Coming Up Wed 3:00 PM  AEDT
Coming Up Live in 
Live
Khmer radio

បច្ចុប្បន្នភាពកូវីដ-១៩៖ “ការដើរថយក្រោយគួរឱ្យកត់សម្គាល់”ចំពោះផែនការបើកឡើងវិញរបស់រដ្ឋវិចថូរៀ ខណៈដែលរដ្ឋគ្វីនស្លេនកំណត់ឡើងវិញការរឹតត្បឹតកូវីដ

People are seen exercising along Southbank in Melbourne, Thursday, September 30, 2021. Source: AAP Image/Daniel Pockett

នេះគឺជាបច្ចុប្បន្នភាពកូវីដ-១៩របស់លោកអ្នក សម្រាប់ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ទស្សនាសន្និសីទសារព័ត៌មានរដ្ឋញូសៅវែលបកប្រែជាភាសាខ្មែរ​ជារៀងរាល់ថ្ងៃ​នៅលើ SBS on Demand ឬ​នៅលើ SBSខ្មែរ ។

  • អត្រាចាក់វ៉ាក់សាំង​ដូស្ត​ដំបូង​របស់​រដ្ឋ​វិចថូរៀ​ឡើង​លើស​៨០%​ហើយ
  • រដ្ឋញូសៅវែល​នឹង​បើក​សាលារៀន​ឡើង​វិញ​មួយសប្តាហ៍​មុន​ពេល​កំណត់
  • ACT នឹង​បន្ធូរបន្ថយ​ការ​រឹតត្បឹត​ចាប់​ពីពាក់កណ្តាល​យប់នេះ
  • រដ្ឋគ្វីនស្លេន​កត់ត្រាករណី​ឆ្លង​ថ្មីនៅ​ក្នុងស្រុក​៦ករណី

រដ្ឋវិចថូរៀ

រដ្ឋវិចថូរៀ​បានកត់ត្រាករណីឆ្លងថ្មីនៅ​ក្នុងស្រុកចំនួន ១,៤៣៨ករណី ដែល​ក្នុងនោះ​ ជាង​៥០០ករណី​ពាក់ព័ន្ធ​នឹង​ការ​ជួបជុំ​គ្នា​កាល​ពី​ចុងសប្តាហ៍​នៃ​ការ​ប្រកួត​បាល់ទាត់​វគ្គផ្តាច់ព្រាត់។ មនុស្ស​៥នាក់​បានស្លាប់។

ស្នងការ​ឆ្លើយតបកូវីដ-១៩​របស់​រដ្ឋវិចថូរៀ លោក Jeroen Weimar បាន​បរិយាយ​ការ​លោតឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​ក្នុង​ថ្ងៃនេះ​ថា​ជា “ការដើរថយក្រោយគួរឱ្យកត់សម្គាល់”ចំពោះផែនការបើកឡើងវិញរបស់រដ្ឋវិចថូរៀ​។

អភិបាល​រដ្ឋ​ លោក Daniel Andrews បាន​និយាយថា គម្លាត​នៃ​ការ​រង់​ចាំ​ដើម្បី​ចាក់​វ៉ាក់សាំងរវាងដូស្ត​ទី​១និង​ដូស្ត​ទី២​របស់​វ៉ាក់សាំង​ Pfizer នឹង​ត្រូវ​បន្ថយ​ពី​៦សប្តាហ៍ មក​នៅ​ត្រឹម​៣សប្តាហ៍វិញ ខណៈដែល​រដ្ឋ​នេះ​នឹង​មាន​ថ្នាំវ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ការ​ផ្លាស់ប្តូរ​នេះចាប់​ពីខែ​ក្រោយទៅ។

ស្វែងរក ​មណ្ឌល​ចាក់​វ៉ាក់សាំងដែលនៅក្បែរលោកអ្នក។      

រដ្ឋញូសៅវែល 

រដ្ឋញូវសៅវែលបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងស្រុកចំនួន ៩៤១ករណី និងស្លាប់៦នាក់។ 

លោកស្រី​អភិបាល​រដ្ឋ Gladys Berejiklian បាន​បញ្ជាក់ថា កូនសិស្ស​ថ្នាក់មត្តេយ្យ សិស្ស​ថ្នាក់​ទី​១ ថ្នាក់ទី២ និង​សិស្ស​ថ្នាក់ទី​១២ អាច​វិល​ចូល​ក្នុង​ថ្នាក់រៀន​វិញ​ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ​តុលា ពោលគឺ​១សប្តាហ៍​មុន​ផែនការណ៍​ដែល​បាន​គ្រោងទុក។

សិស្ស​ទាំង​អស់​ដទៃ​ទៀត​នឹង​វិល​ត្រឡប់​ចូល​សាលារៀន​វិញ​នៅ​ក្នុង​ពេល​២សប្តាហ៍បន្ទាប់ គឺនៅ​ថ្ងៃ​ទី ២៥ខែ​តុលា និង​ថ្ងៃទី​១ ខែវិច្ឆិកា។

កក់ទុកសម្រាប់ការណាត់ជួបទៅចាក់វ៉ាក់សាំង​នៅថ្ងៃនេះ ។    

ដែនដីរដ្ឋធានីអូស្រ្តាលី (ACT)

ដែនដីនេះ​បាន​កត់ត្រាករណី​ឆ្លង​ថ្មី​ក្នុង​ស្រុក​ចំនួន ៣១ករណី។

ចាប់​ពី​ថ្ងៃ​សុក្រ​ ទី​១ ខែតុលា វេលាម៉ោង ១២:០១នាទីរំលង​អធ្រាត្រនឹង​មានការ​បន្ធូរបន្ថយ​ការ​រឹតត្បឹតមួយចំនួន រួមមាន ការ​បន្ថែមពេល​វេលាកំសាន្ត​នៅទី​ខាង​ក្រៅ​អគារ សួនឧទ្យានជាតិ​ត្រូវ​បាន​បើកឡើងវិញ នឹង​ការ​បន្ធូរបន្ថយ​មួយ​ចំនួន​បន្ថែម​ទៀត​សម្រាប់​អាជីវកម្ម​លក់រាយ។

អ្នកស្រុក​ដែល​មាន​អាយុ​លើសពី​៦០ឆ្នាំ​ឡើង​ទៅ ឥឡូវ​នេះ​មាន​សិទ្ធិ​អាចចាក់វ៉ាក់សាំង ​Pfizer ​បាន។ 

ចុចត្រង់នេះដើម្បីកក់ទុក​ការណាត់​ជួប​ទៅ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ-១៩របស់​លោក​អ្នក។

រយៈពេល​២៤ម៉ោង​ចុងក្រោយ​នៅជុំវិញ​ប្រទេស​អូស្រ្តាលី៖

  • តំបន់​រដ្ឋាភិបាល​មូលដ្ឋាន Brisbane, Gold Coast, Logan, Moreton Bay, Townsville និង Palm Island នឹង​វិល​ចូល​ទៅ​ក្នុងការ​រឹតបន្តឹង​ដំណាក់កាល​ទី​២ ចាប់​ពី​ម៉ោង​៤ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ​២០២១។
  • រដ្ឋាភិបាល​សហព័ន្ធ​បាន​ប្រកាស​ថា ប្រាក់ជំនួយ​គ្រោះមហន្តរាយ COVID-19 disaster payments សម្រាប់​បុគ្គលិក​កម្មករ​ដែល​បាត់​បង់​ការ​ងារ​ធ្វើ និង​ប្រាក់ជំនួយ​គាំទ្រ​អាជីវកម្ម នឹង​ត្រូវ​បញ្ឈប់​នៅ​ពេល​ដែល​អត្រា​ចាក់វ៉ាក់សាំង​ពេញ​លេញ​បាន​៨០%។

 

 

ការធ្វើចត្តាឡីស័ក, ការ​ធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយ​គ្រោះមហន្តរាយពេលមានរោគរាតត្បាត

លក្ខខណ្ឌនៃការ​ធ្វើចត្តាឡីស័ក និងការ​ធ្វើតេស្ត ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ដោយ​រដ្ឋាភិបាល​ថ្នាក់រដ្ឋនិងដែនដី៖

រដ្ឋញូសៅវែល ការ​ធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរអ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការ​ដឹកជញ្ជូន និង ការ​ធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការ​ធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់​ព័ត៌មានបន្ថែម​អំពី​លក្ខខណ្ឌ​ក្នុងការចាកចេញ​ពីប្រទេស​អូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។


  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus
  • ដំណឹងនិងព័ត៌មាន​ជា​៦៣ភាសា មាននៅលើ sbs.com.au/coronavirus

ការណែនាំ​ដែល​ពាក់ព័ន្ធ​សម្រាប់​រដ្ឋ​ឬដែនដីរបស់អ្នក៖  NSW, VictoriaQueenslandWestern AustraliaSouth AustraliaNorthern TerritoryACTTasmania  


ចូល​មើលសេវាកម្មទំនាក់ទំនង​សុខភាព​ពហុវប្បធម៌​នៃរដ្ឋ​ញូសៅវែល​ដែល​បាន​បកប្រែរួចសម្រាប់៖  វគ្គស័ព្ទ​នៃ​ការ​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់​ការ​ណាត់ជួប


គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖

NSW 
Victoria 
Queensland 
South Australia 
ACT 
Western Australia 
Tasmania
Northern Territory 


ព័ត៌មានស្តីអំពី​ប្រាក់ជំនួយគ្រោះមហន្តរាយ​ពេលមានរោគរាតត្បាត​នៅ​ក្នុងរដ្ឋ​និងដែនដីនីមួយៗ៖