Coming Up Fri 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ មានការជំរុញឲ្យប្រជាជនកក់ទុកការណាត់ជួបទៅចាក់វ៉ាក់សាំងដូស្តជំរុញ

Travellers arrived on the first quarantine free international flights in 590 days arrive at Sydney International Airport, Monday, November 1 2021. Source: AAP

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នកស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។

កម្មវិធីចាក់វ៉ាក់សាំង

  • ប្រធានមន្រ្តីសុខាភិបាល​រដ្ឋញូសៅវែល Dr Kerry Chant ជំរុញ​ឲ្យ​អ្នកទាំងឡាយណា​ដែល​មាន​អាយុ​១៨ឆ្នាំ​ឡើងទៅ ដែល​បាន​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩​ដូស្ត​ទី​ពីរ​របស់​ពួកគេ​កាល​ពី​៦ខែមុន ទៅ​ចាក់វ៉ាក់សាំងដូស្ត​ជំរុញ​​ Pfizer ។
  • Dr Chant មានប្រសាសន៍ថា អ្នកដែល​បាន​ចាក់វ៉ាក់សាំង Astra Zeneca ជាវ៉ាក់សាំងបឋម​កាល​ពី​៦ខែមុន ឥឡូវនេះ​ពួកគេ​ត្រូវ​ការ​ដូស្ត​ជំរុញ Pfizer booster។
  • រដ្ឋអូស្ត្រាលីខាងលិចមិនមែនជាដែនដីដែលមានអត្រាចាក់វ៉ាក់សាំងទាបបំផុតនៅក្នុងប្រទេសទៀតទេ - តែគឺជាដែនដីភាគខាងជើងទៅវិញ ដោយអត្រាចាក់វ៉ាក់សាំងបានពេញលេញ​មាន​ត្រឹមតែ ៦៣,៩%ប៉ុណ្ណោះ។

អ្នកកាន់ទិដ្ឋាការ​បណ្តោះអាសន្ន

  • ញត្តិអំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អ្នក​កាន់ទិដ្ឋាការ​បណ្តោះអាសន្ន​អាច​ចាកចេញ​និង​វិល​ចូល​មក​ក្នុង​ប្រទេស​អូស្រ្តាលី​វិញ​​ទទួលបាន​ហត្ថលេខាគាំទ្រជាង ៤០,០០០ ហើយ។

ស្ថិតិកូវីដ-១៩

  • រដ្ឋវិចថូរៀ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ៩៤១ករណី និង​ស្លាប់​ ៨នាក់។
  • រដ្ឋញូសៅវែល​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ១៩០ករណី និង​ស្លាប់​ ៤នាក់។

 

 


ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 

 

This story is also available in other languages.