានេះវិញ។
- រដ្ឋញូសៅវ៉េលដកចេញនូវការកំណត់ចំនួនមនុស្សនៅគ្រប់ទីតាំងទាំងអស់លើ់កលែងតែកន្លែងហាត់ប្រាណ និងថ្នាក់បង្រៀនរាំ។ ការតព្វកិច្ចក្នុងការពាក់ម៉ាស្កនៅក្នុងអគារនឹងមានជាធរមានរហូតដល់ថ្ងៃទី 15 ខែធ្នូ។
- ការបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់ពលរដ្ឋមិនចាក់វ៉ាក់សាំងនៅរដ្ឋញូសៅវ៉េលត្រូវអនុវត្តចាប់ពីថ្ងៃទី 15 ខែធ្នូ។
- ក្រសួងសុខាភិបាលរដ្ឋវិកថូរៀចេញផ្សាយពីការណែនាំពីរបៀបប្រើប្រាស់ ឧបករណ៍ធ្វើតេស្តរហ័ស ។
- ចាប់ពីថ្ងៃទី 23 វិច្ឆិកានេះ រដ្ឋអូស្ត្រាលីខាងត្បូងដកចេញការបិទព្រំដែន និងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកត្រឹម 7ថ្ងៃ សម្រាប់អ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ។
កម្មវិធីចាក់វ៉ាក់សាំង
- មន្ត្រីរដ្ឋាភិបាលរដ្ឋឃ្វីនឡែនកំពុងទាក់ទងពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រភេទ Pfizer ដែលមានកម្រិតទាបខ្លាំង។
ស្ថិតិ COVID-19
- រដ្ឋវិកថូរៀកត់ត្រាការឆ្លងថ្មីក្នុងសហគមន៍ចំនួន 989 ករណី
- រដ្ឋញូសៅវ៉េលកត់ត្រាការឆ្លងថ្មីក្នុងសហគមន៍ចំនួន 173 ករណី
- ACT កត់ត្រាការឆ្លងថ្មីក្នុងសហគមន៍ចំនួន 8 ករណី
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖