នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១។
ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរជារៀងរាល់ថ្ងៃនៅលើ SBS on Demand ឬនៅលើ SBSខ្មែរ ។
- ការបិទខ្ទប់នឹងត្រូវបានដកចេញទៅវិញនៅក្នុងផ្នែកខ្លះនៃតំបន់ជនបទរដ្ឋញូសៅវែល
- ប៉ូលិសនឹងដាក់ពង្រាយដើម្បីបង្ការការធ្វើដំណើរដែលគ្មានការអនុញ្ញាតទៅតំបន់ជនបទរដ្ឋវិចថូរៀ។
- ACT ផ្លាស់ប្តូរកម្មវិធីចុះឈ្មោះ Check In CBR app
- រដ្ឋគ្វីនស្លេនកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកមួយករណី
រដ្ឋញូសៅវែល
រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ១.៤០៥ករណី និងស្លាប់៥នាក់។
លោកស្រីអភិបាលរដ្ឋ Gladys Berejiklian បានបង្ហាញឲ្យដឹងពី ការដកចេញការរឹតបន្តឹងមួយចំនួន ចាប់ពីថ្ងៃចន្ទទៅ បន្ទាប់ពីរដ្ឋញូសៅវេលសម្រេចបានគោលការណ៍ចាក់វ៉ាក់សាំងពេញលេញចំនួន៧០% សម្រាប់មនុស្សពេញវ័យដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំង២ដូស្តរួចហើយ។
បទបញ្ជាស្នាក់នៅផ្ទះនឹងមិនត្រូវបានអនុវត្តទៀតទេ ហើយភ្ញៀវរហូតដល់ទៅប្រាំនាក់នឹងត្រូវបានអនុញ្ញាតឲ្យមកលេងផ្ទះដែលមានមនុស្សពេញវ័យទាំងអស់បានចាក់វ៉ាក់សាំងរួចហើយ។ កន្លែងបដិសណ្ឋារកិច្ច ហាងលក់រាយ កន្លែងកីឡា និងសេវាកម្មផ្ទាល់ខ្លួន ដូចជាជាងកាត់សក់ និងហាងធ្វើក្រចក នឹងបើកដំណើរការឡើងវិញ ក្រោមវិធានមនុស្សម្នាក់ក្នុង៤ ម៉ែត្រការ៉េ។
ចាប់ពីថ្ងៃទី ១១ ខែកញ្ញាទៅ ការបិទខ្ទប់នឹងត្រូវបញ្ចប់ សម្រាប់ផ្នែកខ្លះនៃតំបន់ជនបទរដ្ឋញូសៅវែល ដែលមិនមានករណីឆ្លងថ្មី យ៉ាងហោចណាស់ ១៤ ថ្ងៃមកហើយ។
កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំងនៅថ្ងៃនេះ ។
រដ្ឋវិចថូរៀ
រដ្ឋវិចថូរៀមានកំណត់ត្រាខ្ពស់មួយថ្ងៃទៀតហើយ ជាមួយនឹងករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៣២៤ករណី ដែលក្នុងនោះមានតែ ១០៧ករណីប៉ុណ្ណោះ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងករណីឆ្លងនិងការផ្ទុះឡើងមុនៗដែលគេបានដឹងរួចទៅហើយ។
ប៉ូលិសរដ្ឋវិចថូរៀនឹងបង្កើនវត្តមានរបស់ខ្លួនដើម្បីបញ្ឈប់អ្នកស្រុកពីម៉ែលប៊ន មិនឲ្យធ្វើដំណើរទៅតំបន់ជនបទ នៅពេលដែលតំបន់ជនបទនឹងចេញពីការបិទខ្ទប់នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៩ ខែកញ្ញានេះ។
ការផាកពិន័យសម្រាប់ការល្មើសនូវបទបញ្ជារទាំងនេះ និងការប៉ុនប៉ងធ្វើដំណើរដោយគ្មានការអនុញ្ញាតទៅកាន់តំបន់ជនបទ អាចនឹងត្រូវផាកពិន័យរហូតដល់ទៅ ៥៥០០ដុល្លារ។
ស្វែងរក បញ្ជីឈ្មោះមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។
ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)
ACTបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុក ១៥ករណី ដែលក្នុងនោះយ៉ាងហោចណាស់ ៨ករណីបានស្ថិតនៅក្នុងសហគមន៍ក្នុងអំឡុងពេលដែលអាចចម្លងទៅឲ្យអ្នកដទៃបាន។
ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតនៃកម្មវិធីចុះឈ្មោះCheck In CBR app អនុញ្ញាតឲ្យបញ្ជូនការជូនដំណឹងទៅអ្នកដែលបានចុះឈ្មោះនៅទីកន្លែងដែលប៉ះពាល់។ ហើយ កាតដែលមានលេខកូដQR ក៏មានផងដែរសម្រាប់អ្នកដែលមិនមានទូរស័ព្ទsmartphone។
ចុចត្រង់នេះអំពីរបៀបកក់ទុកការណាត់ជួបដើម្បីទៅចាក់វ៉ាក់សាំងរបស់អ្នក។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory
ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖