នេះគឺជាបច្ចុប្បន្នភាពរបស់លោកអ្នក ស្តីពីវីរុសកូរ៉ូណានៅក្នុងប្រទេសអូស្រ្តាលី សម្រាប់ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ដែនដីភាគខាងជើងស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីបានកត់ត្រាករណីឆ្លងថ្មីនៃកូវីដ-១៩ ចំនួន ៨ករណី ដែលក្នុងនោះ ៥ករណីស្ថិតនៅក្នុងសហគមន៍ដាច់ស្រយាល Robinson River ។ ការបិទខ្ទប់ត្រូវបានអនុវត្តន៍នៅតំបន់ Katherine និងតំបន់ Robinson River រហូតដល់ម៉ោង ៦ល្ងាច ថ្ងៃច័ន្ទ។ ការពាក់ម៉ាសជាកំហិតសម្រាប់ដែនដីទាំងមូលក៏ត្រូវបានដាក់ចេញផងដែរ។
អភិបាលរដ្ឋវិចថូរៀ លោក Daniel Andrews បានរិះគន់ចំពោះ "ហ្វូងមនុស្សមួយចំនួនតូចនិងគ្មានសណ្តាប់ធ្នាប់" ដែលបន្តប្រមូលផ្តុំនៅខាងក្រៅសភារដ្ឋវិចថូរៀ ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់រោគរាតត្បាតដែលបានស្នើឡើង។ ការពិភាក្សាលើសេចក្តីព្រាងច្បាប់នេះនឹងធ្វើនៅថ្ងៃស្អែកជាបន្តទៀត។
ក្រុមហ៊ុន Pfizer បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យមានការផលិតថ្នាំគ្រាប់ប្រឆាំងកូវីដ-១៩របស់ខ្លួន។ ថ្នាំគ្រាប់នេះនឹងត្រូវប្រើប្រាស់ជាការព្យាបាលដំណាក់កាលដំបូងៗនៅតាមផ្ទះ ដើម្បីជួយការពារការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់ដោយសារកូវីដ-១៩។
ស្ថិតិឆ្លងថ្មីនៃកូវីដ-១៩៖
- រដ្ឋវិចថូរៀបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ៩១៦ ករណី និងស្លាប់ ៩នាក់។
- រដ្ឋញូសៅវែលបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកចំនួន ២៣១ ករណី និងស្លាប់សូន្យនាក់។
- ACT កត់ត្រា៦ករណី និង សូន្យករណីនៅគ្វីនស្លេន។
ការធ្វើចត្តាឡីស័ក, ការធ្វើដំណើរ, គ្លីនីកធ្វើតេស្តនិងប្រាក់ជំនួយគ្រោះមហន្តរាយពេលមានរោគរាតត្បាត
លក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត ត្រូវបានគ្រប់គ្រង និងអនុវត្តដោយរដ្ឋាភិបាលថ្នាក់រដ្ឋនិងដែនដី៖
រដ្ឋញូសៅវែល ការធ្វើដំណើរ&ដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
រដ្ឋវិចថូរៀ លិខិតអនុញ្ញាតធ្វើដំណើរ, អ្នកដំណើរបរទេស និង ការធ្វើចត្តាឡីស័ក
ដែនដីរដ្ឋធានីអូស្រ្តាលី ការដឹកជញ្ជូន និង ការធ្វើចត្តាឡីស័ក
ដែនដីភាគខាងជើង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋគ្វីនស្លេន ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងត្បូង ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋថាសម៉ាញៀ ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
រដ្ឋអូស្រ្តាលីខាងលិច ការធ្វើដំណើរ និង ការធ្វើចត្តាឡីស័ក
ប្រសិនបើអ្នកចង់ធ្វើដំណើរទៅបរទេស អ្នកប្រហែលជាអាចដាក់ពាក្យសុំតាមអ៊ិនធរណេតសម្រាប់ករណីលើកលែង។ ចុចទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌក្នុងការចាកចេញពីប្រទេសអូស្រ្តាលី។ មានវិធានការណ៍បណ្តោះអាសន្នសម្រាប់ជើងហោះហើរអន្ដរជាតិ ដែលត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយរដ្ឋាភិបាល និងត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ Smart Traveller ។
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
- ដំណឹងនិងព័ត៌មានជា៦៣ភាសា មាននៅលើ sbs.com.au/coronavirus
ការណែនាំដែលពាក់ព័ន្ធសម្រាប់រដ្ឋឬដែនដីរបស់អ្នក៖ NSW, Victoria, Queensland, Western Australia, South Australia, Northern Territory, ACT, Tasmania
- ព័ត៌មានបន្ថែមអំពី វ៉ាក់សាំងបង្ការកូវីដ-១៩ ជាភាសារបស់លោកអ្នក។
ចូលមើលសេវាកម្មទំនាក់ទំនងសុខភាពពហុវប្បធម៌នៃរដ្ឋញូសៅវែលដែលបានបកប្រែរួចសម្រាប់៖ វគ្គស័ព្ទនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និង ឧបករណ៍ក្រើនរំលឹកសម្រាប់ការណាត់ជួប។
គ្លីនីកធ្វើតេស្តនៅក្នុងរដ្ឋនិងដែនដីនីមួយៗ៖
NSW
Victoria
Queensland
South Australia
ACT
Western Australia
Tasmania
Northern Territory