Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ គ្វីនស្លេនកត់ត្រាករណីឆ្លងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរដ្ឋនេះ

Dr Jeannette Young, afisa mkuu wa afya wa Queensland azungumza na waandishi wa habari mjini Brisbane, Jumapili, 1 Agosti, 2021 Source: AAP Image/Jason O'Brien

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ ២០២១។

  • អាជ្ញាធរ​រដ្ឋ​ញូសៅវែល​កំពុងតែ​ជំរុញ​អត្រា​ចាក់វ៉ាក់សាំង​ឲ្យ​បាន​៨០%។
  • ចំនួន​ករណី​ឆ្លង​សរុបនៃ​វីរុសបម្លែង​ថ្មី Delta ក្នុង​រដ្ឋ​គ្វីនស្លេន​ឡើង​ដល់​១៨ករណីហើយ។
  • រដ្ឋវិចថូរៀ​មានកំណត់ត្រា​ករណី​ឆ្លង​ថ្មី​៤ករណី ដែល​សុទ្ធតែ​មាន​ទំនាក់ទំនង​ទៅនឹង​ករណី​ដែល​មានស្រាប់។
  • ៤០%​នៃ​ប្រជាជន​អូស្រ្តាលី​ដែល​មាន​អាយុ​លើសពី​១៦​ឆ្នាំ​ បាន​ចាក់វ៉ាក់សាំង​ដូស្តដំបូង​រួចហើយ។

រដ្ឋញូសៅវែល

រដ្ឋញូសៅវែល​មានកំណត់ត្រាករណី​ឆ្លង​ថ្មី​នៃ​វីរុសកូរ៉ូណា​ក្នុងស្រុក​ចំនួន ២៣៩​ករណី ដែល​ក្នុងនោះ​យ៉ាងហោចណាស់​៦១នាក់​បាន​ស្ថិតនៅ​ក្នុង​សហគមន៍​ក្នុង​អំឡុង​ពេល​ឆ្លង​របស់​ពួកគេ។ ជាង​ពាក់កណ្តាលនៃករណី​ឆ្លង​ថ្មី​ មិនដឹងអំពីប្រភព​នៃ​ការ​ឆ្លង​នោះទេ។

Dr Jeremy McAnulty  នៃក្រសួង​សុខាភិបាល​រដ្ឋញូសៅវែល មានប្រសាសន៍ថា ក្នុង​ចំណោម​មនុស្ស​៥៤នាក់ដែល​ស្ថិតនៅ​ក្នុង​បន្ទប់ ICU មាន​៤៩នាក់​ហើយ​ដែល​មិន​បាន​ចាក់វ៉ាក់សាំង។

រដ្ឋមន្រ្តីទី១ លោកស្រី Gladys Berejiklian បាន​អះអាងថា រដ្ឋាភិបាល​រដ្ឋនេះ​នឹង​អនុវត្តន៍តាម​គោលបំណង​គណៈរដ្ឋមន្រ្តីជាតិ​ចំពោះ​ការ​ចាក់វ៉ាក់សាំង​ឲ្យ​បាន​ចន្លោះពី ៧០% ទៅ ៨០% នៃ​ចំនួន​ប្រជាជន​ដែល​ពេញវ័យ។ 

ស្វែងរកនៅទីនេះ​ចំពោះ​ បញ្ជីឈ្មោះគ្លីនីក​ចាក់វ៉ាក់សាំង

រដ្ឋគ្វីនស្លេន

រដ្ឋ​គ្វីនស្លេន​បាន​កត់ត្រាករណី​ឆ្លងថ្មីនៅ​ក្នុង​ស្រុក​ចំនួន​៩ករណី ដែល​ជា​ចំនួន​ខ្ពស់​បំផុតនៃ​ការ​ឆ្លង​ក្នុង​សហគមន៍​​ក្នុង​ពេល​ជាង​១ឆ្នាំ​កន្លង​មកនេះ។  

ប្រធានមន្រ្តី​សុខាភិបាល​នៃ​រដ្ឋ​គ្វីនស្លេន Dr Jeanette Young មានប្រសាសន៍ថា “ករណី​ទាំងនេះ​កើនឡើង​យ៉ាង​រហ័ស” ហើយលោកស្រី​ជំរុញ​ឲ្យ​ប្រជាជន​ទៅ​ធ្វើ​តេស្ត។

រដ្ឋាភិបាលក្នុងតំបន់​ចំនួន​១១​នៅ​ប៉ែកអាគ្នេយ៍​នៃ​រដ្ឋ​គ្វីនស្លេន​កំពុងតែ​ស្ថិតនៅ​ក្នុង​ការ​បិទខ្ទប់​រយៈពេល​៣ថ្ងៃ ហើយ​ឥឡូវ​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ចំណុច​ក្តៅ(hotspot)​ថ្នាក់ជាតិ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ។

ស្វែងរកនៅទីនេះនូវ បញ្ជី​ឈ្មោះ​កន្លែង​ប៉ះពាល់ (exposure sites)។

រយៈពេល​២៤ម៉ោងចុងក្រោយនៅជុំវិញ​ប្រទេស​អូស្រ្តាលី
  • រដ្ឋវិចថូរៀ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​នៅ​ក្នុង​ស្រុក​ចំនួន​៤ករណី ដែល​សុទ្ធតែ​ពាក់ព័ន្ធ​ទៅនឹង​ករណី​ដែល​មានស្រាប់ ហើយ​បាន​ផ្តាច់ខ្លួន​ឯង​ចេញ​ឆ្ងាយ​ពីគេ​រួចស្រាប់​ទៅហើយ។

  • តួលេខថ្មី​បង្ហាញ​ថា ជាង​៤០%​នៃ​ប្រជាជន​អូស្រ្តាលី​អាយុ​លើសពី​១៦ឆ្នាំ​ឡើង​ទៅ បាន​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ​យ៉ាង​ហោចណាស់​មួយដូស្ត​រួចហើយ។ 

 

 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory

This story is also available in other languages.