Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ រដ្ឋគ្វីនស្លេនស្ថិតនៅលើគន្លងសម្រេចគោលដៅវ៉ាក់សាំង៨០% ខណៈដែលអូស្រ្តាលីពិចារណាបើកច្រកព្រំដែនពិសេសជាមួយកូវ៉េខាងត្បូងនិងជប៉ុន

The Brisbane skyline is seen at sunset from the suburb of Balmoral in Brisbane. Source: AAP

នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

  • អភិបាល​រដ្ឋ​គ្វីនស្លេន លោកស្រី Annastacia Palaszczuk និយាយថា រដ្ឋនេះនឹងឈានដល់គោលដៅចាក់វ៉ាក់សាំង ៨០% នៅថ្ងៃស្អែក។ ទន្ទឹមនឹងនេះដែរពាណិជ្ជករ Clive Palmer គ្រោងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាលរដ្ឋគ្វីនស្លេន ក្នុងការរារាំងប្រជាជន​ដែលមិនបានចាក់វ៉ាក់សាំង មិនឲ្យ​ចូលរួម​នៅក្នុងកន្លែងមួយចំនួន។

  • រដ្ឋាភិបាលសហព័ន្ធកំពុងពិចារណាអនុញ្ញាតឱ្យមានការធ្វើដំណើរដោយមិនចាំបាច់​ធ្វើចត្តាឡីស័ក​ ជាមួយ​ប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ លោកនាយករដ្ឋមន្ត្រី Scott Morrison និយាយថា រដ្ឋាភិបាលកំពុងធ្វើការលើកិច្ចព្រមព្រៀងពីរផ្លូវ បន្ទាប់ពីផែនការស្រដៀងគ្នានេះត្រូវបានបង្កើតឡើងជាមួយប្រទេសសិង្ហបុរី។

  • នៅរដ្ឋវិចថូរៀ ជាង ៨៤%នៃអ្នកដែលមានអាយុ ១២ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូសរួចហើយ។ ការរឹតបន្តឹងស្ទើរតែទាំងអស់នឹងត្រូវលុបចោលសម្រាប់អ្នកដែល​បាន​ចាក់វ៉ាក់សាំង​ពីរដូស្ត​រួចហើយ នៅពេលដែលរដ្ឋនេះ​ឈានដល់គោលដៅចាក់វ៉ាក់សាំងពេញលេញ ៩០% ដែល​តាមការព្យាករណ៍ទុកគឺនៅថ្ងៃទី ២៤ ខែវិច្ឆិកា។

ស្ថិតិកូវីដ-១៩៖

  • រដ្ឋវិចថូរៀ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ១,០០៣ ករណី និង​ស្លាប់​ ១៤នាក់។
  • រដ្ឋញូសៅវែល​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុងស្រុក​ចំនួន ២១៦ ករណី និង​ស្លាប់​ ៣នាក់។
  • រដ្ឋគ្វីនស្លេន​បានកត់ត្រាករណី​ឆ្លងថ្មីក្នុងស្រុក​ចំនួន ៣ករណី និង​ ACT កត់ត្រា​៩ករណី។

 

 

 

 

ការធ្វើចត្តាឡីស័កការធ្វើដំណើរគ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 

ព័ត៌មានស្តីអំពីប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាតនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

This story is also available in other languages.