Coming Up Wed 3:00 PM  AEST
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ១៩៖ កំណត់ត្រាការសម្រាកនៅមន្ទីរពេទ្យក្នុងរដ្ឋញូសៅវែល ខណៈដែលករណីនៅរដ្ឋវិចថូរៀ និងរដ្ឋគ្វីនស្លិនកើនឡើង

Health care workers collect information from members of the public as they queue in their cars for a COVID-19 PCR test at the St Vincent’s Drive-through Clinic. Source: Credit: AAP Image/Bianca De Marchi

នេះគឺជាបច្ចុប្បន្នភាពស្តីអំពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០២២។

  • រដ្ឋញ៉ូសៅវែល បានឈានដល់ចំនួនកំណត់ត្រានៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងចំនួនករណីប្រចាំថ្ងៃ នៅពេលដែលវ៉ារ្យ៉ង់អូមីក្រុងរីករាលដាលពេញរដ្ឋ។ មានអ្នកជំងឺកូវីដ-១៩ចំនួន 1,344 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
  • សហជីពគ្រូបង្រៀននៅរដ្ឋញ៉ូសៅវែល បានអំពាវនាវឱ្យមានកិច្ចប្រជុំជាបន្ទាន់ជាមួយមន្ត្រីសុខាភិបាលនិងផ្នែកអប់រំ ដើម្បីពិភាក្សាអំពីសុវត្ថិភាពនៅមុនឆ្នាំសិក្សាថ្មី ចំពេលមានការរីករាលដាលកាន់តែខ្លាំងឡើង។
  • ចាប់ពីថ្ងៃនេះ ចន្លោះពេលរវាងការចាក់លើកទី 2 និងទី 3 ត្រូវបានកាត់បន្ថយមកត្រឹម 4 ខែ ដែលមានន័យថា ប្រជាជនអូស្ត្រាលីប្រមាណ 7.5 លាននាក់ឥឡូវនេះអាចទទួលបានការចាក់លើកទី 3 របស់ពួកគេ។
  • នាយក Chemist Warehouse លោក Mario Tascone បានអំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធលុបចោល GST លើឧបករណធ្វើតេស្តអង់ទីហ្សែនយ៉ាងឆាប់រហ័ស ក្នុងគោលបំណងធ្វើឱ្យតម្លៃធ្លាក់ចុះ ចំពេលមានការជជែកដេញដោលកាន់តែខ្លាំងឡើងអំពីថាតើអ្នកណាគួរចំណាយសម្រាប់ការធ្វើតេស្តនេះ។
  • ប្រធានផ្នែកសុខភាពលោកវេជ្ជបណ្ឌិត John Gerrard បាននិយាយថា ខាងផ្នែករោគសាស្រ្តនៃរដ្ឋគ្វីនស្លិន បានរាយការណ៍ថា 23 ភាគរយនៃសំណាកទាំងអស់ដែលបានធ្វើតេស្តកាលពីថ្ងៃចន្ទគឺវិជ្ជមាន។
  • អ្នកជំងឺកូវីដ-១៩ជាង 100,000 នាក់បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅសហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេលជិត 4 ខែ នេះបើយោងតាមទិន្នន័យចុងក្រោយពីក្រសួងសុខាភិបាល និងធនធានមនុស្ស (HHS) របស់សហរដ្ឋអាមេរិក។

 

ចំណែកឯស្ថិតិឆ្លងថ្មីនៃ​កូវីដ-១៩នៅថ្ងៃនេះ៖

រដ្ឋញ៉ូសៅវែល​កត់ត្រាករណី​ឆ្លង​ថ្មីក្នុងសហគមន៍ 23,131 ករណី និង​ស្លាប់​ 2 នាក់។

រដ្ឋវិចថូរៀ​បានកត់ត្រា​ករណី​ឆ្លង​ថ្មី  14,020 ករណី និង​ស្លាប់ 2 នាក់។

រដ្ឋឃ្វីនស្លិន ​កត់ត្រា​ករណី​ឆ្លង​ថ្មី 5,699 ករណី

ACT កត់ត្រា  926 ករណី

និង រដ្ឋតាសស្មានៀឆ្លងថ្មី 702 ករណី

សម្រាប់​វិធានការ​ដែល​មាន​នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ-១៩ ជាភាសារបស់​លោក​អ្នក សូមចូល​មើលនៅទីនេះ


ការធ្វើចត្តាឡីស័ក​និង​ការ​រឹតបន្តឹង​នានា​នៅតាម​រដ្ឋ​និមួយៗ៖

ស្វែងរកនូវអ្វីដែលអ្នកអាចធ្វើបាន និងអ្វីដែលអ្នកមិនអាចធ្វើបាននៅក្នុងរដ្ឋឬដែនដីរបស់អ្នក

ការ​ធ្វើដំណើរ៖

ព័ត៌មានសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និងកូវីដ-១៩ និង​ ព័ត៌មាននៃការធ្វើដំណើរជាភាសាផ្សេងក្រៅពីអង់គ្លេស។

ជំនួយ​ហិរញ្ញវត្ថុ៖

មានការផ្លាស់ប្តូរចំពោះ​​ប្រាក់ជំនួយគ្រោះមហន្តរាយកូវីដ-19 (COVID-19 Disaster Payment) នៅពេលដែលរដ្ឋនីមួយៗឈានដល់អត្រាចាក់វ៉ាក់សាំងពេញលេញ ៧០និង ៨០% ការទទួលបាននូវជំនួយក្នុងអំឡុងពេលកូវីដពី Services Australia ជាភាសារបស់អ្នក។


 

 

 

  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖  វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory